ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែកក្កដា នៅរាជធានីភ្នំពេញ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានចូលជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ; ឧបនាយករដ្ឋមន្ត្រី អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន។
![]() |
![]() |
![]() |
លោក Do Van Chien ចូលជួបសំដែងការគួរសមជាមួយចំពោះសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា |
ថ្លែងមតិក្នុងឱកាសនោះ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien និងគណៈប្រតិភូជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ទៅកាន់ព្រះរាជាណាចក្រកម្ពុជា; ទន្ទឹមនឹងនោះ លោកជឿជាក់ថា ភាពជោគជ័យនៃដំណើរទស្សនកិច្ចនេះ នឹងចូលរួមចំណែករឹតបន្តឹងទំនាក់ទំនងភាពជាអ្នកជិតខាង និងមិត្តភាពរវាងប្រទេសទាំងពីរ។
ដោយបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានសម្តែងនូវការគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ការជួយគាំទ្រដ៏ធំធេងរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ជូនចំពោះប្រជាជនកម្ពុជា ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ និងលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បានបញ្ជាក់ដែរថា នឹងខិតខំប្រឹងប្រែងពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិតស្ថិយូរអង្វែងរវាងវៀតណាម និងកម្ពុជា។
![]() |
លោក Do Van Chien ថតរូបជាមួយលោកជំទាវ ម៉ែន សំអន និងគណៈប្រតិភូ (រូបថត៖ tapchimattran.vn) |
មានក្តីរំភើបចិត្តចំពោះការអភិវឌ្ឍន៍ជាវិជ្ជមាននៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក លោក Do Van Chien បានចែករំលែកថា ទោះបីជាមានការលំបាក និងឧបសគ្គជាច្រើនដោយសារការរាតត្បាត Covid-19 ក៏ដោយ ក៏ប្រទេសទាំងពីរនៅតែរក្សាបាននូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ រៀបចំជាប្រចាំនូវរាល់យន្តការសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ ទំហំពាណិជ្ជកម្មទ្វេភាគីបន្តកើនឡើងជាវិជ្ជមាន។
លោក Do Van Chien ជឿជាក់ថា នាពេលខាងមុខ ក្នុងបរិបទដែលប្រទេសទាំងពីរគ្រប់គ្រងបានល្អនូវការរាតត្បាត Covid-19 និងបានបើកដំណើរការប្រទេសឡើងវិញយ៉ាងពេញលេញ សកម្មភាពសហប្រតិបត្តិការ និងការផ្លាស់ប្តូរគណៈប្រតិភូទ្វេភាគីគ្រប់ជាន់ថ្នាក់នឹងត្រូវបានបង្កើនយ៉ាងខ្លាំង ដោយនាំទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន