![]() |
![]() |
![]() |
សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលជួបឯកអគ្គរដ្ឋទូត Nguyen Huy Tang (រូបថត៖ baoquocte.vn) |
សម្តេចពិជ័យសេនា ទៀ បាញ់ បានស្វាគមន៍លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាងប្រទេសទាំងពីរ។
![]() |
សម្តេចពិជ័យសេនា ទៀ បាញ់ ទទួលជួបលោកឯកអគ្គរដ្ឋទូត Nguyen Huy Tang (រូបថត៖ baoquocte.vn) |
|
ដោយសម្តែងនូវកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដ៏អស្ចារ្យដែលប្រជាជនកម្ពុជាសម្រេចបាន រួមទាំងជោគជ័យសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 រួមចំណែកនាំមកនូវជីវភាពសេដ្ឋកិច្ចសង្គមត្រឡប់ទៅស្ថានភាពធម្មតាបែបថ្មី។
លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវការប្តេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីប្រយោជន៍របស់រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម និងកម្ពុជា៕
URL: https://huunghivietnamcampuchia.thoidai.com.vn/detail-article-12744.html
Print© សម្ព័ន្ធអង្គការមិត្តភាពវៀតណាម