Trending now

គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិមនៃក្រសួងការពារប្រទេសវៀតណាម ចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa និងស្ថានីយ៍ DK

07:43 | 05/01/2020

នាថ្ងៃទី៣ ខែមករា គណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម នៃក្រសួងការពារប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានចុះសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅស្រុកកោះ Truong Sa និងស្ថានីយ៍ DK1។

លោកឧត្តមសេនីយ៍ឯក Phan Van Giang សួរសុខទុក្ខ កម្មាភិបាល និងយុទ្ធជននៅស្រុកកោះ Truong Sa។ (ប្រភព៖ kh.qdnd.vn)

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះស្មារតីនៃភាពម្ចាស់ការ ភាពច្នៃប្រឌិតរបស់កម្មាភិបាល និងយុទ្ធជននៅស្ថានីយ៍ DK1 ក្នុងការបំពេញភារកិច្ច។ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានអះអាងថា គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស កងទ័ព និងប្រជាជនទាំងមូល ជឿទុកចិត្តលើកម្មាភិបាល និងយុទ្ធជននៅស្ថានីយ៍ DK1 ក្នុងការបំពេញភារកិច្ចដ៏ពិសិដ្ឋរបស់មាតុភូមិ។ លោកមានគោលបំណងចង់ថា កម្មាភិបាល និងយុទ្ធជនទាំងឡាយនឹងសាមគ្គី និងកៀកស្មាគ្នាដើម្បីការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដែនសមុទ្រ កោះរបស់មាតុភូមិ។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានជូនពរកម្មាភិបាល និងយុទ្ធជននៅស្ថានីយ៍ DK1 ស្វាគមន៍បុណ្យតេតដោយសុវត្ថិភាព និងកក់ក្តៅ។

នៅស្រុកកោះ Truong Sa គណៈប្រតិភូបានទៅសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់កងទ័ព និងប្រជាជននៅទីរួមស្រុក Truong Sa។ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានបញ្ជាក់ថា ឆ្នាំ២០២០ គឺជាឆ្នាំដែលប្រព្រឹត្តទៅព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេសជាតិ។ ហេតុដូច្នេះ អង្គការបក្សនៅស្រុកកោះ Truong Sa ត្រូវតែត្រៀមរៀបចំ និងអនុវត្តយ៉ាងហ្មត់ចត់នូវសមាជបក្សគ្រប់ជាន់ថ្នាក់ ដើម្បីរាលដាលនូវស្នេហាជាតិដល់ប្រជាជនទាំងឡាយ។

គណៈប្រតិភូបានជូនពរដល់កងទ័ព និងប្រជាជននៅស្រុក កោះ Truong Sa ឲ្យទទួលឆ្នាំថ្មីប្រកបដោយសុខភាពល្អ សុភមង្គល សុខុមាលភាព វិបុលភាព និងត្រៀមប្រយុទ្ធជាស្រេច៕


(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា