Trending now

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

09:56 | 21/04/2021 ហេង វុធ្ធី

យុគសម័យ - ជាមួយប្រពៃណីនៃចំណងសាមគ្គីភាពការភ្ជាប់ទំនាក់ទំនងស្នេហានិងជំនួយគ្នាទៅវិញទៅមករវាងភាគីទាំងពីររដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីសហការគាំទ្រនិងចែករំលែកបទពិសោធន៍តាមសមត្ថភាពរបស់ខ្លួន និងមានលក្ខខណ្ឌអនុញ្ញាតឱ្យប្រទេសទាំងពីរប្រកៀកស្មានឹងគ្នាជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដើម្បីឱ្យប្រទេសយើងទាំងពីរមានស្ថេរភាពនាពេលឆាប់ៗនេះ

អគ្គលេខាបក្ស លោក Nguyen Phu Trong ជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong ជូនពរបុណ្យតេតចំពោះបក្សភាគ អាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជូនពរនិទាឃរដូវនូវស្មារតីថ្មីនិងជ័យជំនះថ្មី អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញជូនពរនិទាឃរដូវនូវស្មារតីថ្មីនិងជ័យជំនះថ្មី
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា

ដោយទទួលព័ត៌មានថា ការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាបានផ្ទុះឡើងយ៉ាងគំហុក អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀនភូត្រុង (Nguyen Phu Trong) បានអញ្ជើញផ្ញើរសារលិខិតសួរសុខទុក្ខដល់ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុនសែន។

សារលិខិតនេះមានខ្លឹមសារដោយសង្ខេបថា៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានភាពស្មុគស្មាញនៅទូទាំងពិភពលោក ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅនិងទូលំទូលាយលើគ្រប់វិស័យនៃជីវិតប្រជាជន សេដ្ឋកិច្ចសង្គមរបស់សមាគមនៃប្រទេសនានារួមទាំងវៀតណាមនិងកម្ពុជា។

បក្ស រដ្ឋនិងប្រជាជនវៀតណាមតែងតែយកចិត្តទុកដាក់តាមដានស្ថានការណ៍រាតត្បាតនិងចែករំលេកនូវការលំបាកនានាដែលប្រទេស កម្ពុជា កំពុងប្រឈមមុខដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងវាយតម្លៃខ្ពស់ចំពោះវិធានការណ៍របស់គណបក្សប្រជាជនកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការការពារនិងត្រួតត្រាកូវីដ-១៩ នាពេលកន្លងមក ហើយជឿជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជាក្រោមរូបភាពយ៉ាងខ្លាំង រដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី រួមជាមួយការគាំទ្រនិងសាមគ្គីភាពរបស់ប្រជាជនទាំងមូលប្រទេសកម្ពុជាពិតជា នឹងការពារនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងជោគជ័យក្នុងរយៈពេលដ៏ខ្លីបំផុត។

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញផ្ញើលិខិតសួរសុខទុក្ខនិងអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា
សមត្ថកិច្ចធ្វើការបិទខ្ទប់ទីក្រុងភ្នំពេញ

ជាមួយប្រពៃណីនៃចំណងសាមគ្គីភាពការភ្ជាប់ទំនាក់ទំនងស្នេហានិងជំនួយគ្នាទៅវិញទៅមករវាងភាគីទាំងពីររដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចដើម្បីសហការគាំទ្រនិងចែករំលែកបទពិសោធន៍តាមសមត្ថភាពរបស់ខ្លួន និងមានលក្ខខណ្ឌអនុញ្ញាតឱ្យប្រទេសទាំងពីរប្រកៀកស្មានឹងគ្នាជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដើម្បីឱ្យប្រទេសយើងទាំងពីរមានស្ថេរភាពនាពេលឆាប់ៗនេះ៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី