Trending now

ភារកិច្ចចំនួន ៩ សម្រាប់ការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនខេត្ត Binh Phuoc និងប្រជាជនកម្ពុជា

18:00 | 23/09/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ៨ ឧសភា សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Binh Phuoc បានរៀបចំសន្និសីទបូកសរុបការងារសមាគមឆ្នាំ ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ ២០២៤។ អញ្ជើញចូលរួមសន្និសីទនេះ មានលោកស្រី Pham Thi Anh Thu នាយិកាមន្ទីរកិច្ចការបរទេសខេត្ត Binh Phuoc អនុប្រធានអចិន្ត្រៃយ៍នៃសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ដ Binh Phuoc និងលោកវរសេនីយ៍ឯក Nguyen Phuong Dang នាយករងនគរបាលខេត្ត Binh Phuoc ។

បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបន្តពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្ បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបន្តពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc (វៀតណាម) ​និងខេត្តមណ្ឌលគិរី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc (វៀតណាម) ​និងខេត្តមណ្ឌលគិរី
សមាជិកសមាគមទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍
សមាជិកសមាគមទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍

នៅឆ្នាំ២០២៣ សមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Binh Phuoc បានសហការជាមួយសម្ព័ន្ធអង្គការមិត្តភាពខេត្ត និងអង្គភាពពាក់ព័ន្ធរៀបចំដំណើរទស្សនកិច្ចទៅសួរសុខទុក្ខ និងផ្តល់អំណោយចំនួន ៣៥០ កញ្ចប់ដល់អាណិកជនវៀតណាម គ្រួសារជនជាតិខ្មែរដែលមានស្ថានភាពលំបាកនៅខេត្តក្រចេះ។

សមាគមក៏យកចិត្ដទុកដាក់ដល់ជីវភាពរស់នៅ និងស្មារតីរបស់សមាជិក រៀបចំដំណើរទៅទស្សនា​សមរភូមិចាស់នៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ សមាគមបានបំពេញបែបបទក្នុងការបង្កើតសាខាសមាគមចំនួន ២ នៃស្រុកជាប់ព្រំដែនចំនួនពីរគឺ៖ សាខាសមាគមមិត្តភាពវៀតណាម-កម្ពុជាស្រុក Bu Gia Map និងសាខាសមាគមមិត្តភាពវៀតណាម-កម្ពុជាស្រុក Loc Ninh។

ទិសដៅការងាររបស់សមាគមឆ្នាំ ២០២៤ នឹងផ្តោតលើការផ្សព្វផ្សាយព័ត៌មានដល់សមាជិក និងប្រជាជនយល់ដឹងយ៉ាងស៊ីជម្រៅអំពីប្រពៃណីនៃសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា ទន្ទឹមនឹងនោះ អនុវត្តភារកិច្ចសំខាន់ៗចំនួន ៩ សម្រាប់ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រជាជនខេត្ត Binh Phuoc ជាមួយប្រជាជនខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

៥០ ឆ្នាំនៃទំនាក់ទំនងការទូតវៀតណាម-ហ្វីលីពីន៖ ដំណើរផ្លូវយុទ្ធសាស្ត្រឆ្ពោះទៅកាន់អនាគតដ៏ស្រស់បំព្រង
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
កិច្ចសហប្រតិបត្តិការវៀតណាម-ប៊ូតាន៖ ទស្សនវិជ្ជាសុភមង្គលបំភ្លឺផ្លូវ
មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ