នៅថ្ងៃទី ២០ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម បានអញ្ចើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបនូវែលសេឡង់ ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ |
![]() |
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងប្រធានាធិបតីរុស្ស៊ីលោក V.Putin ។ |
នារសៀលថ្ងៃទី ២០ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ចើញជួបសន្ទនាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនដូចជា៖ ប្រេងឧស្ម័ន - ថាមពល វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ព័ត៌មាន - វប្បធម៌ កីឡា ទេសចរណ៍ ការងារជាដើម។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នាផងដែរ។
![]() |
អគ្គលេខាបក្សលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin |
នៅថ្ងៃដដែល បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ជូនចំពោះប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាម អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយលោកប្រធានាធិបតី V.Putin នៅទីស្នាក់ការមជ្ឈិមបក្ស (នៃទីក្រុងហាណូយ)។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអបអរសាទរចំពោះលោកប្រធានាធិបតី V. Putin បានជាប់ឆ្នោតឡើងវិញជាមួយនឹងសម្លេងគាំទ្រខ្ពស់ ដែលបង្ហាញពីការជឿទុកចិត្តរបស់ប្រជាជន រុស្ស៊ីក្នុងការដឹកនាំរបស់លោកប្រធានាធិបតី Putin។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ដោយចាត់ទុកថា ជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។ វៀតណាមគាំទ្រការរួមចំណែកយ៉ាងសកម្មរបស់រុស្ស៊ីចំពោះការងាររួមរបស់សហគមន៍អន្តរជាតិ និងគោលនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី ហើយជឿជាក់យ៉ាងមុតមាំថា វៀតណាមមានសន្តិភាព ឯករាជ្យ រឹងមាំ មានកេរ្តិ៍ឈ្មោះ និងឋានៈកើនឡើងក៏នឹងស្របជាមួយផលប្រយោជន៍យូរអង្វែងរបស់រុស្ស៊ីនៅអាស៊ីប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកផងដែរ។
![]() |
ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin |
ក្នុងជំនួបនេះ ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នារសៀលថ្ងៃទី ២០ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានអបអរសាទរសហព័ន្ធរុស្ស៊ីក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ ២០២៤ប្រកបដោយជោគជ័យ។
![]() នាថ្ងៃទី ៦ កក្កដា នៅទីស្នាក់ការមជ្ឈិមបក្ស លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមបានទទួលជួបរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងឱកាសលោកមកបំពេញទស្សនកិច្ចនៅវៀតណាម។ |
![]() លោក Vladimir Kolotov ជាប់ចិត្តយ៉ាងខ្លាំងជាមួយមតិរបស់លោកអគ្គលេខានៃ បក្សកុម្មុយនិស្ត វៀតណាម អំពីភាពចាំបាច់នៃការយកចិត្តទុកដាក់ដល់ប្រសិទ្ធភាព ការងារ ការប្រតិបត្តិតាមវិន័យ គោលការណ៍ក្នុងបក្ស ព្រមទាំងលុបបំបាត់ចោលអ្នក ដែលមិនសក្តិសមផងដែរ។ |
មតិពីមិត្តអ្នកអាន