Trending now

បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបន្តពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្

15:05 | 11/04/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ នាថ្ងៃទី៩ និងថ្ងៃទី១០ ខែមេសា ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ប្រទេសវៀតណាម បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយដល់នាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ប្រទេសកម្ពុជា។ ក្រុមបេសកកម្មដឹកនាំដោយលោកវរសេនីយ៍ឯក Vo Thanh Danh មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc។

បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណី ពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ នៅខេត្តមណ្ឌលគិរី បញ្ជាការដ្ឋានយោធាខេត្ត Dak Nong បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណី ពិនិត្យជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃ នៅខេត្តមណ្ឌលគិរី
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc (វៀតណាម) ​និងខេត្តមណ្ឌលគិរី ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធខេត្ត Binh Phuoc (វៀតណាម) ​និងខេត្តមណ្ឌលគិរី
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ទៅជូនពរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ទៅជូនពរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ

នៅអង្គភាពទាំងឡាយ លោកវរសេនីយ៍ឯក Vo Thanh Danh និងថ្នាក់ដឹកនាំបណ្ដាអង្គភាព បានឯកភាពថា ចាប់ពីឆ្នាំ ២០២៣ ដល់បច្ចុប្បន្ន បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានផ្លាស់ប្តូរព័ត៌មាន សហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន កសាងអង្គភាពរឹងមាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម។ តាមរយៈសកម្មភាពជាក់ស្ដែងជាច្រើន បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបន្តពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ក៏បានឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។ ក្នុងនោះ បង្កើនការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពទាក់ទងនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ចែករំលែកបទពិសោធន៍ក្នុងការកសាងអង្គភាពរឹងមាំ ការជួយសង្គ្រោះ និងការផ្លាស់ប្ដូរសិល្បៈ​ ការប្រកួតកីឡាមិត្តភាព...៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ