Trending now

កង​​ទ័ពជើងទឹកទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន​ និងប្រជាជនស្រុកកោះ Truong Sa

09:15 | 28/04/2022 យោងតាមវិឡូសំលេងវៀតណាម

ចាប់ពីថ្ងៃទី ១៩-២៧ ខែមេសា គណៈប្រតិភូដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Nguyen Van Bong ប្រធាននយោបាយនៃកងទ័ពជើងទឹក បានទៅសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជន និងប្រជាជនស្រុកកោះ Truong Sa ខេត្ត Khanh Hoa និងស្ថានីយ DK1។

ពិព័រណ៍ឯកសារស្តីពី Hoang Sa និង Truong Sa នៅខេត្ត Bac Giang ពិព័រណ៍ឯកសារស្តីពី Hoang Sa និង Truong Sa នៅខេត្ត Bac Giang
អគ្គិសនីកោះ Truong Sa រួមចំណែករក្សាសន្តិសុខជាតិ ការពារអធិបតេយ្យភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងកោះ អគ្គិសនីកោះ Truong Sa រួមចំណែករក្សាសន្តិសុខជាតិ ការពារអធិបតេយ្យភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ និងកោះ
កង​​ទ័ពជើងទឹកទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន​ និងប្រជាជនស្រុកកោះ Truong Sa
កង​​ទ័ពជើងទឹកទៅសួរសុខទុក្ខ និងជូនអំណោយដល់យុទ្ធជន​ និងប្រជាជនស្រុកកោះ Truong Sa

នៅឃុំកោះ Sinh Ton ស្រុកកោះ Truong Sa កងទ័ពជើងទឹកបានសម្របសម្រួលជាមួយទីក្រុង Hai Phong បើកសម្ពោធគិលានដ្ឋានកោះ Sinh Ton។ នេះគឺជាអំណោយរបស់អាជ្ញាធរ និងប្រជាជនទីក្រុង Hai Phong ជូនដល់យុទ្ធជន និងប្រជាជននៅឃុំ Sinh Ton។

មកដល់កោះ Nui Le B គណៈប្រតិភូបានចូលរួមពិធីកាត់ខ្សែបូរសម្ពោធផ្ទះវប្បធម៌ពហុមុខងារដែលបានសាងសង់ដោយអាជ្ញាធរ និងប្រជាជនទីក្រុងហាណូយ។ សំណង់នេះ ត្រូវបានសាងសង់ដើម្បីរួមចំណែកធានាឱ្យមានកន្លែងសម្រាប់បម្រើជីវភាពវប្បធម៌ និងស្មារតីរបស់កម្មាភិបាល និងយុទ្ធជននៅទីនេះ; ទន្ទឹមនឹងនោះ ជាកន្លែងផ្គត់ផ្គង់ និងជួយឧបត្ថម្ភប្រជានេសាទចេញទូក ច្បាមជាប់នឹងសមុទ្រ ដើម្បីធ្វើអាជីវកម្មជលផល និងអាហារសមុទ្រ នៅឆ្ងាយពីឆ្នេរសមុទ្រ។ សម្របសម្រួលការជួយសង្គ្រោះលើសមុទ្រនៅតំបន់ប្រជុំកោះ Truong Sa។

ក្រៅពីនេះ នៅកោះ Da Dong C កងទ័ពជើងទឹកបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ដើម្បីចាប់ផ្តើមសាងសង់ផ្ទះវប្បធម៌ពហុមុខងារនៅលើកោះ។

ក្នុងដំណើររយៈពេល៩ថ្ងៃទៅកាន់បណ្តាកោះ និងស្ថានីរយ DK1 គណៈប្រតិភូបានប្រគល់អំណោយជូនមន្ត្រី ទាហាន និងប្រជាជននៅលើកោះ ដែលមានតម្លៃសរុបចំនួនជាង ៩០ពាន់លានដុង៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី