Trending now

កោះសមុទ្រវៀតណាម៖ ស្ថានីយ៍​ DK1 រឹងមាំប្រឈមនឹងរលក

06:09 | 25/09/2024 យោងតាមកាសែតរូបថតវៀតណាម

នៅលើ​ខ្ពង់រាប​បាតសមុទ្រ​ខាង​ត្បូង ​នៃ​មាតុភូមិ​ ជាង​៣៥ឆ្នាំ​កន្លង​ ស្ថានីយ៍​ DK1 តែងតែ​ឈរ​ទី​នោះ​ដោយ​សភាព​រឹង​មាំ​ដូចជា​ “ស្ថានីយ៍​ដែក​ថែប​”មួយ​។ នៅ​កណ្តាល​លំហសមុទ្រ​​ កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍ ​DK1 ខ្មាន់​កាំ​ភ្លើង​​មាំ​ក្នុង​ដៃ​ ឈររឹង​រក្សា​ទង់​ក្រហម​វៀតណាម​បក់​រវិច​ៗ អះអាំង​អធិបតេយ្យភាព​សមុទ្រកោះ​ដែក​ថែប​ នៃ​មាតុភូមិ។

សមុទ្រខាងកើត៖ ស្ថានីយ៍ DK1/7 ជួយសង្គ្រោះជាបន្ទាន់អ្នកនេសាទដែលរងគ្រោះថ្នាក់នៅសមុទ្រ គណៈប្រតិភូអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅទស្សនកិច្ច ត្រួតពិនិត្យនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1
កោះសមុទ្រវៀតណាម៖ ស្ថានីយ៍​ DK1 រឹងមាំប្រឈមនឹងរលក
កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍​ DK1/18 ស្វាគមន៍​គណៈ​ការ​ងារ​ឡើង​ស្ថានីយ៍​ DK1។

នៅ​ឆ្នាំ​១៩៨៧ ដើមឆ្នាំ​១៩៨៨ ស្ថានភាព​អធិបតេយ្យ​ភាព​តំបន់​សមុទ្រ​ខាងកើត​ មាន​ការ​ប្រែប្រួល​ស្មុគស្មាញ​។ ហេតុនេះ ខែតុលា ឆ្នាំ​១៩៨៨ បក្ខភាគ​ មេបញ្ជាការ​កង​ទ័ព​ប្រគល់​ភារកិច្ច​ជូន​កងពល​តូច​លេខ​១៧១​ នៃ​កងទ័ពជើង​ទឹក រួម​នឹង​កង​នាវាចរណ៍​​លេខ​១២៩ ការពារ​ខ្ពង់រាប​បាតសមុទ្រ​ខាងកើត​ ចំណុះ​តំបន់​ពិសេស​វុង​តាវ​ - កុង​ដាវ​ (Vung Tau – Con Dao)។ តំបន់​សេដ្ឋកិច្ច​ - វិទ្យាសាស្រ្ត​ បច្ចេកទេស​ - សេវាកម្ម​ (ហៅ​កាត់ថា DK1) បានកសាង​ដើម្បី​ការពារ​អធិបតេយ្យ​តំបន់សមុទ្រ​ ខ្ពង់រាប​បាត​​សមុទ្រ​ នៃមាតុភូមិ ​ក៏ដូចជា​អនុវត្ត​គោល​ដៅ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រ​។​

ខែ​កក្កដា​ ឆ្នាំ​១៩៨៩ ស្ថានីយ៍​ DK1 ដំបូង​បានកសាង​ នៅ​ចំណុះ​តំបន់ ​​ភុក​តឹន (Phuc Tan)។ ចាប់ពី​ថ្ងៃនោះ មក​ដល់​សព្វថ្ងៃ ​ស្ថានីយ៍​ DK1 ​កសាងបាន​​ចំនួន​១៥ នៅ​ក្នុងតំបន់នោះ​៖ បាគែ (Ba Ke) ភុក​តឹន(Phuc Tan)ក្វេដឿង​ (Que Duong) ទឺចិញ (Tu Chinh) ភុក​ង្វៀន (Phuc Nguyen) ហ្វៀន​ត្រឹន (Huyen Tran) និង​ឆ្នេរ​គោក​កាវ​ម៉ាវ​ (Ca Mau) បង្កើត​បាន​ជា​ខ្សែក្រវាត់​ដែក​ថែប​ - ជួយ​ច្បាម​រក្សា​ ការពារ​អធិបតេយ្យ​ខ្ពង់រាប​បាតសមុទ្រ​ខាងត្បូង​នៃ​មាតុភូមិ​ ការពារ​សន្តិភាព​ដល់​​ការ​ធ្វើ​អាជីវកម្ម​ធនធាន​ធម្មជាតិ​ នៅលើ​ខ្ពង់រាប​បាតសមុទ្រ​។

កោះសមុទ្រវៀតណាម៖ ស្ថានីយ៍​ DK1 រឹងមាំប្រឈមនឹងរលក
កម្មាភិបាល យុទ្ធជននៅស្ថានីយ៍ DK1 តែងជំនះលំបាក សកម្មបង្កើនផល ម្ចាស់ការប្រភពស្បៀងអាហារ។

លក្ខណៈ​អាកាសធាតុជលសាស្រ្ត​ ​នៅ​តំបន់ DK1 ស្មុគស្មាញ​ តែង​មាន​រលក​ធំ​ ខ្យល់ព្យុះ​​។ បំផុតនៅ​​រយៈ​ពេល ​ចាប់ពី​ខែតុលា​ឆ្នាំ​មុន​ ដល់​ខែមករា​ឆ្នាំក្រោយ​ តែង​មាន​ព្យុះ​​​បង្កគ្រោះថ្នាក់​ ដល់ការ​ធ្វើ​សកម្មភាព​នាវា​ និង​មធ្យោបាយដែល​​សកម្មភាព​លើសមុទ្រ​។ ទោះបី​រស់នៅ​ធ្វើការ​ក្នុង​លក្ខណៈ​អាកាសធាតុ​អាក្រក់​ រលកធំ​ ខ្យល់ព្យុះ​​ ប៉ុន្តែ​កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍​ DK1 តែងលើកកម្ពស់​ស្មារតី​ស្មាមគ្គី​ ក្លាហាន​ ឆន្ទះអង់អាច​ ច្បាម​​ស្ថានីយ៍​ដើម្បីការ​ពារ​អធិបតេយ្យ​ភាព​សមុទ្រ​ជូន​ស្រុកកំណើត​​។​

បច្ចុប្បន្ន​ នៅ​ស្ថានីយ៍​ DK1 មាន​​បំពាក់​មធ្យោបាយ​ទំនើប ឆ្លើយ​តប​ប្រពៃសម្រាប់​ភារកិច្ច​ដែល​បាន​ប្រគល់ឱ្យ​។ ពិសេស​ កំណត់​ច្បាស់​ភារកិច្ច​ និង តួនាទី​ទីតាំង​ភូមិសាស្រ្ត​សំខាន់​នៃ​ខ្ពង់រាប​បាតសមុទ្រ​ខាងត្បូង​ ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ សន្តិសុខ​ការពារ​ជាតិ​ និង ការ​ទូត​នៃប្រទេស​យើង​ កងវរសេនីយ៍​តូច ​DK1 តែង​ផ្តោត​លើ​ការងារ​ហ្វឹកហាត់​កម្មាភិបាល ​​យុទ្ធជន ប្រកាន់​យក​ទិសស្លោក​ “មូលដ្ឋាន​ ជាក់ស្តែង រឹង​មាំ”។ ផ្តោត​លើការ​ហ្វឹកហាត់​​បំណិន​ដើម្បី​កម្មាភិបាល​ យុទ្ធជន​ នៅស្ថានីយ៍ ​ធ្វើ​ម្ចាស់បាន​មធ្យោបាយ​គ្រប់ប្រភេទ​ បំពាក់​បច្ចេកទេស​បម្រើ​ដល់​ការ​ទំនាក់ទំនង​ គ្រប់គ្រង​លើ​អាកាស​ លើ​សមុទ្រ​ និង គ្រប់គ្រង​ស្ថានភាព​ឧបសគ្គ​ដែល​អាច​កើតមាន​ឡើង​។​

ទោះបី​នៅ​មាន​ឧបសគ្គ​ កង្វះខាតជាច្រើន​​ ក៏ប៉ុន្តែ​ដោយសារ​ទទួលបាន​ការយក​ចិត្តទុកដាក់ពីបក្ស​ រដ្ឋ​ និងប្រជាជន ជីវភាពរស់នៅ​ ស្មារតី ​នៃ​កម្មាភិបាល ​​យុទ្ធជន ​នៅ​ស្ថានីយ៍​ DK1 ពេល​កន្លង​ហើយ ​មានការ​កែសម្រួល​ច្រើន​។ ស្ថានីយ៍​ថ្មី​បានកសាង​រឹង​មាំ​ មាន​សមត្ថភាព​អាចធុន​នឹង​រលកធំ​ ខ្យល់​ព្យុះ​ មាន​បំពាក់​មធ្យោបាយ​ ឧបករណ៍​បច្ចេកទេស​ទំនើប​ ឆ្លើយ​តបបាន​តម្រូវការ​សកម្មភាព​ ហ្វឹក​ហាត់​ ត្រៀម​ប្រយុទ្ធ​នៃ​កម្មាភិបាល​ យុទ្ធជននៅ​ស្ថានីយ៍​។​

ម្យ៉ាង​វិញ​ទៀត​ កម្មាភិបាល​ យុទ្ធជន​នៅស្ថានីយ៍​ DK1 តែ​ងយក​​ជំនះ​លំបាក​ សកម្ម​បង្កើន​ផល​ ម្ចាស់ការ​ប្រភព​ស្បៀង​អាហារ​។ តំបន់​បង្កើន​ផល ​បាន​បែង​ចែក​ជា​មណ្ឌល​ដោយ​ឡែក​ នៅលើ​ស្ថានីយ៍​ចាស់​ ធានា​អនាម័យ​ នៅ​ដោយ​ឡែក​ពី​មណ្ឌល​អគារ​កម្មាភិបាល​ យុទ្ធជន​រស់នៅ​។ មណ្ឌល​នេះ បាន​កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍​ ទាញ​យក​អតិបរិមា​ ដើម្បី​ដាំ​បន្លែ​ ចិញ្ចឹម​ជ្រូក មាន់ ទា​។ល។ ដោយ​ហេតុនោះ ការហូប​ចុក​នៃ​កម្មាភិបាល​ យុទ្ធជន ​នៅស្ថានីយ៍​កាន់តែសម្បូរ​បែប​ ធានា​ជាតិ​បំប៉ន​ ឆ្លើយ​តប​សំណូមពរ​សកម្មភាព ហ្វឹក​ហាត់ ត្រៀម​ប្រយុទ្ធ​។​

កោះសមុទ្រវៀតណាម៖ ស្ថានីយ៍​ DK1 រឹងមាំប្រឈមនឹងរលក
ពិធីរំលឹកអនុស្សាវរីយ៍យុទ្ធជនពលី នៅលើតំបន់ខ្ពង់រាបបាតសមុទ្រខាងត្បូងនៃមាតុភូមិ។

ជាពិសេស​ បច្ចុប្បន្ន​ ស្ថានីយ៍​ទាំង​ឡាយ​ សុទ្ធតែ​មាន​រលក​ទូរគមនាគមន៍​ជួយ​យុទ្ធជន​ទំនាក់ទំនង​ សួរសុខទុក្ខ​គ្រួសារ​។​ ស្ថានីយ៍​ទាំងឡាយ​ តែង​បាន​បំពាក់​ប្រព័ន្ធ​ពិនសូឡា​ ជួយ​ផ្តល់​អគ្គិសនី​សម្រាប់​ហ្វឹក​ហាត់​ រស់នៅ​។ ចាប់ពីពេល​បាន​វិនិយោគ​ប្រព័ន្ធអគ្គិសនី​សូឡា​ ការ​រស់នៅ​ សកម្មភាព​នៃកម្មាភិបាល​ យុទ្ធជន ​នៅ​ស្ថានីយ៍​ DK1 បាន​កែសម្អរ​ច្រើន​។ កម្មាភិបាល​ យុទ្ធជន​មាន​អគ្គិសនី​គ្រប់គ្រាន់​ សម្រាប់ធ្វើការ​ សិក្សា សកម្មភាព លេង​​កម្សាន្ត​។ល។ ជីវភាព​រស់នៅ​ ស្មារតី​បាន​ធានា​ កម្មាភិបាល​ យុទ្ធជន​នៅ​ស្ថានីយ៍​ អាច​ស្ងប់​ចិត្ត​បំពេញ​ការងារ​ សម្រេច​ល្អភារកិច្ច​ដែល​បាន​ប្រគល់​។

៣៥ ឆ្នាំកន្លង​ ដោយ​ស្មារតី​សាមគ្គី​ ប្តេជ្ញា​ រឹងមាំ​ឆ្លងកាត់ទុក្ខលំបាក​ ជំនាន់​កម្មាភិបាល​ យុទ្ធជននៅ​ស្ថានីយ៍​ DK1 បាន​និង​កំពុង​ស្នង​​ប្រពៃណី​ “នៅមាន​​មនុស្ស​ នៅមានស្ថានីយ៍​” ឈរ​សន្ធឹងនៅ​​កណ្តាល​លំហសមុទ្រ​​ ការពារ​រាល់សង់ទីម៉ែត្រផ្ទៃ សមុទ្រ​ នៃមាតុភូមិ​ និងជាទីពឹង​ពំនាក់​រឹង​មាំ​សម្រាប់​នេសាទករ​ ពេល​ចេញ​នេសាទ​ ច្បាម​សមុទ្រ៕​

អាណិកជនវៀតណាមនៅឯបរទេសបានធ្វើដំណើរឆ្លងកាត់សមុទ្ររាប់ពាន់ម៉ាយ ដើម្បីទៅទស្សនា Truong Sa និងស្ថានីយ៍ខួងប្រេង DK1 អាណិកជនវៀតណាមនៅឯបរទេសបានធ្វើដំណើរឆ្លងកាត់សមុទ្ររាប់ពាន់ម៉ាយ ដើម្បីទៅទស្សនា Truong Sa និងស្ថានីយ៍ខួងប្រេង DK1

យុគសម័យ - នារសៀលថ្ងៃទី ២៥ ឧសភា នៅទីក្រុង Khanh Hoa អាណិកជនវៀតណាមជាង ៤០ នាក់មកពីប្រទេសចំនួន ១៧ លើពិភពលោកបានបញ្ចប់កម្មវិធីរបស់គណៈប្រតិភូអាណិកជនវៀតណាមនៅឯបរទេសមកសួរសុខទុក្ខកងទ័ព និងប្រជាជនស្រុកកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1។

គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិមនៃក្រសួងការពារប្រទេសវៀតណាម ចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa និងស្ថានីយ៍ DK គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិមនៃក្រសួងការពារប្រទេសវៀតណាម ចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa និងស្ថានីយ៍ DK

នាថ្ងៃទី៣ ខែមករា គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម នៃក្រសួងការពារប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa និងស្ថានីយ៍ DK1។

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម