Trending now

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត

08:57 | 12/12/2023 យោងតាមវិទ្យុសំលេងវៀតណាម

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ទាំងជម្រៅ និងកម្ពស់។

អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

នារសៀលថ្ងៃទី១១ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យវៀតណាម និងកម្ពុជា បង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំវ័យក្មេង ជំនាន់វ័យក្មេង និងសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមមានបំណង ហើយស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជា ដើម្បីបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅនៅតំបន់ព្រំដែន។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចមកកាន់ប្រទេសវៀតណាម ក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជា និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅអាស៊ីអាគ្នេយ៍។ ប្រការនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ទាំងជម្រៅ និងកម្ពស់។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ទាំងទ្វេភាគី និងពហុភាគី រួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគី៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី