ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា គណៈប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Trinh Dinh Thach ប្រធាននយោបាយយោធភូមិភាគ បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរចូលឆ្នាំថ្មី នៅអង្គភាពយោធា និងខេត្តក្រុងមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា។
![]() |
![]() |
![]() |
លោកឧត្តមសេនីយ៍ទោ Trinh Dinh Thach អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយ នៅទីបញ្ជាការយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ |
គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅសាលាខេត្តរតនគិរី និងតំបន់ប្រតិបត្តិការសឹករងរតនគិរី សាលាខេត្តស្ទឹងត្រែង តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង សាលាខេត្តមណ្ឌលគិរី តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី កងពលតូចលេខ១២៨ នៃបញ្ជាការដ្ឋានយោធភូមិភាគទី១ និងបញ្ជាការដ្ឋានយោធភូមិភាគទី៤ (កងយោធពលខេមរភូមិន្ទ) ព្រមទាំងបានចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលី K52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) និងក្រុមប្រមូលអដ្ឋិធាតុយុទ្ធជនពលី K51 (បញ្ជាការដ្ឋានយោធាខេត្ត Dak Lak) ដែលកំពុងបំពេញភារកិច្ចក្នុងតំបន់។
នៅតាមកន្លែងដែលបានទៅបំពេញទស្សនកិច្ច តាងនាមឱ្យគណៈប្រតិភូ លោកឧត្តមសេនីយ៍ទោ Trinh Dinh Thach បានលើកឡើងអំពីលទ្ធផលកិច្ចសហប្រតិបត្តិការលេចធ្លោមួយចំនួនរវាងយោធភូមិភាគទី៥ ជាមួយអង្គភាព និងខេត្តក្រុងមួយចំនួននៃប្រទេសកម្ពុជា នាពេលថ្មីៗនេះ។លោកឧត្តមសេនីយទោ Trinh Dinh Thach សង្ឃឹមថា នាពេលខាងមុខ ភាគីនានានឹងបន្តពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា កិច្ចការបរទេស ការពារជាតិ សន្តិសុខ ព្រំដែន ... ជាពិសេសការចង់សម្ព័ន្ធមេត្រីភាពគ្រប់លំដាប់ថ្នាក់ទាំងថ្នាក់ភូមិ ឃុំ ស្រុក ហើយនិងផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច ការពារជាតិ សន្តិសុខ ... រួមចំណែកកសាងទំនាក់ទំនង “ភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែង” រវាងវៀតណាម និងកម្ពុជា ក៏ដូចជារវាងយោធភូមិភាគទី៥ ជាមួយអង្គភាព និងមូលដ្ឋាននានារបស់កម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរថែមទៀត៕
មតិពីមិត្តអ្នកអាន