Trending now

ប្រធានរដ្ឋវៀតណាម លោក To Lam​ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

16:48 | 12/07/2024 យោងតាមកាសែតកងទ័ពប្រជាជន

លោក To Lam ប្រធានរដ្ឋវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរាជធានីភ្នំពេញ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

វៀតណាម - កម្ពុជា៖ អ្នកជិតខាងមិត្តភាព កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា
ប្រធានរដ្ឋវៀតណាម លោក To Lam​ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
ប្រធានរដ្ឋវៀតណាម លោក To Lam ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

ទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភាគីកម្ពុជាមាន​លោក គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង; លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍; លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងមន្ត្រីក្រសួងការបរទេសកម្ពុជាមួយ​ចំនួន​ទៀត។

ភាគីវៀតណាមមាន លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា និងកម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។ អាណិកជនវៀតណាមនៅកម្ពុជាជាច្រើនក៏មានវត្តមាននៅអាកាសយានដ្ឋានដើម្បីទទួលស្វាគមន៍លោក To Lam ប្រធានរដ្ឋវៀតណាមផងដែរ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក To Lam ប្រធានរដ្ឋវៀតណាម ទៅកាន់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងថ្មី។ ការដែលលោកប្រធានរដ្ឋដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាគឺមានអត្ថន័យ​សំខាន់ ដែលជាព្រឹតិ្តការណ៍មួយដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែស៊ីជម្រៅ តាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង” រួមចំណែកពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោក To Lam ប្រធានរដ្ឋវៀតណាម នឹងចូលក្រាបបង្គំគាល់ និងព្រះរាជសវនាការដាច់ដោយឡែកជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ លោក To Lam ប្រធានរដ្ឋវៀតណាមក៏នឹងជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ លោក To Lam ប្រធានរដ្ឋវៀតណាម នឹងអញ្ជើញទៅទស្សនកិច្ចនៅស្ថានទូតវៀតណាម និងជួបជាមួយតំណាងសហគមន៍វៀតណាមប្រចាំនៅកម្ពុជា និងសកម្មភាពសំខាន់ៗមួយចំនួនទៀត៕

កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា កិច្ច​ការ​ស្នេហា​ឆ្លង​ដែន​រវាង​វៀតណាម​និង​កម្ពុជា

យុគសម័យ - ថ្វីត្បិតតែមានភាពខុសប្លែកគ្នាច្រើនទាំងភាសា វប្បធម៌ របៀបរស់នៅ... ស្នេហារបស់គូស្នេហ៍ឆ្លងដែនរវាងវៀតណាម និងកម្ពុជា នៅតែរឹងមាំ និងសប្បាយរីករាយ ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ស្នេហា និងភាពសុខដុមរមនារវាងជាតិសាសន៍។

គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍

យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ២១ ខែតុលា ពីរដ្ឋសភាកម្ពុជា គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានទៅពិនិត្យជាក់ស្ដែងនៅតំបន់ត្រីកោណអភិវឌ្ឍន៍ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ នេះជាការពិនិត្យរួមលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស