Trending now

ជីវិតរស់នៅលើកោះ Song Tu Tay (ប្រទេសវៀតណាម)

00:00 | 15/11/2024 យោងតាមកាសែតរូបថតវៀតណាម

កងទ័ព និងប្រជាជន នៅឃុំកោះ សង់ទឺតី (Song Tu Tay) (ស្ថិតក្នុង​ស្រុកកោះទ្រឿង​សា (Truong Sa) ខេត្ត ខាញ​ហ័រ (Khanh Hoa)) ខ្នះខ្នែងរៀបចំ ដើម្បីទទួលភ្ញៀវមកពីដីគោក។ នៅតំបន់កោះ​សមុទ្រ​នោះ កងទ័ព និងប្រជាជននៅតែអង់​អាចក្លាហានរស់នៅ និងការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពដែនសមុទ្រ និងកោះរបស់មាតុភូមិ។

វៀតណាម៖ ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ Van Mieu - Quoc Tu Giam នៅពេលយប់ វៀតណាម៖ ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ Van Mieu - Quoc Tu Giam នៅពេលយប់
ប្រាង្គសេ្តច​ទឺឌឺក​ (Tu Duc) - សម្រស់ស្រស់ត្រកាលនៃប្រាង្គរាជវង្សហ្វេ (ប្រទេសវៀតណាម) ប្រាង្គសេ្តច​ទឺឌឺក​ (Tu Duc) - សម្រស់ស្រស់ត្រកាលនៃប្រាង្គរាជវង្សហ្វេ (ប្រទេសវៀតណាម)
នាយទាហានវៀតណាមការល្បាត
នាយទាហានវៀតណាមការល្បាត

រដូវកាលនេះ សមុទ្រមានរលក​បោកកញ្ជ្រោកខ្លាំង រលកបក់បោកបែកផ្កាត្រែងធំខ្ពស់ហួសផុតនាវា ប៉ុន្តែមិនអាចរារាំងនាវាលេខ ៥៧១ (បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី ៤) មកសួរសុខទុក្ខកោះ សង់ទឺតី (Song Tu Tay) ។ យុទ្ធជនឈរជើងនៅលើ​កោះ​បាន​រួមគ្នា​ប្រើ​ខ្សែ​ទាញនាវា​ចូល​ឆ្នេរ ​និងយក​​ទំនិញ​ចូល​កោះ។ ការស្វាគមន៍ ការចាប់ដៃគ្នា កែវភ្នែកដ៏រីករាយ និងការសើចសប្បាយបានស្វាគមន៍ដោយក្តីស្រលាញ់ចំពោះភ្ញៀវពីដីគោកដែល​មក​ដល់​កោះយ៉ាងសប្បាយរីករាយ។

លោកវរសេនីយ៍ឯកបម្រុង ង្វៀន​ វ៉ាន់ថ (Nguyen Van Tho) មេបញ្ជាការរងកងពលតូចលេខ ១៤៦ ភូមិភាគទី ៤ នៃកងទ័ពជើងទឹក ជាប្រធានគណៈប្រតិភូកបានឲ្យដឹងថា បក្ស រដ្ឋ និងប្រជាជនតែងតែយកចិត្តទុកដាក់ចំពោះ ទ្រឿង​សា (Truong Sa) ត្រៀមរៀបចំបានល្អគ្រប់សម្ភារៈ ស្មារតី ដើម្បី​រៀបចំជើង​នាវាមកសួរសុខទុក្ខ និងលើកទឹកចិត្តដល់នាយទាហាន យុទ្ធជន និងប្រជាពលរដ្ឋ។

នាយទាហាន ទានហាន យុទ្ធជន និងប្រជាជននៅលើកោះ សង់ទឺតី (Song Tu Tay) សប្បាយរីករាយ​ក្នុង​រដូវ​ផ្ការីក។
នាយទាហាន ទានហាន យុទ្ធជន និងប្រជាជននៅលើកោះ សង់ទឺតី (Song Tu Tay) សប្បាយរីករាយ​ក្នុង​រដូវ​ផ្ការីក។

ក្នុងប៉ុន្មានថ្ងៃមកនេះ សកម្មភាពរបស់កងទ័ព និងប្រជាជននៅទីនេះ បាន​ប្រព្រឹត្តិទៅយ៉ាងអ៊ូអរ។ គ្រួសារជាច្រើនកំពុងមមាញឹកក្នុងការជួសជុល សម្អាត និងតុបតែងផ្ទះសំបែង ទីធ្លាខាងមុខផ្ទះ ដើម្បីស្វាគមន៍ភ្ញៀវ។ នាយទាហាន និងយុទ្ធជន ជួយសម្អាត តុបតែងដោយទង់ជាតិ និងផ្កានៅតាមដងផ្លូវ និងអគារសាធារណៈដូចជា វត្ត សង់ទឺតី​ (Song Tu Tay) រូបសំណាកអ្នក​នយោបាយ មេបញ្ជាការ ត្រឹន​គ្វឹក​តួន (Tran Quoc Tuan) ទីស្នាក់ការគណៈកម្មាធិការប្រជាជន និងបញ្ជាការដ្ឋាន អគារទទួល​ភ្ញៀវ…

តាមធម្មតា ការត្រួតកងពល និងពិធីគោរពទង់ជាតិនៅបង្គោលអធិបតេយ្យភាព បាន​រៀបចំឡើងរៀងរាល់ថ្ងៃចន្ទ ដោយមានការចូលរួមពីកងទ័ព និងប្រជាជនទូទាំង​កោះ។ បន្ទាប់​មក​ពួកគេ​​ក៏​នាំ​គ្នា​ទៅ​ទស្សនា​វត្ត សង់ទឺតី​ (Song Tu Tay)។

ជីវិតរស់នៅលើកោះ Song Tu Tay (ប្រទេសវៀតណាម)
ជីវិតរស់នៅលើកោះ Song Tu Tay (ប្រទេសវៀតណាម)

ក្នុង​ប៉ុន្មាន​ថ្ងៃមក​នេះ សកម្មភាពកីឡា និងល្បែងប្រជាប្រិយជាច្រើនបានប្រព្រឹត្តទៅយ៉ាងរស់រវើកដូចជា៖ បាល់ទាត់ បាល់ទះ រុញឈើ លោតការុង... ទាក់ទាញមនុស្សជាច្រើនឱ្យចូលរួម និងគាំទ្រយ៉ាងរំភើប។ នៅពេលរាត្រី មានការសម្តែងសិល្បៈ និងកម្មវិធីបេះផ្កាប្រជាធិបតេយ្យ។ ក្រុមសិល្បៈរបស់​ឃុំកោះ សង់ទឺតី​ (Song Tu Tay) និងកូនសិស្សសាលាបឋមសិក្សា សង់ទឺតី (Song Tu Tay) បាននាំមកនូវឈុត​សម្តែងប្រកបដោយភាពរីករាយ និងគុណភាព រួមចំណែកបង្កើតបរិយាកាសរីករាយ និងរំភើប​ចិត្ត។

Song Tu Tay ជា​ឃុំ​កោះ​ធំ​មួយ​ក្នុង​ស្រុក​កោះ Truong Sa។ កោះនេះត្រូវបានគ្រោងតាមបែបវិទ្យាសាស្ត្រជាមួយនឹងរចនាសម្ព័ន្ធរឹងមាំដូចជា បន្ទាយ សាលារៀន គ្លីនិក និងការងារផ្សេងៗទៀតដែលបម្រើដល់ជីវភាពប្រចាំថ្ងៃរបស់កងទ័ព និងប្រជាជននៅលើកោះនេះ។ ចំណុចពិសេសរបស់កន្លែងនេះ គឺភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ការបង្កើនផលិតកម្មក៏កាន់តែមានប្រសិទ្ធភាពជាមួយនឹងគំរូនៃការដាំបន្លែស្អាតលើផ្ទៃដីរាប់រយម៉ែត្រការ៉េ តំបន់ចិញ្ចឹមសត្វ គោក្របី ផ្តល់ប្រភពបន្លែបៃតង និងសាច់ស្រស់ សម្រាប់មន្ត្រី ទាហាន និងប្រជាជននៅលើកោះ។ ប្រព័ន្ធថាមពលខ្យល់ និងពន្លឺព្រះអាទិត្យក៏បានផ្តល់ថាមពលអគ្គិសនីគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់កោះទាំងមូល ១០០% នៃគ្រួសាររស់នៅក្នុងផ្ទះធំទូលាយ ដែលមានទូរទស្សន៍ និងឧបករណ៍ទំនាក់ទំនងគ្រប់គ្រាន់។ លោក Phan Ngoc Vuong កោះ Song Tu Tay ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បាននិយាយថា "យើងប្រើប្រាស់អគ្គិសនីពីថាមពលពន្លឺព្រះអាទិត្យ តាមរយៈឧបករណ៍បំប្លែងវាទៅជាអគ្គិសនី 220V ដើម្បីប្រើប្រាស់ឧបករណ៍អគ្គិសនី"។

ក្រៅពី​ការ​យកចិត្តទុកដាក់​លើ​ជីវភាព​សម្ភារៈ និង​ស្មារតី​របស់​នាយទាហាន ទាហាន និង​ប្រជាជន​នៅលើ​កោះ កងពលតូច​លេខ​១៤៦ បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ភូមិភាគ​ទី​៤ ក៏​ផ្តោត​លើ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល ធានា​ដល់​ការងារ​ការពារជាតិ និង​យោធា​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​ស្ថានការណ៍​អសកម្ម​កើតឡើង​។ គណៈកម្មាធិការបក្ស Song Tu Tay គឺជាអង្គភាពមួយដែលត្រូវបានទទួលស្គាល់ជាច្រើនឆ្នាំជាប់ៗគ្នាសម្រាប់ការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយជោគជ័យ ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារអធិបតេយ្យភាពសមុទ្រ និងកោះ។

ជាមួយនឹងមុខតំណែងសំខាន់ពិសេសមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនត្រឹមតែបានបំពេញភារកិច្ចយោធាទាំងអស់ប៉ុណ្ណោះទេ កោះ Song Tu Tay បានក្លាយជាកោះដ៏ពេញទំហឹងសម្រាប់អ្នកនេសាទនៅឯនាយសមុទ្រ។ សោកប៉ាល់របស់កោះនេះអាចផ្ទុកកប៉ាល់នេសាទខ្នាតធំបានជិត ១០០ គ្រឿង ជាកន្លែងបោះយុថ្កា កន្លែងសុវត្ថិភាពសម្រាប់អ្នកនេសាទក្នុងការជ្រកកោនពីព្យុះ ហើយឃុំកោះក៏ជាកន្លែងផ្តល់ទឹកសាប និងប្រេងសាំងដោយឥតគិតថ្លៃដល់កូនអ្នកនេសាទផងដែរ៕

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះអង្គធ្វើឡើងតបតាមការយាងរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម។

លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារដ៏រឹងមាំអំពីប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព ខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីបង្កើតបរិយាកាសសន្តិភាព លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានផ្ញើសារដ៏រឹងមាំអំពីប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព ខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីបង្កើតបរិយាកាសសន្តិភាព

នៅក្នុងប្រទេស និងតំបន់មួយចំនួន គ្រាប់បែក និងគ្រាប់កាំភ្លើងនៅតែធ្លាក់ចុះជារៀងរាល់ថ្ងៃ ជម្លោះ ភេរវកម្ម និងអំពើហិង្សាកំពុងកើនឡើងដែលផលប៉ះពាល់ហួសពីព្រំដែនជាតិ បង្ហាញថាសន្តិភាព និងសន្តិសុខពិភពលោកកំពង់គំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស