យុគសម័យ - នារសៀលថ្ងៃទី ២៥ ឧសភា នៅទីក្រុង Khanh Hoa អាណិកជនវៀតណាមជាង ៤០ នាក់មកពីប្រទេសចំនួន ១៧ លើពិភពលោកបានបញ្ចប់កម្មវិធីរបស់គណៈប្រតិភូអាណិកជនវៀតណាមនៅឯបរទេសមកសួរសុខទុក្ខកងទ័ព និងប្រជាជនស្រុកកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1។
![]() |
![]() |
![]() |
អាណិកជជនវៀតណាមនៅឯបរទេសជាង ៤០ នាក់មកពី១៧ ប្រទេស ជុំវិញពិភពលោកបានទៅសួរសុខទុក្ខកងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1។ (រូបថត៖ Diep Truong/VNA) |
ưបន្ទាប់ពីរយៈពេលពីរឆ្នាំនៃការផ្អាកដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃមេរោគ COVID-19 កម្មវិធីដ៏មានអត្ថន័យបាននាំមកនូវអារម្មណ៍ដែលមិនអាចបំភ្លេចបានជាច្រើនដល់អាណិកជន។
នេះជាឆ្នាំទី ១០ ហើយ ដែលគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមឯបរទេសនៃក្រសួងការបរទេសសម្របសម្រួលជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹក ដើម្បីបញ្ជូនគណៈប្រតិភូអាណិកជនវៀតណាមនៅឯបរទេសមកសួរសុខទុក្ខនិងទៅទស្សននៅប្រជុំកោះ Truong Sa។
យោងតាមឯកអគ្គរដ្ឋទូត លោក Ngo Huong Nam អនុប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានឲ្យដឹងថា ដំណើរមកសួរសុខទុក្ខកងទ័ព និងប្រជាជនស្រុកកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1 គឺជាសកម្មភាពដ៏មានអត្ថន័យ អះអាងនូវអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និងខ្ពង់រាបបាតសមុទ្រភាគខាងត្បូងនៃប្រទេស។
![]() |
អាណិកជជនវៀតណាមនៅឯបរទេសបានឆ្លងដែនសមុទ្ររាប់ពាន់ម៉ាយ ដើម្បីទស្សនាកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1 |
កម្មវិធីទៅទស្សនាកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1 ឆ្លុះបញ្ជាំងស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៣៦-NQ/TW សារាចរលេខ ៤៥-CT/TW និងសេចក្តីសន្និដ្ឋានលេខ ១២-KL/TW របស់ការិយាល័យនយោបាយស្តីពីការងារអាណិកជនវៀតណាមក្នុងស្ថានភាពថ្មី ដែលសង្កត់ធ្ងន់លើភារកិច្ច “ពង្រឹកកម្លាំងសាមគ្គីភាពជាតិដ៏មហិមា លើកទឹកជាតិ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាមនៅឯប្រទេស រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាង និងការពារប្រទេស”។
ឆ្លើយតបនឹងការអំពាវនាវរបស់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯប្រទេស ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ អាណិកជនវៀតណាមកពីប្រទេសជាច្រើនលើពិភពលោកតែងតែគាំទ្រយ៉ាងសកម្មនូវធនធានសម្ភារៈ និងស្មារតីសម្រាប់កោះ Truong Sa។
ក្នុងដំណើរនេះ បងប្អូនអាណិកជននៅបណ្តាប្រទេសជាច្រើនលើពិភពលោកបានបន្តរួមវិភាគទានយ៉ាងសកម្មនូវមូលនិធិសំខាន់ៗ ដើម្បីផលិតទូកអធិបតេយ្យ និងជូនអំណោយ និងវត្ថុចាំបាច់ៗ សម្រាប់ផ្គត់ផ្គង់ជីវភាព និងការងាររបស់កងទ័ព ប្រជាជននៅស្រុកកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1។
មកទល់នឹងពេលនេះ បងប្អូនអាណិកជនវៀតណាមបានគៀងគរជាង ២១៥ លានដុង ដើម្បីទិញអំណោយ និងវត្ថុចាំបាច់ជូនស្រុកកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1 ប្រហែល ២,១ ពាន់លានដុង ដើម្បីផលិតទូកអធិបតេយ្យភាព។
![]() |
ស្ថានីយ៍ខួងប្រេង DK1 ។ (រូបថត៖ Hong Dat/VNA) |
ក្នុងដំណើរពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៥ ឧសភា ប្រជាជនបានទៅទស្សនាកោះដូចជា៖ Song Tu Tay Da Nam កោះ Da Lon A Sinh Ton Nui Le B Toc Tan B Da Tay C និង Truong Sa។ ដោយសារអាកាសធាតុមិនល្អ គណៈប្រតិភូមិនអាចចូលទៅកាន់កោះ Da Dong B កោះ Truong Sa Dong និងស្ថានីយ៍ខួងប្រេង DK1/2 Phuc Tan ដូចការគ្រោងទុក។
នៅលើបណ្តាកោះ អាណិកជនវៀតណាមនៅឯប្រទេសអាចស្តាប់ និងស្វែងយល់អំពីស្ថានភាពការងារ និងជីវិតរបស់នាយទាហាន និងយុទ្ធជន លើកទឹកចិត្ត និងប្រគល់អំណោយដល់កងទ័ព និងប្រជាជននៅតាមតំបន់កោះ។ ទស្សនាសាលារៀន ផ្ទះប្រជាជន និងវត្តអារាមនៅលើកោះអណ្តែតទឹក អញ្ជើញចូលរួមពិធីបង្ហូតទង់ជាតិ អុជធូបនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនដែលពលីជីវិត ផ្ទះរំលឹកវិញ្ញាណក្ខន្ធលោកប្រធាន Ho Chi Minh វិមានរំសឹកអ្នកនយោយាយនិងជាមេបញ្ជាការ Tran Quoc Tuan ភូមិនេសាទ មជ្ឈមណ្ឌលសុខភាព តាមលក្ខខណ្ឌជាក់ស្តែង នៅកោះនីមួយៗ។
នាថ្ងៃទី ១៩ ឧសភា ក្នុងឱកាសរំលឹកខួបលើកទី ១៣២ នៃថ្ងៃកំណើតលោកប្រធាន Ho Chi Minh (១៩៣០ -២០២២) នៅលើនាវាTruong Sa ៥៧១ គណៈប្រតិភូអាណិកជនវៀតណាមនៅឯបរទេសបានសម្តែងនូវគោរពរាប់អានចំពោះលោកប្រធាន Ho Chi Minh ក្នុងកម្មវិធីជួបប្រាស្រ័យ “ក្តីស្រឡាញ់ដ៏កក់ក្តៅរបស់ លោកប្រធាន Ho Chi Minh ” ។
នាព្រឹកថ្ងៃទី ២៤ ឧសភា គណៈប្រតិភូនេះអញ្ជើញចូលរួមក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជនដែលបានពលីកជីវិតនៅប្រជុំកោះ Truong Sa ក្នុងបុព្វហេតុការពារអធិបតេយ្យភាពរបស់ប្រទេសលើសមុទ្រ និងកោះក្នុងបរិយាកាសដ៏ឧឡារិក និងពោពេរញទៅដោយមនោសញ្ចេតនានៅប្រជុំកោះ Truong Sa ។ ..
ដំណើរទស្សនកិច្ចទៅកាន់ប្រជុំកោះ Truong Sa និងស្ថានីយ៍ខួងប្រេង DK1 បានរួមចំណែកក្នុងការបញ្ជាក់យ៉ាងមុតមាំអំពីអធិបតេយ្យភាពរបស់ប្រទេសយើងចំពោះសមុទ្រ និងកោះ។ តាមរយៈដំណើរទស្សនកិច្ចនេះ អាណិកជនវៀតណាមនៅឯបរទេសអាចស្វែងយល់ពីការពិតនៃស្ថានការណ៍នៅសមុទ្រ និងកោះនៃមាតុភូមិ ដោយហេតុនេះកាន់តែរឹតបណ្តឹងទំនាក់ទំនងរវាងប្រជាជននិងកងទ័ព ប្រជាជនក្នុងប្រទេសនិងអាណិកជននៅឯបរទេស បង្កើននូវក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ។
ដំណើរទៅកាន់ប្រជុំកោះ Truong Sa និងស្ថានីយ៍ខួង ប្រេង DK1 គឺជាកម្លាំងចលករសម្រាប់អាណិកជនវៀតណាមនៅឯបរទេសបន្តរួមចំណែកតាមមធ្យោបាយផ្សេងៗគ្នា ទាំងខាងសម្ភារៈ និងខាងស្មារតី។ ទន្ទឹមនឹងនោះ រួមចំណែកដល់ការតស៊ូ និងបដិសេធការបំប្លែងខុសឆ្គងអំពីអធិបតេយ្យភាពរបស់ប្រទេសលើសមុទ្រ និងកោះ ពង្រឹងមហាសាមគ្គីជាតិដ៏អស្ចារ្យ និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេស។/.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មតិពីមិត្តអ្នកអាន