Trending now

ក្រុមបេសកកម្មអតីតកម្មាភិបាល និងអ្នកជំនាញ ខេត្ត Quang Nam បំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង

06:05 | 01/06/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាពេលថ្មីៗនេះ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Nam (វៀតណាម) សហការជាមួយគណៈកម្មការទំនាក់ទំនងអតីតអ្នកជំនាញវៀតណាមខេត្ត Quang Nam បានរៀបចំក្រុមអតីតកម្មភិបាល និងអ្នកជំនាញ ខេត្ត Quang Nam ទៅបំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង (កម្ពុជា)។

ខេត្ត Quang Nam៖ ផ្សព្វផ្សាយមិត្តភាពវៀតណាម-គុយបាតាមរយៈគំនូរ ខេត្ត Quang Ninh (ប្រទេសវៀតណាម)៖ វៀតណាម - EU រួមដៃគ្នាដើម្បីបរិស្ថានស្អាត
ក្រុមអតីតកម្មាភិបាល និងអ្នកជំនាញ ខេត្ត Quang Nam បំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង
ក្រុមអតីតកម្មាភិបាល និងអ្នកជំនាញ ខេត្ត Quang Nam បំពេញទស្សនកិច្ចនៅខេត្តបាត់ដំបង

សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតក្រុមអ្នកជំនាញវៀតណាមជួយកម្ពុជា (ឆ្នាំ១៩៧៩ - ឆ្នាំ២០២៤) និងខួបលើកទី ៣៥ នៃថ្ងៃអ្នកជំនាញវៀតណាមត្រឡប់មកប្រទេសវិញ (ឆ្នាំ១៩៨៩ - ឆ្នាំ២០២៤)។

ក្នុងរយៈពេល ៥ ថ្ងៃស្នាក់នៅកម្ពុជា (ពីថ្ងៃទី ២៥ ដល់ថ្ងៃ២៩ ខែឧសភា) ក្រុមបានចូលជួបសម្តែងការគួរសមជាមួយស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង។ ក្រុមបានទៅគោរពវិញ្ញាណក្ខ័ណ្ឌវីរៈយុទ្ធជនពលីនៅវិមានមិត្តភាពវៀតណាម-កម្ពុជា ដែលជានិមិត្តរូបនៃសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ទៅទស្សនារមណីយដ្ឋាននៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប ដូចជា ព្រះបរមរាជវាំង ប្រាសាទអង្គរធំ ប្រាសាទតាព្រហ្ម ប្រាសាទអង្គរវត្ត។

ទិដ្ឋភាពនៃជំនួប។
ទិដ្ឋភាពនៃជំនួប។

ក្រុមត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាលដោយអភិបាលខេត្តបាត់ដំបង និងអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ព្រមទាំងចែករំលែកព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ខេត្តបាត់ដំបង ក៏ដូចជាជីវភាពរស់នៅរបស់អាណិកជនវៀតណាមនៅកម្ពុជា។

អភិបាលខេត្តបាត់ដំបងបានទទួលស្គាល់ការរួមវិភាគទានដ៏ធំធេងរបស់វៀតណាម ជាពិសេសអតីតកម្មាភិបាល និងអ្នកជំនាញវៀតណាម រួមទាំងខេត្ត Quang Nam ក្នុងអំឡុងពេលនៃការផ្តួលរំលំខ្មែរក្រហម និងដំណាក់កាលដំបូងនៃការកសាង ប្រទេសកម្ពុជា៕

ខេត្ត Quang Ngai (ប្រទេសវៀតណាម) ត្រៀមខ្លួនជាស្រេចទទួលក្រុមអធិការកិច្ចរបស់គណៈកម្មាធិការអឺរ៉ុបមកត្រួតពិនិត្យលើកទី៥ ខេត្ត Quang Ngai (ប្រទេសវៀតណាម) ត្រៀមខ្លួនជាស្រេចទទួលក្រុមអធិការកិច្ចរបស់គណៈកម្មាធិការអឺរ៉ុបមកត្រួតពិនិត្យលើកទី៥

នេះជាឱកាសសម្រាប់ប្រទេសវៀតណាមដើម្បីដក “កាតលឿង” លើការធ្វើអាជីវកម្មជលផល។

ខេត្ត Quang Nam អនុម័តលើគម្រោង «អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥» ខេត្ត Quang Nam អនុម័តលើគម្រោង «អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥»

គណៈកម្មាធិការប្រជាជនខេត្ត Quang Nam ទើបនឹងជូនដល់ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ដើម្បីធ្វើសេនាធិការនិងដាក់ជូនរដ្ឋាភិបាលអនុម័តលើគម្រោង “អភិរក្សនិងពង្រីកម្លៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An រហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៣៥”។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា