នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern និងគណៈប្រតិភូជាន់ខ្ពស់នូវែលហ្សេឡង់ មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងអធិកអធម តាមពិធីការសម្រាប់ ជូនប្រមុខរដ្ឋាភិបាលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញគោរពទង់ជាតិនៃប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។
![]() |
![]() |
![]() |
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី លោកស្រី Jacinda Arden ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ TTXVN) |
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម រួមនឹងការជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh មក លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern អញ្ជើញចូលជួបសម្តែងការគួរសមអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងជួបសវនការជាមួយប្រធានរដ្ឋ Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោក Vuong Dinh Hue ចូលរួមកិច្ចសន្ទនាធុរកិច្ចវៀតណាម - នូវែលសេឡង់ និងការតភ្ជាប់កសិកម្មនូវែលសេឡង់ ហើយទៅបំពេញទស្សនកិច្ចនិងធ្វើការនៅទីក្រុងហូជីមិញ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់នៅវៀតណាម នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ។ ឯកសារកិច្ចសហប្រតិបត្តិការរួមមាន៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំរវាងក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម និងក្រសួងអប់រំនូវែលសេឡង់; កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងគមនាគមដឹកជញ្ជូន វៀតណាម និងក្រសួងគមនាគមដឹកជញ្ជូននូវែលសេឡង់ ស្តីពីកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិល។
មុននេះនាយករដ្ឋមន្ត្រីទាំងពីរបានអនុវត្តកិច្ចពិភាក្សា។ នៅក្នុងសន្និសីទសារព័ត៌មានមួយដើម្បីប្រកាសលទ្ធផលនៃកិច្ចពិភាក្សា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងថា លោកនិងលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានអនុវត្តកិច្ចពិភាក្សាប្រកបដោយជោគជ័យ។ ភាគីទាំងពីរបានដាក់ចេញនូវទិសដៅដើម្បីធ្វើឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-នូវែលហ្សេឡង់បន្តរីកចម្រើនខ្លាំងនិងស៊ីជម្រៅថែមទៀតនាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាពនិងវិបុលភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលដើម្បីរៀបចំឱ្យបានល្អសម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue។ វៀតណាម - នូវែលហ្សេឡង់បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - សន្តិសុខ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការកើនឡើងនូវបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនប្រពៃណីនៅក្នុងតំបន់ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរនឹងខិតខំប្រឹងប្រែង នាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងកម្រិត ២ពាន់លានដុល្លា នៅឆ្នាំ ២០២៤។
ឯខ្លួនវិញ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានចាត់ទុកថា៖ វៀតណាម និងនូវែលសេឡង់នឹងជំរុញទំនាក់ទំនងលើវិស័យនយោបាយ ការទូត សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ល។ នូវែលសេឡង់ត្រៀមជាស្រេចជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍកសិកម្មស្និទ្ធស្នាលជាមួយបរិស្ថាន ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័ន។
បន្ទាប់ពីចូលរួមពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរ និងជួបជាមួយអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីទាំងពីរបានប្រគល់ជូនគ្នាទៅវិញទៅមក នូវអាវរបស់ក្រុមបាល់ទាត់នារីនៃប្រទេសនីមួយៗ ដោយក្តីសង្ឃឹមថា ក្រុមបាល់ទាត់នារីវៀតណាម និងបាល់ទាត់នារីនូវែលសេឡង់ នឹងចូលរួមប្រកួតប្រជែងដោយជោគជ័យក្នុងព្រឹត្តិការណ៍ FIFA Women's World Cup ដែលនឹងធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងឆ្នាំ ២០២៣។
![]() |
នាយករដ្ឋមន្ត្រីទាំងពីរបានប្រគល់ជូនគ្នាទៅវិញទៅមក នូវអាវរបស់ក្រុមបាល់ទាត់នារីនៃប្រទេសនីមួយៗ ដោយក្តីសង្ឃឹមថា ក្រុមបាល់ទាត់នារីវៀតណាម និងបាល់ទាត់នារីនូវែលសេឡង់ |
នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ អគ្គលេខាបក្សលោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២២ តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។
ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern និងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយនូវែលសេឡង់ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន; ទន្ទឹមនឹងនោះ ក៏ថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់នូវែលសេឡង់ក្នុងរយៈពេលជាច្រើនឆ្នាំ រួមទាំងការអនុវត្ត “កម្មវិធីសកម្មភាពវៀតណាម - នូវែលសេឡង់ ដំណាក់កាល ២០២១-២០២៤” និងការជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។
ចំណែកឯលោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានវាយតម្លៃខ្ពស់ចំពោះភាពស្រដៀងគ្នានៃគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរ ដែលស្រឡាញ់សន្តិភាព ឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង និងមានគោលជំហរដោះស្រាយជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី។
ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដោយសង្កត់ធ្ងន់លើការពង្រឹងការសម្របសម្រួលលើបញ្ហាអន្តរជាតិ និងនៅវេទិកាពហុភាគីសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។
![]() |
អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern (រូបថត៖ VOV) |
នារសៀលថ្ងៃដរដែលនៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Ardern ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ផ្លាស់ប្តូរថាមពល កំណើនបៃតង និងបើកផ្លូវហោះហើរតាមរដូវកាល និងកិច្ចសហប្រតិបត្តិការរវាងបណ្តាសាកលវិទ្យាល័យ។
![]() |
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern (រូបថត៖ Thong Nhat/TTXVN) |
ចំណែកលោកស្រី នាយករដ្ឋមន្ត្រី Jacinda Ardern បានមានប្រសាសន៍ថា ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ នូវែលហ្សេឡង់បានចាប់ផ្តើមសហការជាមួយវៀតណាមលើការស្រាវជ្រាវអំពីពូជផ្លែស្រកានាគ។ នាពេលខាងមុខ បន្ទាប់ពីលទ្ធផលនេះត្រូវបានធ្វើពាណិជ្ជកម្ម ផ្លែស្រកានាគវៀតណាមនឹងមានឱកាសជោគជ័យដូចផ្លែគីវីអូស្ត្រាលីដែរ។ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានយល់ព្រមគាំទ្រវៀតណាមក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសកោះនៅប៉ាស៊ីហ្វិកខាងត្បូង ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតាមសំណើរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc៕
មតិពីមិត្តអ្នកអាន