នាព្រឹកថ្ងៃទី២៥ ខែតុលា ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណៈបក្ស ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា សម្តេច សាយ ឈុំ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។
![]() |
![]() |
![]() |
អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ |
នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណៈបក្ស ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា សម្តេច សាយ ឈុំ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ នៅក្នុងជំនួបនេះ សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា៖ កម្ពុជានឹងរួមជាមួយវៀតណាម ក្នុងកិច្ចការពារ ថែរក្សា ពូនជ្រុំ និងមរតកទៅជំនាន់ក្រោយ នូវទំានក់ទំនងដ៏ល្អប្រសើរនេះ តាមបាវចនានៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ព្រមទាំងទំនាក់ទំនងរវាងបក្សទាំងបីនិងប្រទេសទាំងបីកម្ពុជា-វៀតណាម-ឡាវ ផងដែរ។
![]() |
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ |
អញ្ជើញជាការឆ្លើយតប អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ក៏ដូចជារវាងប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា រួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសនិមួយៗ ប្រជាជនមានជីវភាពសម្បូរធូរធារ សុខសន្តិភាព និងឋានៈអន្តរជាតិនៃប្រទេសនីមួយៗត្រូវបានលើកកម្ពស់។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ជាពិសេសយន្តការនៃកិច្ចប្រជុំជាន់ខ្ពស់រវាងបក្សទាំងពីរ រដ្ឋាភិបាល រដ្ឋសភា ក្រសួង ស្ថាប័ន អង្គការមហាជន អំពីប្រពៃណីទំនាក់ទំនង វៀតណាម-កម្ពុជា។
![]() |
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ |
នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរ លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក សម្រាប់កសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន មានកម្លាំងគ្រប់គ្រាន់ដែលអាចទប់ទល់នឹងការប៉ះទង្គិចពីខាងក្រៅ បន្តតភ្ជាប់សេដ្ឋកិច្ចទាំងពីរនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរឹង និងហេដ្ឋារចនាសម្ព័ន្ធទន់; ស្នើឱ្យភាគីទាំងពីរបន្តជំរុញការចរចារដោះស្រាយការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន ដែលមិនទាន់រួចរាល់ ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ បានអះអាងថា កម្ពុជាមានបំណង បន្តសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយវៀតណាម រួមចំណែកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់ តែស៊ីជម្រៅ និងយូរអង្វែង។
![]() |
ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ |
នៅវិមានប្រធានរដ្ឋ អញ្ជើញទទួលជួបជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខ ប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងកម្រិតខ្ពស់ជាប្រចាំ និងជំរុញយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់បណ្តាញ តាមនោះ ពង្រឹងទំនាក់ទំនងនយោបាយដោយជឿទុកចិត្ត រួមគ្នារក្សាឯករាជ្យភាព ភាពម្ចាស់ការនិងការអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។ ទន្ទឹមនឹងនោះ គឺការលើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ធ្វើឲ្យប្រព័ន្ធច្បាប់ល្អប្រសើរ ដើម្បីបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ; អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព; សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅតាមបណ្តាវេទិកាពហុភាគី...។ លោកប្រធានរដ្ឋក៏បានស្នើឱ្យភាគីទាំងពីរជំរុញការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែននៅសេសសល់ ១៦% ដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា សម្តេចប្រធានព្រឹទ្ធសភានិងព្រឹទ្ធសភាកម្ពុជានឹងបន្តជួយប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា រួមទាំងការចូលសញ្ជាតិ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគេ; ស្នើឲ្យកម្ពុជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមដែលមានសកម្មភាពវិនិយោគនៅកម្ពុជាផងដែរ៕
មតិពីមិត្តអ្នកអាន