Trending now

លោក Vladimir Kolotov៖ អត្ថបទសរសេររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចូលរួមចំណែក ដល់ការអភិវឌ្ឍសតិអារម្មណ៍ហូជីមិញ

10:26 | 24/05/2021

លោក Vladimir Kolotov ជាប់ចិត្តយ៉ាងខ្លាំងជាមួយមតិរបស់លោកអគ្គលេខានៃ បក្សកុម្មុយនិស្ត វៀតណាម អំពីភាពចាំបាច់នៃការយកចិត្តទុកដាក់ដល់ប្រសិទ្ធភាព ការងារ ការប្រតិបត្តិតាមវិន័យ គោលការណ៍ក្នុងបក្ស ព្រមទាំងលុបបំបាត់ចោលអ្នក ដែលមិនសក្តិសមផងដែរ។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត អគ្គលេខាបក្ស លោក Nguyen Phu Trong ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមដែលមកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូត
លោក Vladimir Kolotov សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ នៃសកលវិទ្យាល័យ Saint Petersburg។ (រូបថត៖ VNA)
លោក Vladimir Kolotov សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ នៃសកលវិទ្យាល័យ Saint Petersburg។ (រូបថត៖ VNA)

អត្ថបទសរសេររបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដោយមាន ចំណងជើងថា “បញ្ហាខាងទ្រឹស្ដីនិងការពិតជាក់ស្ដែងមួយចំនួនអំពីសង្គមនិយមនិង មាគ៌ាឈានឡើងសង្គមនិយមនៅវៀត ណាម” មិនត្រឹមតែទទួលបានការយកចិត្ត ទុកដាក់ពិសេសពីសាធារណៈមតិក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងពីសំណាក់អ្នក ប្រាជ្ញអន្តរជាតិទៀតផង។

បើតាមលោក Vladimir Kolotov សាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រប្រវត្តិសាស្ត្រ នៃសកលវិទ្យាល័យ Saint Petersburg ចាត់ទុកថា អត្ថបទសរសេរថ្មីរបស់លោកអគ្គ លេខាបក្ស Nguyen Phu Trong បានលើកឡើងលក្ខណៈដ៏ជាក់លាក់នៃការកសាង សង្គមនិយមនៅវៀតណាមដែលជាបញ្ហាកំពុងត្រូវបានសាធារណៈមតិនៅរុស្ស៊ីយកចិត្តទុកដាក់ខ្ពស់។

លោកសាស្ត្រាចារ្យ Kolotov បានសង្កត់ធ្ងន់ថា ក្នុងអត្ថបទសរសេរខាងលើ លោកអគ្គលេខាបក្ស Nguyen Phu Trong បានចែករំលែកមតិដោយឈរលើស្មារតី ស្ថាបនា អំពីរាល់កំណែទម្រង់មិនសម្រេចជោគជ័យនៅសហភាពសូវៀត ដែលនាំទៅ ការដួលរលំរបស់រដ្ឋសូវៀត។ លោកអគ្គលេខាបក្សក៏បានលើកឡើងយ៉ាងទៀងត្រង់នូវ គុណវិបត្តិនៃរបបប្រជាធិបតេយ្យតាមរូបមន្ត “ប្រជាធិបតេយ្យសេរីភាព” ដែលលោក ខាងលិចផ្សព្វផ្សាយផងដែរ ក្នុងនោះប្រព័ន្ធអំណាចសឹងតែទាំងស្រុងនៅតែមកលើ វណ្ណៈអ្នកមានជាភាគតិច ហើយបម្រើផលប្រយោជន៍របស់សម្ព័ន្ធក្រុមហ៊ុនមូលធនធំៗ ដែលនាំទៅ “ប្រជាធិបតេយ្យត្រឹមតែជារូបភាពប៉ុណ្ណោះ ឥតន័យនិងមិនពិតទេ”។

អ្នកជំនាញរុស្ស៊ីរូបនេះ ក៏ជាប់ចិត្តយ៉ាងខ្លាំងជាមួយមតិរបស់លោកអគ្គលេខានៃ បក្សកុម្មុយនិស្ត វៀតណាម អំពីភាពចាំបាច់នៃការយកចិត្តទុកដាក់ដល់ប្រសិទ្ធភាព ការងារ ការប្រតិបត្តិតាមវិន័យ គោលការណ៍ក្នុងបក្ស ព្រមទាំងលុបបំបាត់ចោលអ្នក ដែលមិនសក្តិសមផងដែរ៕

Vietnamplus/VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី