នៅរដ្ឋធានី Ulaanbaatar ប្រទេសម៉ុងហ្គោលី ឯកសារ "រូបភាពចាក់ពុម្ភនៅលើផើងជើងធូបទាំង ០៩ នៅព្រះបរមរាជវាំង ហ្វេ (Hue)" (គំនូរអណ្ដែត ១៦២ ផ្ទាំងនៅលើផើងជើងធូបទាំង ៩) នៃប្រទេសវៀតណាមត្រូវបានអនុម័ត ហើយក្លាយជាបេតិកភណ្ឌឯកសារជាផ្លូវការនៃកម្មវិធីអនុស្សាវរីយ៍ពិភពលោកតំបន់អាស៊ី –ប៉ាស៊ីហ្វិករបស់អង្គការ UNESCO ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue (ប្រទេសវៀតណាម) ទទួលជួបឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម អង្គការ Hue Help គាំទ្រកុមារក្នុងស្ថានភាពលំបាកខ្លាំងនៅ Thua Thien Hue |
![]() |
ផើងជើងធូបមានឈ្មោះថា កាវឌីញ (Cao Dinh) - ផើងជើងធូបដែលខ្ពស់បំផុតត្រូវបានដាក់នៅកណ្តាលទីធ្លា ថេមៀវ (The Mieu) ។ |
ការដែល UNESCO ទទួលស្គាល់គំនូរអណ្ដែត ១៦២ ផ្ទាំង បានចាក់ពុម្ភពីស្ពាន់ នៅលើផើងជើងធូបទាំង ៩ នៅហ្វេ (Hue) ជាបេតិកភណ្ឌឯកសារពិភពលោកបង្ហាញពីគុណតម្លៃពិសេស ដោយឡែក "សព្វវចនាធិប្បាយ" ធ្វើពីសំរឹទ្ធរបស់វៀតណាមក្នុងពាក់កណ្តាលដើមនៃសតវត្សទី ១៩ ។ ដូច្នេះជាមួយនឹងការទទួលស្គាល់នេះ មកដល់ពេលនេះ ហ្វេ (Hue) មានបេតិកភណ្ឌចំនួន ០៨ បានអង្គការ UNESCO លើកតម្កើង ។ នេះមិនត្រឹមតែជាភាពរីករាយសម្រាប់ខេត្ត ធឿធៀនហ្វេ (Thua Thien Hue) តែប៉ុណ្ណោះទេ ថែមទាំងនេះជាកិត្តិយស និងមោទនភាពសម្រាប់ប្រជាជនវៀតណាមទូទាំងប្រទេសផងដែរ។
ផើងជើងធូបទាំង ៩ ធ្វើពីស្ពាន់បានដាក់នៅមុខទីធ្លាថេតូមៀវ (The To Mieu) (ខាងក្នុងរាជវាំងហ្វេ (Hoang Thanh Hue)) ដែលត្រូវបានស្តេច មីញម៉ាង (Minh Mang) បញ្ជាធ្វើ និងចាប់ផ្តើមចាក់ពុម្ភពីខែធ្នូ ឆ្នាំ ១៨៣៥។ ការចាក់ពុម្ភផើងជើងធូបទាំង ០៩ ត្រូវបានបញ្ចប់អស់រយៈពេលជាងមួយឆ្នាំ ហើយបន្ទាប់មកតាក់តែងលម្អជារួចស្រេច។ ជាពិសេស នៅលើផើងជើងធូបស្ពាន់ធំៗទាំង ៩ នេះ មានគំនូរអណ្ដែតចំនួន ១៦២ ផ្ទាំង ដែលចាក់ពុម្ភប្រកបយ៉ាងល្អិតល្អន់ និងពិពណ៌ពីបាតុភូតធម្មជាតិ ភ្នំ និងទន្លេ ទឹកដី ទីកន្លែង ផលិតផល សព្វាវុធ យានជំនិះ ជីវភាពរស់នៅ ... ពិសេសនៃប្រទេសវៀតណាម។
បន្ទាប់ពីជិត ២០០ ឆ្នាំ ឆ្លងកាត់សង្រ្គាមដ៏ឃោរឃៅជាច្រើន ប៉ុន្តែផើងជើងធូបទាំង ០៩ នៅតែរក្សាបានស្ថានភាពដើមដូចពីមុន។ នេះគឺជាវត្ថុបុរាណដែលរក្សាបានស្ថានភាពដើម និងមានតែមួយគត់។ ចាប់តាំងពីការធ្វើ ផើងជើងធូបទាំង ៩ នេះមិនធ្លាប់បានជួសជុល សូម្បីតែផ្នែកលម្អិតតូចមួយណាក៏ដោយ។ ដូច្នេះ ផើងជើងធូបទាំងនេះមានតម្លៃពិសេស ហើយមិនអាចជំនួសបាន។
![]() |
រូបភាពនៃលំហសមុទ្រវៀតណាមត្រូវបានបង្ហាញយ៉ាងច្បាស់នៅផើងជើងធូបទាំង ៩ ។ |
ក្រៅពីនិមិត្តរូបនៃស្តេច និងការបង្ហាញអំណាចក្នុងរាជកាល ង្វៀន (Nguyen) ផើងជើងធូបទាំង ៩ បានគេប្រដូចទៅនឹង "សព្វវចនាធិប្បាយ" របស់ វៀតណាម នៅដើមសតវត្សទី ១៩ ជាមួយនឹងគំនូរអណ្ដែតទាំង ១៦២ ផ្ទាំង ដែលបានចាក់ពុម្ភយ៉ាងប្រណិត ។ រូបភាពបានចាក់ពុម្ភបានគិតគូរ ចាត់ចំណាត់ថ្នាក់ និងរៀបចំជាឈុតតាមលេខ ០៩ ។ ឧទាហរណ៍ៈ តារា និងធម្មជាតិក្នុងសកលលោកចំនួន ៩ ភ្នំធំចំនួន ០៩; ទន្លេធំៗចំនួន ០៩ ទន្លេជីកនិងទន្លេផ្សេងទៀតចំនួន ០៩ មាត់សមុទ្រចំនួន ០៩ សត្វនិមិត្តរូបចំនួន ០៩ ប្រភេទ សត្វបក្សីចំនួន ០៩ ដំណាំស្បៀងចំនួន ០៩ ប្រភេទ ឈើហូបផ្លែចំនួន ០៩ ប្រភេទ ឱសថដ៏មានតម្លៃចំនួន ០៩ ប្រភេទ រុក្ខជាតិយកឈើចំនួន ០៩ ប្រភេទ អាវុធចំនួន ០៩ ប្រភេទ; ត្រី ខ្យង និងសត្វល្អិតចំនួន ០៩ ប្រភេទ; ទូក និងយានជំនិះចំនួន ០៩ ប្រភេទ។
តាមរយៈគំនូរអណ្ដែតទាំង ១៦២ ផ្ទាំងលើផើងជើងធូប គេអាចមើលឃើញថា រូបភាពចាក់ពុម្ភបង្ហាញរួម ប៉ុន្តែសង្ខេបអំពីភាពចម្រុះនៃទេសភាព ទីកន្លែង ផលិតផល... ដ៏ល្បីល្បាញជាច្រើននៃតំបន់នីមួយៗ នៃប្រទេស ដែលបង្កើតជាគំនូរយ៉ាងរស់រវើកអំពីទ្រព្យសម្បត្តិ និងភាពស្រស់ស្អាតនៃមាតុភូមិ។ ឧទាហរណ៍ លើផើងជើងធូបមួយមានឈ្មោះទៀនឌីញ (Tuyen Dinh) មានទន្លេ ហុង (Hong) លើផើងជើងធូបមួយមានឈ្មោះ ហៀនឌីញ (Huyen Dinh) មានទន្លេគឺវឡុង (Cuu Long) ហើយនៅលើផើងជើងធូបមួយមានឈ្មោះ ញ៉ឹនឌីញ (Nhan Dinh) មានទន្លេហឿង (Huong) ។ ប្រសិន បើលើផើងជើងធូបមួយមានឈ្មោះ កាវឌីញ (Cao Dinh) មានខ្លាក្នុងព្រៃ លើផើងជើងធូបមួយមានឈ្មោះ ញ៉ឹនឌីញ (Nhan Dinh) ត្រីបាឡែននៅក្នុងសមុទ្រ។
គំនូរអណ្ដែតនៅលើផើងជើងធូបទាំង ០៩ មានលក្ខណៈជាព្រះបរមរាជវាំង និងប្រជាប្រិយ ដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជីវិតរស់នៅរបស់ប្រជាជនវៀតណាមភាគច្រើន។ ដូច្នេះហើយ នៅទីនោះ ភ្ញៀវអាចឃើញរូបភាពដ៏ថ្លៃថ្នូរ ដូចជា នាគ ទូករាជ ព្រះអាទិត្យ ក្ងោក ដើមពោត ... និងរូបភាពសាមញ្ញៗ ដូចជា ដើមស្រូវ វល្លិ៍ម្លូ ដើមខ្នុរ ស្លឹកខ្ទឹម រមៀត មាន់ ...។ ក្នុងចំណោមគំនូរអណ្ដែតទាំង ១៦២ ផ្ទាំង នៅលើផើងជើងធូបធ្វើពីស្ពាន់ មានគំនូរដល់ ៩០ ផ្ទាំង ដែលចម្លាក់ពីសត្វដែលជានិមិត្តរូបរបស់ប្រទេស វៀតណាម។ រូបភាពទាំងនេះបានបង្ហាញយ៉ាងរស់រវើកនូវរុក្ខជាតិ និងសត្វ ដោយការឆ្លាក់យ៉ាងលម្អិតពីលក្ខណៈពិសេសដ៏អស្ចារ្យនៃប្រភេទសត្វ។
ជាពិសេស ក្នុងចំណោមរូបភាពបានចាក់ពុម្ភនៅលើផើងជើងធូបទាំង ០៩ បានបង្ហាញកន្លែងជាច្រើនដូចជា ភ្នំ ទន្លេ សមុទ្រ និងកោះនៃប្រទេសវៀតណាម រួមជាមួយនឹងពាក្យពន្យល់ជាអក្សរចិនយ៉ាងច្បាស់លាស់ ដែលបង្ហាញយ៉ាងច្បាស់នូវការយល់ដឹងអំពីអធិបតេយ្យភាពទឹកដីពីយូរលង់របស់ស្តេចង្វៀន (Nguyen) ។ គួរកត់សម្គាល់ថា ក្នុងចំណោមផើងជើងធូបទាំង ០៩ នោះ មានផើងជើងធូបចំនួន ០៣ ដែលស្តេច មីញម៉ាង (Minh Mang) ឲ្យចម្លាក់រូបសមុទ្រ ដើម្បីបង្ហាញសរុបអំពីស្ថានភាពសមុទ្រ និងកោះរបស់វៀតណាមនាពេលនោះ ដូចជា៖ សមុទ្រខាងកើតចាក់ពុម្ភលើផើងជើងធូប កាវឌីញ (Cao Dinh) ; សមុទ្រខាងត្បូងចាក់ពុម្ភលើផើងជើងធូប ញ៉ឹនឌីញ (Nhan Dinh) ហើយសមុទ្រខាងលិចចាក់ពុម្ភលើផើងជើងធូប ចឿងឌីញ (Chuong Dinh)។ ទាំងនេះក៏ជាផើងជើងធូបដ៏ខ្ពស់បំផុត និងសំខាន់បំផុតក្នុងចំណោមផើងជើងធូបទាំង០៩ ផងដែរ។
ដូច្នេះ រួមជាមួយនឹងឯកសារបុរាណមួយចំនួន រូបភាពកោះ និងសមុទ្រដែលឆ្លាក់នៅលើផើងជើងធូបទាំង ៩ គឺជាប្រភពឯកសារដ៏មានតម្លៃអំពីអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ ហ័ងសា (Hoang Sa) និង ទ្រឿងសា (Truong Sa) ហើយទន្ទឹមនឹងនោះ វាក៏បានបង្ហាញថា ស្តេចជាច្រើនអង្គក្នុងរាជកាល ង្វៀន (Nguyen) បានព្យាយាមអស់ពីចិត្ត ដើម្បីការពារ និងពង្រឹងអធិបតេយ្យភាពចំពោះកោះនិងសមុទ្រតាំងពីយូរលង់មកហើយ។
ក្រៅពីតម្លៃដ៏លេចធ្លោនៃព័ត៌មានមានលក្ខណៈឯកសារ និងសព្វវចនាធិប្បាយ ផើងជើងធូបទាំង ០៩ ក៏ត្រូវបានគេចាត់ទុកជាស្នាដៃនៃបច្ចេកទេសចាក់ស្ពាន់របស់ជនជាតិវៀតណាមក្នុងសតវត្សទី ១៩ ផងដែរ។ ដើម្បីបង្កើតពុម្ភចាក់បានយ៉ាងត្រឹមត្រូវ សិប្បករបានជ្រើសរើសប្រភេទឥដ្ឋយ៉ាងមត់ចត់។ ពីព្រោះពុម្ភចាក់ផើងជើងធូបទាំង ០៩ ជាពុម្ភមានតែមួយគត់ ដើម្បីជៀសវាងការចម្លង បន្ទាប់ពីបញ្ចប់ការចាក់ពុម្ភ ពុម្ភទាំងនោះក៏ត្រូវបានកំទេចចោលទាំងអស់។ យោងតាមអ្នកប្រវត្តិសាស្ត្រក្នុងរាជកាល ង្វៀន (Nguyen) ពេលវេលាដែលត្រូវចំណាយលើការចាក់ពុម្ភផើងជើងធូបត្រូវចាក់តាមដំណាក់កាលនីមួយៗ ចំណាយពេលជិតប្រាំពីរខែ។ ដំណើរការបង្កើតពុម្ភត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ដោយរាជវាំង ចាប់ពីការបង្កើតរូបរាងរហូតដល់ការតុបតែងលម្អនៅខាងក្រៅ ដែលបង្ហាញថាក្បួនរចនា និងគំនូរតុបតែងទាំងឡាយនៅលើផើងជើងធូបទាំង ៩ គឺជាវត្ថុបុរាណមានតែមួយគាត់ និងមិនធ្លាប់មានពីមុនមក។
![]() |
ផើងជើងធូបទាំងប្រាំបួនមិនត្រឹមតែជា "សព្វវចនាធិប្បាយ" ដែលមានរូបភាពប្លែកៗប៉ុណ្ណោះទេ ថែមទាំងនោះជាស្នាដៃធ្វើស្ពាន់របស់វៀតណាមផងដែរ។ |
អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ បើយើងក្រឡេកមើលប្រវត្តិរាជកាលក្នុងសម័យសក្តិភូមិ នៅតាមបណ្តាប្រទេសក្នុងតំបន់ ដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង យើងអាចឃើញថា នៅក្នុងរាជវាំងនៃប្រទេសទាំងនេះ ពុំមានផើងជើងធូប ដូចផើងជើងធូប នៅរាជធានី ហ្វេ (Hue) ក្នុងរាជកាលង្វៀន (Nguyen) ឡើយ។ សូម្បីតែនៅប្រទេសវៀតណាម រាជកាលមុនៗក៏មិនបានបន្សល់ទុកឯកសារបែបនេះដែរ។
ដូចនេះ គេអាចមើលឃើញថា ផើងជើងធូបទាំង ៩ នៃទីក្រុង ហ្វ (Hue) គឺជាស្នាដៃសិល្បៈដ៏វិសេសវិសាល ដែលមានតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រខ្ពស់របស់ប្រជាជនវៀតណាម ផ្ទុកខ្លឹមសារមនោគមវិជ្ជានៃសម័យកាល គំនិតរបស់មនុស្សអំពីប្រទេស សកលលោក និងធម្មជាតិ។ ក្នុងប្រព័ន្ធបេតិកភណ្ឌរបស់រាជកាលង្វៀន (Nguyen) អាចនិយាយបានថា ផើងជើងធូបទាំង ៩ គឺជា "វត្ថុពិសេសមានតែមួយគត់”" មិនមែនចាក់ពុម្ភបានច្រើនដូចវត្ថុមួយចំនួនផ្សេងទៀតនោះទេ។ ដូច្នេះ ផើងជើងធូបទាំង ០៩នោះគឺជាវត្ថុមាន "តែមួយគត់" ហើយមិនអាចជំនួសបានឡើយ។ វត្ថុបុរាណទាំងនេះមានអាយុកាលជិតពីរសតវត្សមកហើយ ដូច្នោះវាត្រូវបានក្លាយជាកម្រងវត្ថុបុរាណដ៏សម្បូរបែប និងមានតម្លៃបំផុត។ ក្រៅពីនេះក៏ជាកម្រងមានតែមួយគត់អំពីរូបភាពចាក់ពុម្ភអណ្ដែត និងអក្សរផ្ចង់ កម្រងស្នាដៃវិចិត្រសិល្បៈសម្បូរបែប និងមានតម្លៃដ៏អស្ចារ្យ។
ជាមួយនឹងគុណតម្លៃ និងអត្ថន័យដ៏អស្ចារ្យទាំងនោះ ក្នុងឆ្នាំ ២០១២ ផើងជើងធូបចំនួន ៩ ត្រូវបានរដ្ឋទទួលស្គាល់ថាជារតនសម្បត្តិជាតិ ហើយឥឡូវនេះអង្គការ UNESCO ក៏បានលើកតម្កើងជាផ្លូវកាថា ផើងជើងធូបទាំង ០៩ នោះជាបេតិកភណ្ឌឯកសារនៃកម្មវិធីអនុស្សាវរីយ៍ពិភពលោកក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក៕
![]() យុគសម័យ - នាយប់ថ្ងៃទី ១៧ មិថុនា នៅ Ngo Mon Hue គណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៣០ នៃបណ្តុំវិមាន Hue និងខួបលើកទី ២០ នៃការបង្កើតតន្ត្រីរាជវង្សវៀតណាម ត្រូវបានផ្តល់កិត្តិយសដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ... |
![]() យុគសម័យ - អ្នកអាចរៀបចំផែនការជាមួយគ្រួសាររបស់អ្នក ដើម្បីស្វែងរកកន្លែងដ៏ប្រណីត និងកក់ក្ដៅ ដើម្បីរីករាយជាមួយពែងតែ និងទទួលទាននំខេក។ |
មតិពីមិត្តអ្នកអាន