នាពេលថ្មីៗនេះ tour ទេសចរនិងស្វែងយល់កេរដំណែល វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu- Quoc Tu Giam) នៅពេលយប់ ដោយប្រធានបទ "ភាពថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ" បានរៀបចំ និងទទួលស្វាគមន៍ភ្ញៀវទេសចរជាផ្លូវការ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu- Quoc Tu Giam) (រដ្ឋធានីហាណូយ) ក្នុងគោលបំណងពង្រីកតម្លៃទស្សនវិជ្ជាអប់រំដ៏វិសេសវិសាលក្នុងកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិពិសេស វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu- Quoc Tu Giam) ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រនេះនៅពេលយប់ រួមចំណែកក្នុងការធ្វើសម្បូរ៍បែបផលិតផលទេសចរណ៍ហាណូយ (Ha Noi)។
![]() |
![]() |
![]() |
វៀតណាម៖ ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ Van Mieu - Quoc Tu Giam នៅពេលយប់ |
នេះក៏ជាដំណើរទេសចរ យប់ទី ៤ របស់ទីរដ្ឋធានីហាណូយ (Ha Noi) ដែលបានរៀបចំឡើង បន្ទាប់ពីដំណើរទេសចរ ពេលយប់នៅពន្ធនាគារ ហ័រឡ (Hoa Lo) កេរដំណែល ហ័ងថាញថាំងឡុង (Hoang thanh Thang Long) និងសារមន្ទីរអក្សរសិល្ប៍វៀតណាម។ ជាជាក់ស្តែង ដំណើរទេសចរ ពេលយប់នៅកេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) ផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ខុសពីការទស្សនាកេរដំណែលនេះនាពេលថ្ងៃ។ ដោយប្រើបច្ចេកវិទ្យា ៣D Mapping រួមផ្សំជាមួយនឹងបច្ចេកទេសពន្លឺ និងសំឡេងដែលបានវិនិយោគជាច្រើន ដំណើរទេសចរពេលយប់ក្នុងកេរដំណែល វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) បានបង្កើតមុខមាត់ថ្មី ភ្លឺផ្លេក និងនាំមកនូវចំណាប់អារម្មណ៍ប្លែកៗជូនភ្ញៀវ។
ដំណើរ tour ពេលយប់ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) ត្រូវបានបែងចែកទៅជាតំបន់ជាច្រើន ហើយត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការបង្ហាញនូវតម្លៃ និងអត្ថន័យនៃទស្សនវិជ្ជាអប់រំ សម្រាប់ភ្ញៀវ ទស្សនា និងទទួលបទពិសោធន៍។ នៅក្នុងតំបន់នីមួយៗ គណៈគ្រប់គ្រងនៃកេរដំណែល វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) ប្រើប្រាស់សំឡេង និងពន្លឺយ៉ាងហ្មត់ចត់ និងសមស្រប ដើម្បីនាំមកនូវបទពិសោធន៍ប្លែកៗ និងថ្មីៗដល់ភ្ញៀវទេសចរ។
នៅតំបន់ ឃួវ៉ាន់កាក (Khue Van Cac) ភ្ញៀវទេសចរនឹងរីករាយជាមួយការសម្តែងតន្ត្រីប្រពៃណី ដែលមានឈុតសម្តែងប្លែកៗ ជាច្រើន។ ជាពិសេស ពេលមកដល់តំបន់ ថាយហុក (Thai Hoc) នឹងនាំមកនូវអារម្មណ៍ប្លែកជាច្រើនសម្រាប់ភ្ញៀវទេសចរ នៅពេលដែលកម្មវិធី ៣D Mapping បានបញ្ចាំង ក្រោមប្រធានបទ "ភាពថ្លៃថ្នូរនៃទស្សនវិជ្ជាអប់រំ"។ ខាងមុខទាំងមូលនៃផ្ទះ ទៀនឌឿង (Tien Duong) នៅលើទីធ្លា ថាយហុក (Thai Hoc) នឹងក្លាយជាផ្ទាំងអេក្រង់ធំ ដែលជួយភ្ញៀវទេសចរស្វែងយល់ពីតម្លៃថ្លៃថ្នូរបំផុតនៅក្នុងទស្សនវិជ្ជាវៀតណាម។
លោក ឡេស្វឹនគៀវ (Le Xuan Kieu) នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រនៃកេរដំណែល វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) បានចែករំលែកថា៖ “ក្នុងលំហពិសេសនៃកេរដំណែល វ៉ាន់មៀវ - គ្វឹកទឹយ៉ាម (Van Mieu - Quoc Tu Giam) ការប្រើប្រាស់បច្ចេកវិទ្យា ៣D Mapping គឺសមហេតុសមផល ដើម្បីបញ្ជូនរឿង និងណែនាំអំពីទស្សនវិជ្ជាអប់រំ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam)"។
![]() |
វៀតណាម៖ ស្វែងយល់នូវកេរដំណែលប្រវត្តិសាស្ត្រ Van Mieu - Quoc Tu Giam នៅពេលយប់ |
យោងតាមអ្នកជំនាញស្រាវជ្រាវប្រវត្តិសាស្ត្រ កេរដំណែលប្រវត្តិសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) បច្ចុប្បន្នមានមុខងារពីរ ជាកេរដំណែលប្រវត្តិសាស្ត្រផង និងជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីរបស់រដ្ឋធានី ហាណូយ (Ha Noi)។ កេរដំណែល វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នៅពេលយប់លេចចេញគួរអោយចាប់អារម្មណ៍ក្នុងកែវភ្នែករបស់ភ្ញៀវទេសចរ ដោយសារការច្នៃប្រឌិតថ្មី និងការទាញយកភាពប្រៀបនៃបច្ចេកវិទ្យាឌីជីថល។ នេះគឺជាគំរូដ៏មានប្រសិទ្ធភាពនៃការសម្របសម្រួលររវាងអ្នកធ្វើការក្នុងវិស័យបច្ចេកវិទ្យា និងអ្នកធ្វើការក្នុងវិស័យបេតិកភណ្ឌវប្បធម៌ ដែលជាគំរូសម្របសម្រួលរវាងសាធារណៈ និងឯកជន។
លើសពីនេះ ភ្ញៀវក៏អាចទទួលបទពិសោធន៍ពីផលិតផលបច្ចេកវិទ្យាវ៉ែនតានិម្មិត និងទស្សនានូវឈុតសម្តែងសិល្បៈប្រពៃណីផងដែរ។ ក្រៅពីនេះក៏មានទីតាំងតុបតែងតង់ និងគ្រែឬស្សី ដើម្បីបង្កើតឡើងវិញនូវទិដ្ឋភាពដូចជាបេក្ខជនទៅប្រឡងនាអតីតកាល បន្ទប់រៀនសរសេរអក្សរផ្ចង់សម្រាប់ភ្ញៀវទេសចរចង់ទទួលពិសោធន៍ក្នុងការសរសេរ និងមានគ្រូណែនាំ...
ដំណើរកម្សាន្ត "ស្វែងយល់នូវកេរដំណែល វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) នាពេលយប់ " ពិតជាធ្វើឲ្យភ្ញៀវទេសចរ ជាពិសេសគឺយុវជនងាយយល់នូវប្រពៃណីគោរពគ្រូបង្រៀន ឲ្យយតម្លៃខ្ពស់ចំពោះអ្នកមានទេពកោសល្យ និងប្រវត្តិនៃការបង្កើត និងអភិវឌ្ឍរបស់សាកលវិទ្យាល័យដំបូងគេនៅប្រទេសវៀតណាម។
ទេសចរណ៍ហាណូយត្រូវបានចាត់ទុកជាយូរយារណាស់មកហើយថាមិនបានទាញយកសក្តានុពលពេញលេញរបស់ខ្លួនឡើយ។ ប្រសិនបើអ្នកចង់ទាក់ទាញភ្ញៀវទេសចរ អ្នកត្រូវតែសម្របសម្រួលជាមួយភ្នាក់ងារទេសចរណ៍ ដើម្បីនាំភ្ញៀវទេសចរទៅទីនោះ។ ទោះបីជាដើរតួនាទីនៃការតភ្ជាប់អ្នកទេសចរ និងគោលដៅក៏ដោយ តាមពិតអាជីវកម្មទេសចរណ៍តិចតួចណាស់ដែលអាចសហការបង្កើតផលិតផល។ មួយផ្នែកគឺមកពីបញ្ហានៃការកេងប្រវ័ញ្ចកម្មសិទ្ធិបញ្ញា ដោយសារផលិតផលទេសចរណ៍មានសភាពទន់ និងពិបាកតម្លៃ ដូច្នេះហើយពិបាកគ្រប់គ្រង។ ជាងនេះទៅទៀត ការកសាងផលិតផលនៅវិមានមួយ ទាមទារការខិតខំប្រឹងប្រែង និងការតស៊ូច្រើន ដើម្បីអាចប្រមូលផល "ផ្លែផ្អែម" បាន៕ |
![]() កម្មវិធីសិល្បៈសម្តែងឈុតឆាកពិត “វៀតណាម-ប្រវត្តិសាស្រ្តត្រចះត្រចង់ ៖ Thang Long - Tu Tran" គឺជាការរួមផ្សំនៃបច្ចេកវិជ្ជាបញ្ចាំងពន្លឺ រួមបញ្ចូលគ្នាជាមួយសិល្បៈប្រជាប្រិយនៅលើឆាកដ៏ធំ ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ប្រារព្ធឡើងនៅតំបន់បេតិកភណ្ឌរាជវាំង Thang Long – Ha Noi កាលពីថ្ងៃទី ២៩ ខែធ្នូ។ |
![]() ឧទ្យានភូគព្ភសាស្ត្រ ឡាងសើន (Lang Son) ស្ថិតក្នុងតំបន់ជួរភ្នំថ្មកំបោរ បាក់សើន (Bac Son) ដែលបានបង្កើតឡើង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ យោងតាមសេចក្តីសម្រេចលេខ ២៤២៤/QD-UBND នៃខេត្ត ឡាងសើន (Lang Son) ។ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានបុរាណវិទ្យា (ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម) បានសហការជាមួយសារមន្ទីរខេត្ត ឡាងសើន ... |
មតិពីមិត្តអ្នកអាន