Trending now

កងទ័ពប្រជាជនវៀតណាម សម្របសម្រួលពិនិត្យសុខភាព និងចែកអំណោយជូនប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនវៀតណាម-កម្ពុជា

09:20 | 25/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៣ មិថុនា បញ្ជាការដ្ឋានទីក្រុងហូជីមិញបានសម្របសម្រួលជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជា នៃទីក្រុងហូជីមិញ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Tay Ninh សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Tay Ninh និងក្រុមគ្រូពេទ្យ Tam Viet រៀបចំកម្មវិធីពិនិត្យសុខភាព ចែកថ្នាំពេទ្យ និងផ្តល់អំណោយដល់ជនក្រីក្រនៅឃុំ Tan Binh ស្រុក Tan Bien ខេត្ត Tay Ninh និងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រុមហ៊ុនលេខ ៧៤ (កងទ័ពប្រជាជនវៀតណាម) ពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាជិត ៥០០ នាក់ បញ្ជាការដ្ឋានយោធាខេត្ត Long An (កងទ័ពប្រជាជនវៀតណាម) ជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តព្រៃវែង
គណៈកម្មការរៀបចំផ្តល់អំណោយដល់ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក
គណៈកម្មការរៀបចំផ្តល់អំណោយដល់ប្រជាពលរដ្ឋដែលមានស្ថានភាពលំបាក

អញ្ជើញចូលរួមកម្មវិធីមានលោកឧត្តមសេនីយ៍ទោ Nguyen Van Nam មេបញ្ជាការបញ្ជាការដ្ឋានទីក្រុងហូជីមិញ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជានៃទីក្រុងហូជីមិញ

នៅក្នុងកម្មវិធីនោះ ប្រជាពលរដ្ឋក្រីក្រ មនុស្សចាស់ឯកោ កុមារកំព្រា និងសិស្សល្អសង្វាតសិក្សា ត្រូវបានពិនិត្យ ផ្តល់ប្រឹក្សាសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ។ លើសពីនេះ គណៈកម្មការរៀបចំក៏បានផ្តល់ថវិកាជាង ៣០០​ លានដុង ដើម្បីសាងសង់ផ្ទះ «មនោសញ្ចេតនារវាងកងទ័ព - ប្រជាជន» ចំនួន ២ ខ្នង ជូនស្រុក Tan Bien ខេត្ត Tay Ninh និងផ្ទះចំនួន ២ ខ្នង ជូនឃុំ Tan Binh ស្រុក Tan Bien និងផ្តល់អំណោយចំនួន ៨០០ ជូនគ្រួសារមានស្ថានភាពលំបាក សរុប ១៦០ លានដុង។

អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកឧត្តមសេនីយ៍ទោ Nguyen Van Nam បានអះអាងថា៖ កម្មវិធីគឺជាសកម្មភាពជាក់ស្តែង និងមានអត្ថន័យ រួមចំណែកថែរក្សាជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ ដែលជាសក្ខីភាពនៃចំណងមិត្តភាពពិសេសរវាងប្រជាជនវៀតណាម និងកម្ពុជា។

លោកឧត្តមសេនីយ៍ទោ Nguyen Van Nam បានឲ្យដឹងថា នាពេលខាងមុខ បញ្ជាការដ្ឋានទីក្រុងហូជីមិញ និងសមាគមមិត្តភាពវៀតណាម-កម្ពុជានៃទីក្រុងហូជីមិញ នឹងបន្តសម្របសម្រួលជាមួយអង្គភាព និងមូលដ្ឋានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជា កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកម្ពុជា

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា គណៈប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Trinh Dinh Thach ប្រធាននយោបាយយោធភូមិភាគ បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរចូល​ឆ្នាំថ្មី នៅអង្គភាពយោធា និងខេត្តក្រុងមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។

បើកវគ្គបំប៉នភាសាជនជាតិ Bru-Van Kieu​ (ភាសាជនជាតិភាគតិចវៀតណាម) បើកវគ្គបំប៉នភាសាជនជាតិ Bru-Van Kieu​ (ភាសាជនជាតិភាគតិចវៀតណាម)

វគ្គបំប៉នភាសាជនជាតិ Bru-Van Kieu មាន ៦៤ ពេល ហើយរៀនពេលយប់នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃសៅរ៍្រប្រចាំសប្តាហ៍។ នេះជាសកម្មភាពក្នុងគោលបំណងអនុវត្ដតាមទិសដៅរបស់គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានអង្គភាពលេខ១៥ ស្តីពីការ​ងារ​ចលនាមហាជន៖ "អង្គភាពផ្សារភ្ជាប់ជាមួយនឹងគ្រួសារជាជនជាតិភាគតិច" និងបាវចនារបស់អង្គភាពគឺ "រស់នៅ ធ្វើការ និយាយភាសាជនជាតិ"។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី