Trending now
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖

ជោគជ័យរបស់អាណិកជនវៀតណាមនៅឯបរទេសក៏ជាជោគជ័យរបស់ប្រទេសជាតិផងដែរ

09:06 | 01/07/2024 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី ៣០ មិថុនា នៅទីក្រុងសេអ៊ូល ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េ ខាងត្បូង(ចាប់ពីថ្ងៃ ៣០ មិថុនា ដល់ថ្ងៃទី ៣ កក្កដា) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង។

ការផ្លាស់ប្តូរវប្បធម៌តភ្ជាប់យុវជន Long An និង Chungcheongnam (កូរ៉េខាងត្បូង) នគរបាលទីក្រុងហូជីមិញ និងនគរបាលខេត្ត Long An ជួបសំណេះសំណាលជាមួយនគរបាលខេត្តស្វាយរៀង
នាយករដ្ឋមន្ត្រី និងលោកជំទាវបានថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង។
នាយករដ្ឋមន្ត្រី និងលោកជំទាវបានថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង។

ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង លោក Vu Ho បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីពីស្ថានភាពរបស់សហគមន៍ជនវៀតណាមកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកូរ៉េខាងត្បូង។ យ៉ាងណាមិញ សហគមន៍ជនវៀតណាមតែងតែជួយគ្នាទៅវិញទៅមក សម្របខ្លួនយ៉ាងល្អប្រសើរជាមួយប្រទេសសាមី ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយរូបភាព និងវប្បធម៌វៀតណាមនៅកូរ៉េខាងត្បូង។

អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃថា ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងបច្ចុប្បន្ននេះ មិនដែលល្អប្រសើរជាងពេលណាៗទាំងអស់ លើគ្រប់វិស័យនោះទេ។ ទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយនេះបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមរស់នៅ ធ្វើការ សិក្សា និងស្រាវជ្រាវនៅប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកសហគមន៍ជនវៀតណាមនៅបរទេសជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃសហគមន៍ជនជាតិវៀតណាម។ យោងតាមលោកនាយករដ្ឋមន្ត្រី ជនវៀតណាមនៅឯបរទេសដែលទទួលបានជោគជ័យ គឺរួមចំណែកដល់ប្រទេសជាតិ និងទំនាក់ទំនងទ្វេភាគី នេះក៏ជាជោគជ័យរបស់ប្រទេសជាតិ បក្ស និងរដ្ឋផងដែរ៕

មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១៖​ ពិធីប្រគល់សញ្ញាបត្រជូន​មន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១៖​ ពិធីប្រគល់សញ្ញាបត្រជូន​មន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃទី ២៨ មិថុនា នៅទីក្រុងហាណូយ មហាវិទ្យាល័យសន្តិសុខប្រជាជនលេខ១ បានរៀបចំពិធីបិទ និងប្រគល់សញ្ញាប័ត្រវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាប័ត្ររង ជំនាញឈ្លបយកការណ៍សន្តិសុខ ជូនមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមអបអរសាទរខួបលើកទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមអបអរសាទរខួបលើកទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា

ក្នុងឱកាសខួបលើកទី ៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ / ២៨ មិថុនា ២០២៤) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានផ្ញើសារទូលេខអបអរសាទរជូនចំពោះគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh