Trending now

វៀតណាមផ្តល់អាទិភាពនិងធនធានវិនិយោគដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

19:00 | 24/10/2024 យោងតាមវិទ្យុសំលេងវៀតណាម

បក្សនិងរដ្ឋវៀតណាមកំណត់បញ្ហាជនជាតិ និងសាមគ្គីភាពជនជាតិ គឺមានឋានៈនិងតួនាទីយុទ្ធសាស្ត្រដ៏សំខាន់ពិសេស ក្នុងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព។ វៀតណាមមានគោលនយោបាយអាទិភាពជាច្រើន ហើយផ្ដល់ធនធានវិនិយោគដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ បញ្ហានេះត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតនៅឯ សម័យប្រជុំនាព្រឹកថ្ងៃទី ១៧ ខែមិថុនា នៃរដ្ឋសភានីតិកាលទី ១៥ ក៏ដូចជាក្នុងជំនួបជាមួយព្រឹទ្ធាចារ្យភូមិ និងមេភូមិគំរូនានានៅទីក្រុងហាណូយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ភាសាវៀតណាមក្លាយជាភាសាផ្លូវការនៅក្នុងទីក្រុងមួយរបស់អាមេរិក «សព្វវចនាធិប្បាយ» ធ្វើ​ពី​សំរឹទ្ធរបស់វៀតណាម
វៀតណាមផ្តល់អាទិភាពនិងធនធានវិនិយោគដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច
វៀតណាមផ្តល់អាទិភាពនិងធនធានវិនិយោគដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

ក្នុងប៉ុន្មានឆ្នាំកន្លងមក បក្សនិងរដ្ឋវៀតណាមបានផ្ដល់អាទិភាពនិងធនធានវិនិយោគហើយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ; ជាពិសេសធនធានពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាលឆ្នាំ ២០២១ - ២០៣០។

ដាក់ពង្រាយគោលនយោបាយជនជាតិប្រកបដោយស៊ីសង្វាក់គ្នា

នាពេលកន្លងមក គ្រប់ជាន់ថ្នាក់និងគ្រប់ផ្នែកបានដាក់ពង្រាយអនុវត្តន៍គោលនយោបាយជាង ១៨០ ប្រកបដោយស៊ីសង្វាក់គ្នានៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (រួមទាំងគោលនយោបាយជនជាតិចំនួន ១៣៦)។ គោលនយោបាយវិនិយោគ និងជួយឧបត្ថម្ភរបស់រដ្ឋបានរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំជាមធ្យមពី ២ - ៣% ក្នុងមួយឆ្នាំ; ឃុំ ភូមិដែលមានស្ថានភាពលំបាកពិសេស ថយចុះពី ៣ - ៤%; ស្រុកក្រីក្រ ថយចុះពី ៤-៥%។ នៅតាមបណ្តាខេត្ត ក្រុង៖ ហាណូយ Can Tho Dong Nai និង Long An អត្រាគ្រួសារក្រីក្រមានតិចជាង ១%។ គិតត្រឹមដំណាច់ឆ្នាំ២០២៣ ខេត្ត Quang Ninh លែងមានគ្រួសារក្រីក្រតាមស្តង់ដារភាពក្រីក្ររបស់មជ្ឈិមទៀតឡើយ។

ការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំរយៈពេល ២០២១-២០៣០ ដំណាក់កាលទី ១ (២០២១ - ២០២៥) បានសម្រេចជាស្ថាពរនូវគោលដៅចំនួន ៤ ក្រុម។ សម្រាប់ការអនុវត្តកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាពដំណាក់កាល ២០២១-២០២៥ បានជួយឧបត្ថម្ភលំនៅឋានសម្រាប់គ្រួសារក្រីក្រ និងជិតបន្ទាត់ក្រីក្រនៅតាមស្រុកក្រីក្រនានាក្រោមកម្មវិធី រហូតមកដល់បច្ចុប្បន្នមានប្រជាពលរដ្ឋជិត ១៣ ពាន់គ្រួសារទទួលបាន ការជួយឧបត្ថម្ភលំនៅដ្ឋាន។

ក្រៅពីនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គមត្រូវបានជំរុញយ៉ាងខ្លាំង។ គំរូលេចធ្លោក្នុងការធ្វើផលិតកម្ម និងអាជីវកម្មប្រកបដោយប្រសិទ្ធភាព នៅក្នុងតំបន់ជនជាតិភាគតិចត្រូវបានបង្កើត និងពង្រីកយ៉ាងទូលំទូលាយ។

ប្រព័ន្ធសាលារៀន សម្ភារៈបរិក្ខារ ឧបករណ៍បង្រៀននិងរៀនបន្តត្រូវបានវិនិយោគ។ ការងារថែទាំសុខភាព ការពិនិត្យ និងព្យាបាល ការការពារជំងឺរាតត្បាត និងការងារសុវត្ថិភាពអាហារ បន្តទទួលបានការយកចិត្តទុកដាក់និងអនុវត្ត។ លោកស្រី Le Thi Thanh Lam សមាជិការដ្ឋសភានៃខេត្ត Hau Giang បានវាយតម្លៃថា៖

“ខ្ញុំឃើញថាគ្រប់កម្រិត និងគ្រប់ផ្នែកបានយកចិត្តទុកដាក់ដល់ការដឹកនាំ និងអនុវត្តគោលនយោបាយ និងដំណោះស្រាយប្រកបដោយស៊ីសង្វាក់គ្នា កៀរគរធនធានអតិបរមា ដើម្បីអនុវត្តន៍គម្រោង និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយផ្សារភ្ជាប់ជាមួយនឹងកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព កម្មវិធីកសាងជនបទថ្មី និងវិស័យសំខាន់ៗ តាមនោះបង្កើតភាពឯកឆន្ទរបស់ប្រជាជន”។

វៀតណាមផ្តល់អាទិភាពនិងធនធានវិនិយោគដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច
វៀតណាមផ្តល់អាទិភាពនិងធនធានវិនិយោគដើម្បីអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

បន្តវិនិយោគដោយមានការផ្ដោតសំខាន់

ឆ្នាំនេះ គ្រប់កម្រិត និងផ្នែកមានសមត្ថកិច្ច បន្តអនុវត្តន៍គោលនយោបាយជនជាតិ ប្រកបដោយប្រសិទ្ធភាព ជាពិសេសភារកិច្ចសំខាន់ៗក្រោមកម្មវិធីគោលដៅជាតិ។ ទន្ទឹមនឹងនោះ សម្រេចគម្រោង និងគោលនយោបាយជនជាតិ រួមទាំងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគម្រោងជាក់លាក់ ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជាមួយសហគ្រាសក្នុងស្រុក និងអន្តរជាតិ អំពីការបង្កើតលក្ខខណ្ឌសម្រាប់និស្សិតជនជាតិភាគតិច មានឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា ក៏ដូចជាគម្រោងផ្លាស់ប្ដូរថ្មីប្រតិបត្តិការនៃគ្រឹះស្ថានអប់រំផងដែរ។ អញ្ជើញថ្លែងនៅជំនួបសំណេះសំណាលជាមួយអ្នកមានកិត្យានុភាពគំរូចំនួន ១០០ នាក់នៅក្នុងសហគមន៍ជនជាតិភាគតិចនៅតំបន់ព្រំដែននិងកោះសមុទ្រ នាថ្ងៃទី ១៤ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានសង្កត់ធ្ងន់ថា៖

“ខ្ញុំស្នើឱ្យបណ្ដាគណៈកម្មាធិការ ក្រសួង ផ្នែក មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ អនុវត្តន៍ឱ្យបានល្អនូវគោលជំហរ និងគោលនយោបាយរបស់បក្ស រដ្ឋ អំពីការងារជនជាតិ ហើយពង្រីកកម្លាំងពលំនៃផែនមហាសាមគ្គីជនជាតិទាំងមូល។ ថែទាំជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនជាតិភាគតិចឱ្យកាន់តែល្អ; អនុវត្តន៍កម្មវិធី និងគោលដៅជាតិប្រកបដោយប្រសិទ្ធភាព ផ្តោតលើការដោះស្រាយការលំបាក និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការថែទាំសុខភាព ការអប់រំ ធានាសុខុមាលភាពសង្គម; ផ្តោតលើការអភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ដ៏ល្អប្រសើររបស់បងប្អូនជនជាតិភាគតិច”។

ក្រោយរយៈពេលជិត៤០ឆ្នាំនៃបុព្វហេតុផ្លាស់ប្ដូរថ្មី មុខមាត់តំបន់ជនជាតិភាគតិច តំបន់ព្រំដែន…បានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់។ ការអនុវត្តបានយ៉ាងល្អនូវគោលនយោបាយជនជាតិបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕

ភាសាវៀតណាមក្លាយជាភាសាផ្លូវការនៅក្នុងទីក្រុងមួយរបស់អាមេរិក ភាសាវៀតណាមក្លាយជាភាសាផ្លូវការនៅក្នុងទីក្រុងមួយរបស់អាមេរិក

យុគសម័យ - ភាសាវៀតណាមនឹងក្លាយជាភាសាសំខាន់មួយនៅសាន់ហ្វ្រាន់ស៊ីស្កូ ដែលជាទីក្រុងដ៏មមាញឹក និងមានមនុស្សច្រើនបំផុតនៅក្នុងសហរដ្ឋអាមេរិក។

«សព្វវចនាធិប្បាយ» ធ្វើ​ពី​សំរឹទ្ធរបស់វៀតណាម «សព្វវចនាធិប្បាយ» ធ្វើ​ពី​សំរឹទ្ធរបស់វៀតណាម

នៅម៉ោង ១ និង​ ០៩ នាទី រសៀលថ្ងៃទី ៨ ឧសភា (ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Ulaanbaatar ប្រទេសម៉ុងហ្គោលី ឯកសារ "រូបភាព​ចាក់​ពុម្ភនៅលើផើងជើង​ធូបទាំង ០៩ នៅព្រះបរមរាជវាំង ហ្វេ (Hue)" (គំនូរអណ្ដែត ១៦២ ផ្ទាំងនៅលើ​ផើងជើង​​​ធូប​ទាំង ៩) នៃប្រទេសវៀតណាមត្រូវបានអនុម័ត​ ហើយក្លាយជាបេតិកភណ្ឌឯកសារជាផ្លូវ​ការនៃកម្មវិធីអនុស្សាវរីយ៍ពិភពលោក​តំបន់អាស៊ី –ប៉ាស៊ីហ្វិករបស់​អង្គការ​ ...

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី