នាព្រឹកថ្ងៃទី១១ ខែធ្នូ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅវិមានប្រធាន លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
![]() |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា |
លោក Pham Minh Chinh បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀតណាម ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសអាស៊ានផងដែរ។ លោក Pham Minh Chinh អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីវៀតណាម អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្ស។ លោក Pham Minh Chinh អបអរសាទរសមិទ្ធិផលសំខាន់ៗដែលរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលថ្មីៗនេះ និងបានបង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗជាច្រើនក្នុងការងារកសាង និងអភិវឌ្ឍន៍ប្រទេស អនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា គោលនយោបាយឥតងាករេរបស់វៀតណាមគឺយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” វៀតណាម-កម្ពុជា ក៏ដូចជាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសាមគ្គីភាពជិតស្និទ្ធ ការចែករំលែកនិងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងការតស៊ូដណ្តើមឯករាជ្យជាតិកាលពីមុន និងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវសេចក្តីរីករាយចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងទៅកាន់ប្រទេសវៀតណាមក្នុងតំណែងថ្មី។ សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះសមិទ្ធិផលធំៗទាំងក្នុងនិងក្រៅប្រទេសដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបាននាពេលថ្មីៗនេះ ជួយលើកកំពស់តួនាទីរបស់វៀតណាមក្នុងតំបន់ និងពិភពលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញទំនុកចិត្តថា វៀតណាមនឹងអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុនៃឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម សម្រេចបាននូវគោលដៅដែលបានកំណត់នៅឆ្នាំ ២០៣០ ដែលជាឆ្នាំនៃខួបលើកទី ១០០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម។
![]() |
នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា |
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះក្នុងគោលបំណងបន្តប្រពៃណីល្អ និងបន្តលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះកងទ័ព និងប្រជាជនវៀតណាម ដែលបានជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាការគោរពចំពោះប្រពៃណីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងអំឡុងពេលតស៊ូប្រឆាំងអាណានិគម ចក្រពត្តិ កាលពីមុន។
ក្នុងឱកាសនេះ លោក Pham Minh Chinh បានថ្លែងអំណរគុណ និងស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនដើមកំណើតវៀតណាមដែលកំពុងរស់នៅ រកស៊ីប្រកបដោយស្ថិរភាព និងស្របច្បាប់នៅកម្ពុជា ធ្វើសមាហរណកម្មល្អជាមួយសហគមន៍នៃប្រទេសកម្ពុជា និងជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។
![]() |
នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា |
ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិ មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងការរក្សាបាននូវសាមគ្គីភាព គោលជំហររួម និងតួនាទីមជ្ឈភាពរបស់អាស៊ានចំពោះបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្រក្នុងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ មេដឹកនាំទាំងពីរអះអាងថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រជំហររបស់គ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ បន្តសហការជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីកសាងសហគមន៍អាស៊ានបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំនៃគណបក្សទាំងបី វៀតណាម-កម្ពុជា-ឡាវ រក្សា និងជំរុញកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំក្រសួង និងស្ថាប័នមួយចំនួននៃប្រទេសទាំងបី គាំទ្រឡាវក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន២០២៤ និង AIPA ២០២៤ ជំរុញកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម និងមហាអនុតំបន់ទន្លេមេគង្គ ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍ សហការក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយនិរន្តរភាពនៃធនធានទឹកទន្លេមេគង្គ។
ក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានពាំនាំនូវការសួរសុខទុកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសវៀតណាម។ លោក Pham Minh Chinh ផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។
![]() |
នាយករដ្ឋមន្រ្តីទាំងពីរអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជា |
បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួនបី រួមមាន៖ អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រវាងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា; អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម និងសភាពាណិជ្ជកម្មកម្ពុជា; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាការទូតវៀតណាម និងវិទ្យាស្ថានការទូតនិងទំនាក់ទំនងអន្តរជាតិកម្ពុជា៕
មតិពីមិត្តអ្នកអាន