Trending now

សមុទ្រខាងកើត៖ ស្ថានីយ៍ DK1/7 ជួយសង្គ្រោះជាបន្ទាន់អ្នកនេសាទដែលរងគ្រោះថ្នាក់នៅសមុទ្រ

17:49 | 11/10/2023

នាវេលាម៉ោង ៥ និង៤៥ នាទី ព្រឹកថ្ងៃទី ៩ ខែតុលា ទូកនេសាទ QNg 95139 TS បានស្វែងរកការជួយសង្រ្គោះជាបន្ទាន់ពីស្ថានីយ៍ DK1/7 ដោយមានអ្នកនេសាទម្នាក់រងគ្រោះថ្នាក់។

គណៈប្រតិភូអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅទស្សនកិច្ច ត្រួតពិនិត្យនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1 គណៈប្រតិភូអគ្គសេនាធិការដ្ឋាន កងទ័ពប្រជាជនវៀតណាម អញ្ជើញទៅទស្សនកិច្ច ត្រួតពិនិត្យនៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1
អាណិកជនវៀតណាមនៅឯបរទេសបានធ្វើដំណើរឆ្លងកាត់សមុទ្ររាប់ពាន់ម៉ាយ ដើម្បីទៅទស្សនា Truong Sa និងស្ថានីយ៍ខួងប្រេង DK1 អាណិកជនវៀតណាមនៅឯបរទេសបានធ្វើដំណើរឆ្លងកាត់សមុទ្ររាប់ពាន់ម៉ាយ ដើម្បីទៅទស្សនា Truong Sa និងស្ថានីយ៍ខួងប្រេង DK1
ពេទ្យយោធានៃស្ថានីយ៍ DK1/7 ជួយសង្គ្រោះជាបន្ទាន់អ្នកនេសាទ
ពេទ្យយោធានៃស្ថានីយ៍ DK1/7 ជួយសង្គ្រោះជាបន្ទាន់អ្នកនេសាទ

កម្មាភិបាល និងបុគ្គលិកនៃស្ថានីយ៍ DK1/7 បានទទួលយកអ្នកនេសាទដែលរងរបួសទៅសង្គ្រោះជាបន្ទាន់។ ជនរងគ្រោះឈ្មោះ Tran Van Quy កើតឆ្នាំ ១៩៩៣ មកពីឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai វៀតណាម ប្រកបមុខរបរស្ទូចត្រី និងត្រូវត្រីខាំបណ្តាលឲ្យមានមុខរបួសប្រវែង ៧ សង់ទីម៉ែត្រ និងជម្រៅ ២ សង់ទីម៉ែត្រ នៅខាងក្នុងកដៃស្តាំរបស់គាត់។

ភ្លាមៗមេបញ្ជាការស្ថានីយ៍បានបញ្ជាឲ្យក្រុមគ្រូពេទ្យយោធា ពិនិត្យមុខរបួស ឃាត់ឈាម លាងមុខរបួស ចាក់ថ្នាំស្ពឹក ដេរមុខរបួស និងផ្តល់ថ្នាំដល់អ្នកនេសាទ។

បន្ទាប់ពីព្យាបាលជាបន្ទាន់ មុខរបួសរបស់អ្នកជំងឺបានលែងហូរឈាម ហើយនិងមានសុខភាពប្រសើរឡើង។ ដល់ម៉ោង៨ និង៣០នាទីព្រឹកថ្ងៃដដែល កម្មាភិបាលនៃស្ថានីយ៍ DK1/7 បានប្រគល់អ្នកនេសាទដែលរងរបួសដល់ទូកនេសាទវិញដោយសុវត្ថិភាព៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្ទេរការផ្តោតអារម្មណ៍ទៅលើការលើកកម្ពស់គុណភាពប្រតិបត្តិការនៃកាលានុវត្តភាពក្បាលម៉ាស៊ីនថ្មី
ម៉ូដែលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាង ១,៤ ពាន់ជួយលើកកម្ពស់ជីវភាពរស់នៅតំបន់ជនបទ និងតំបន់ភ្នំ
តំបន់វាលទំនាបទន្លេមេគង្គត្រូវការប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីប្រកបដោយភាពច្នៃប្រឌិតជាក់ស្តែង
សប្តាហ៍វិស័យទឹកវៀតណាមឆ្នាំ ២០២៦៖ ជំរុញការផ្លាស់ប្តូរឌីជីថល លើកកម្ពស់សមត្ថភាពបន្ស៊ាំខ្លួននៃវិស័យទឹក
រដ្ឋាភិបាលប្រគល់សូចនាករកំណើនឆ្នាំ ២០២៦ និងដំណាក់កាល ២០២៦ - ២០៣០ ចំពោះបណ្តាមូលដ្ឋាន