Trending now

វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលបំប៉ន់កម្មាភិបាលអធិការកិច្ច

09:34 | 13/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជាបានថ្លែងអំណរគុណចំពោះសាលាអធិការកិច្ច ដែលបានបណ្តុះបណ្តាល បំប៉ន់មន្ត្រីអធិការកិច្ចកម្ពុជានាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព និងគុណភាព។

សិក្ខាសាលាជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងកម្ពុជា ដែលរៀបចំដោយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគ៖ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងកើនឡើងយ៉ា ខេត្ត An Giang៖ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពដឹកជញ្ជូនរបស់វៀតណាម និងកម្ពុជា
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលបំប៉ន់កម្មាភិបាលអធិការកិច្ច
រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជាបានថ្លែងអំណរគុណចំពោះសាលាអធិការកិច្ច ដែលបានបណ្តុះបណ្តាល បំប៉ន់មន្ត្រីអធិការកិច្ចកម្ពុជានាពេលកន្លងមកប្រកបដោយប្រសិទ្ធភាព និងគុណភាព

បន្តកម្មវិធីបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមនាថ្ងៃទី១១ មិថុនា គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅសាលាអធិការកិច្ច នៃអធិការកិច្ចរដ្ឋាភិបាល នៅខ័ណ្ឌ Bac Tu Liem ទីក្រុងហាណូយ។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា បានថ្លែងអំណរគុណចំពោះសាលាអធិការកិច្ច ដែលបានបណ្តុះបណ្តាល និងបំប៉ន់មន្ត្រីអធិការកិច្ចកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ បើតាមលោករដ្ឋមន្ត្រី ហួត ហាក់ មន្ត្រីកម្ពុជាចំនួន ២៧០នាក់ ដែលបានសិក្សានៅសាលា គឺជាធនធានមនុស្សដ៏ធំមួយ ប៉ុន្តែនៅតែខ្វះខាតបើប្រៀបធៀបទៅនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា ដូច្នេះ លោករដ្ឋមន្ត្រីចង់ឲ្យសាលាបន្តបណ្តុះបណ្តាលបំប៉ន់មន្ត្រីអធិការកិច្ចសម្រាប់ប្រទេសកម្ពុជានាពេលខាងមុខ។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៧៧មក សាលាអធិការកិច្ច បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៩៨១ វគ្គ ជាមួយសិក្ខាកាមជាង ៩៤០០០ នាក់ ក្នុងនោះមានសិក្ខាកាមក្នុងស្រុក សិក្ខាកាមអធិការកិច្ចនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមន្រ្តីអធិការកិច្ចព្រះរាជាណាចក្រកម្ពុជា៕

វៀតណាម និងកម្ពុជាអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែងកិច្ចសហប្រតិបត្តិការយោធាការពារជាតិទ្វេភាគី វៀតណាម និងកម្ពុជាអនុវត្តយ៉ាងទូលំទូលាយ ជាក់ស្តែងកិច្ចសហប្រតិបត្តិការយោធាការពារជាតិទ្វេភាគី

នាព្រឹកថ្ងៃទី៦ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមបានជួបពិភាក្សាការងារជាមួយលោក​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា

លោក Nguyen Duc Loi អនុប្រធានប្រចាំការនៃសមាគមអ្នកកាសែតវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា (CCJ) ដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។

យោងតាមកាសែតកងទ័ពប្រជាជន

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា