Trending now

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅ ខេត្ត Yen Bai

12:00 | 31/01/2024

នារសៀលថ្ងៃទី ៣១ ខែមករា ក្នុងឱកាសនិទាឃរដូវ ឆ្នាំរោងឆស័ក ២០២៤ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងកម្មករនៅខេត្ត Yen Bai។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មី នៅខេត្ត Bac Lieu ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទៅសួរសុខទុក្ខ និងជូនអំណោយបុណ្យចូលឆ្នាំថ្មី នៅខេត្ត Bac Lieu
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅ ខេត្ត Yen Bai
ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅ ខេត្ត Yen Bai

នៅក្នុងជំនួបសំណេះសំណាល សួរសុខទុក្ខនិងជូនពរបុណ្យតេតដល់បងប្អូនប្រជាជននៅឃុំនានាក្នុងស្រុក Tran Yen និងកម្មកររោងចក្រកាត់ដេរឧស្សាហកម្ម - ក្រុមហ៊ុនចំកាត់អន្តរជាតិ Vina KNF ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានផ្ញើជូនបងប្អូនជនជាតិភាគតិច កម្មករ និងពលករខេត្ត Yen Bai នូវសារជូនពរឆ្នាំថ្មីដ៏កក់ក្តៅ។ ដោយសង្កត់ធ្ងន់ទៅលើគោលដៅនៃគោលនយោបាយទាំងអស់គឺជាជីវភាពរស់នៅដ៏សម្បូររុងរឿងរបស់ប្រជាជន ប្រធានរដ្ឋសភាបានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលជីវភាពរស់នៅរបស់ប្រជាជននៅទីនេះមានការផ្លាស់ប្តូរយ៉ាងវិជ្ជមាន ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីត្រូវបានលើកកម្ពស់។ នាពេលខាងមុខ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើថា៖ “ យើងខ្ញុំសង្ឃឹមថា រដ្ឋបាលខេត្តនឹងបន្តបំពេញល្អការងារសុខុមាលភាពសង្គម យកចិត្តទុកដាក់ដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ បងប្អូនកម្មករ កម្មការិនី មានស្ថានភាពលំបាក។ បន្តការងារកាត់បន្ថយភាពក្រីក្រ កុំឲ្យមានភាពក្រីក្រឡើងវិញ បង្កលក្ខណៈល្អបំផុតសម្រាប់មនុស្សគ្រប់គ្នា គ្រួសារគ្រប់គ្នាមាននិទាឃរដូវថ្មី ទទួលអំណរបុណ្យតេតប្រពៃណីដ៏កក់ក្តៅ និងសប្បាយរីករាយ មានសុខភាពល្អ សុវត្ថិភាព “មិនទុកឱ្យនរណាម្នាក់នៅពីក្រោយ” មិនទុកឲ្យនរណាម្នាក់គ្មានបុណ្យតេត”។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងគណៈប្រតិភូបានប្រគល់អំណោយចំនួន ១៦០កញ្ចប់ ជូនដល់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ គ្រួសារក្រីក្រ កម្មករកម្មការិនីជួបការលំបាកក្នុងឃុំចំនួន ៥ នៃស្រុក Tran Yen ខេត្ត Yen Bai៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤