Trending now

Chi Lang (ខេត្ត Lang Son - វៀតណាម) សារមន្ទី​ប្រវត្តិសាស្ត្រខាងក្រៅ​ធំបំផុត​លើ​ពិភពលោក

10:21 | 31/03/2024 យោងតាមកាសែតរូបថតវៀតណាម

ឧទ្យានភូគព្ភសាស្ត្រ ឡាង​សើន (Lang Son) ស្ថិ​ត​ក្នុង​តំបន់​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) ដែលបានបង្កើតឡើង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ យោងតាមសេចក្តីសម្រេចលេខ ២៤២៤/QD-UBND នៃខេត្ត ឡាង​សើន (Lang Son) ។ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថានបុរាណវិទ្យា (ចំណុះបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀត​ណាម) បានសហការ​ជាមួយ​សារមន្ទីរខេត្ត ឡាង​សើន (Lang Son) ជីកកកាយនៅ ហាង​យើយ (Hang Doi) (ភូមិ ខាហា (Kha Ha) ឃុំ វូ​លេ (Vu Le) ស្រុក បាក់​សើន (Bac Son)) ប្រកាសព័ត៌មានដែលមិនអាចល្អជាង។ នោះគឺក្នុងដំណើរការបុរាណវិទ្យា ពួក​គេ​បាន​រក​ឃើញ​អដ្ឋិធាតុកុមារម្នាក់ត្រូវបានកប់ក្នុងជំហរដេកក្រវៀន ឱបក្បាលជង្គង់។ អដ្ឋិធាតុ​នេះ​ស្ថិតក្នុងសម័យ​ខឿន​វប្បធម៌ បាក់​សើន (Bac Son)។

GNI សាងសង់ផ្ទះបាយសម្រាប់សាលាមត្តេយ្យ Bac Son (Hoa Binh) ដែលមានតម្លៃ ៥០០ លានដុង GNI សាងសង់ផ្ទះបាយសម្រាប់សាលាមត្តេយ្យ Bac Son (Hoa Binh) ដែលមានតម្លៃ ៥០០ លានដុង
ស្វែងយល់ពីភាពស្រស់ស្អាតនៃ Bac Ninh - Kinh Bac នៅកម្មវិធី “ទិវាស្វែងយល់វៀតណាមឆ្នាំ ២០២៣” ស្វែងយល់ពីភាពស្រស់ស្អាតនៃ Bac Ninh - Kinh Bac នៅកម្មវិធី “ទិវាស្វែងយល់វៀតណាមឆ្នាំ ២០២៣”
Chi Lang (ខេត្ត Lang Son - វៀតណាម) សារមន្ទី​ប្រវត្តិសាស្ត្រខាងក្រៅ​ធំបំផុត​លើ​ពិភពលោក
Chi Lang (ខេត្ត Lang Son - វៀតណាម) សារមន្ទី​ប្រវត្តិសាស្ត្រខាងក្រៅ​ធំបំផុត​លើ​ពិភពលោក

បណ្ឌិត ផាម​ ថាញ​សើន (Pham Thanh Son) - វិទ្យាស្ថានបុរាណវិទ្យាបានរៀបរាប់ថា “នៅយប់ដែល​បានរកឃើញកន្លែងបញ្ចុះសពរបស់ក្មេងរូបនេះ គ្រូ​សែនថ្វាយម្នាក់​ក្នុង​តំបន់​នេះ​បាន​កាន់ដៃខ្ញុំដោយការរំ​ជួល​ចិត្ត ហើយចង្អុលទៅកាន់តំបន់​ភ្នំ​ព្រៃ រួចនិយាយថា ការរកឃើញអដ្ឋិធាតុ​​ពិសេសនេះគឺជាប្រផ្នូលដ៏ល្អសម្រាប់អ្នកភូមិ។” លោកបណ្ឌិត ផាម​ ថាញ​សើន (Pham Thanh Son) បានបន្ថែមថា ក្នុងដំណើរការជីកកកាយនៅហាង​យើយ (Hang Doi) គេបាន​រក​ឃើញវត្ថុបុរាណជាង ៦០០ គ្រឿង ដែលបង្ហាញលក្ខខ័ណ្ឌ​ពិសេស​នៃវប្បធម៌ បាក់សើន (Bac Son) ដូចជា៖ ឧបករណ៍ថ្ម ពូថៅមុតស្រួច ចបគាស់ គ្រឿង​សេរ៉ាមិច គ្រឿងស្មូន ស្លាកស្នាម​នៃការបញ្ចុះសព។ តាម​រយៈ​ការ​ស្រាវជ្រាវ​វត្ថុ​បុរាណ គេ​បាន​កំណត់​ថា ហាង​យើយ (Hang Doi) ស្ថិត​ក្នុង​ខឿន​វប្បធម៌​ បាក់​សើន (Bac Son) (យុគថ្ម​ថ្មី) មាន​អាយុ​កាល​ពី ១០.០០០ ទៅ ៧.០០០ ឆ្នាំ​។ "នេះកាន់តែមានសារៈសំខាន់នៅក្នុងបរិបទខេត្ត ឡាង​សើន (Lang Son) កំពុង​សាងសង់សំណុំរឿងឧទ្យានភូគព្ភសាស្ត្រសកល។" លោកបណ្ឌិត ផាម​ ថាញ​សើន (Pham Thanh Son) បាន​បញ្ជាក់។

នៅចុងឆ្នាំ២០២២ ខេត្ត ឡាង​សើន (Lang Son) បានអញ្ជើញអ្នកជំនាញមកពីគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុក UNESCO និងបណ្តាញឧទ្យានភូគព្ភសាស្ត្រវៀតណាម ដើម្បីឯកភាពបរិវេណ​ឧទ្យានភូគព្ភសាស្ត្រ ឡាង​សើន (Lang Son) តាមគ្រោងរួមមានបណ្ដាស្រុក ហ៊ឹវលូង (Huu Lung) បាក់​សើន (Bac Son) ប៊ិញ​យ៉ា (Binh Gia) វ៉ាន់​ក្វាន (Van Quan) និង ជីឡាំង (Chi Lang) មានផ្ទៃដីជាង ៣.៨៤០ គីឡូម៉ែត្រក្រឡា ដែល​មាន​ប្រជាជនជាង ៣៨០.០០០ នាក់ (ប្រហែល ៤៦,៣% នៃផ្ទៃដី និង ៤៨,១% នៃចំនួនប្រជាជនទូទាំងខេត្ត) ដែលមានឈ្មោះ "ជួរ​ភ្នំថ្មកំបោរ និងជ្រលងភ្នំបាក់សើន (Bac Son)" ។ ដូចនេះ ខេត្ត ឡាង​សើន (Lang Son) បានកំពុង​សាងសង់សំណុំរឿងអំពីជួរភ្នំថ្មកំបោរ បាក់​សើន (Bac Son)។ នេះគឺជាភ្នំថ្មកំបោរបុរាណ ដែមា​មានប្រវែង ៦០ គីឡូម៉ែត្រ ទទឹង ៥០ គីឡូម៉ែត្រ ហើយមានកម្ពស់ជាមធ្យមពី ៤០០ -១២០០ ម៉ែត្រ ហ៊ុំព័ទ្ធស្រុកចំនួន ៥ នៃតំបន់ជាប់ព្រំដែននៃខេត្ត ឡាន​សើន (Lang Son) ។ "លទ្ធផលស្ទង់មតិបឋមបានបង្ហាញថា ស្រុកទាំង ៥ របស់ខេត្ត​ ឡាងសើន (Lang Son) មាន ភូគព្ភសាស្ត្រខុសគ្នាពីតំបន់ផ្សេងទៀតក្នុងប្រទេសវៀតណាម"។ សាស្ត្រាចារ្យរង បណ្ឌិត លោក ត្រឹន​តឹន​វ៉ាន់​ (Tran Tan Van) អតីត​នាយក​វិទ្យាស្ថាន​ភូគព្ភសាស្ត្រ និង​រ៉ែ នៃ​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន បាន​សន្និដ្ឋាន​​។

ត្រលប់មកអតីតកាលវិញ ក្នុងឆ្នាំ ១៩៨០ បន្ទាប់ពីចូលរួមអង្គសិក្ខាសាលាអបអរសាទរខួបលើកទី ៦០០ ឆ្នាំ នៃថ្ងៃកំណើតលោក ង្វៀន​ត្រាយ (Nguyen Trai) វីរៈបុរសជាតិនៃប្រទេស ដាយ​វៀត (Dai Viet) ប្រវត្តិវិទូជនជាតិបារាំង លោកបណ្ឌិត Charler Faudier បានទៅទស្សនា ​ អាយជីឡាំង (Ai Chi Lang) (នោះជាជ្រលង​នៅ​ជាប់​ព្រំដែនរវាង​វៀតណាម​និង​ចិន) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង​និយាយថា៖ “នេះជាសារមន្ទីរប្រវត្តិសាស្ត្រខាងក្រៅដ៏ធំបំផុតមួយលើពិភពលោក” ។

ភ្នំ ជីឡាំង (Chi Lang) ស្ថិតក្នុងជួរ​ភ្នំថ្មកំបោរ បាក់​សើន (Bac Son)។ អស់រយៈពេលជាង ១០ សតវត្សមកហើយ នៅក្នុងតំបន់នេះប្រហែល ២០ គីឡូម៉ែត្រការ៉េដែល​បាន​កើត​ឡើងការប្រយុទ្ធគ្នាយ៉ាងសាហាវរាប់រយដងដែល​បង្កើតបណ្តាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងជ័យជំនះរបស់បុព្វបុរសរបស់យើងជាច្រើន ដូចជា៖ ប្រឆាំងនឹងកងទ័ព Song ពីរលើក (ក្នុងឆ្នាំ ៩៨១ និង ឆ្នាំ១០៧៧), តស៊ូប្រឆាំងនឹងកងទ័ព Yuan ពីរលើក (ក្នុងឆ្នាំ ១២៨៥ និង ឆ្នាំ ១២៨៧) ប្រឆាំងនឹងកងទ័ព Ming (ឆ្នាំ១៤២៧) រហូតដល់សង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមបារាំង និងចក្រពត្តិអាមេរិក។

ជីឡាំង (Chi Lang) ជាកន្លែងដែលបង្ហាញនូវយុទ្ធសាស្ត្រ និងសិល្បៈយោធារបស់បុព្វបុរសយើងក្នុងប្រវត្តិសាស្ត្រ ដោយមានការគិតគូរបែបយុទ្ធសាស្ត្រ ឆ្លៀតប្រើប្រាស់ភូមិវិទ្យាយោធា រួមបញ្ចូលនឹង​វិធីបញ្ជាត ចលនាទាហាន​ វិធីពួនស្នាក់ ការវាយឆ្មក់ និងការដេញវាយតាមក្រោយ​។ ... ការប្រយុទ្ធនៅសមរភូមិ ជីឡាំង (Chi Lang) ភាគច្រើនបានបង្ហាញពីសិល្បៈយោធា និងសង្គ្រាមប្រជាជនពិសេសរបស់វៀតណាម។ ប៉ុន្តែ លោកបណ្ឌិត Charler Faudier មិនទាន់ដឹងថា នៅខាងក្នុងភ្នំថ្មកំបោរដ៏រកេតរកូតទាំងនោះនៅទាំងបានផ្ទុកតម្លៃបុរាណវិទ្យាដែលមានអាយុកាលពី ៤០.០០០ ទៅ ១០.០០០ឆ្នាំ ដែលក្រោយនេះទើបបានរកឃើញ។

ក្នុង​អំឡូង​ពេលជា​ច្រើនឆ្នាំមកនេះ បុរាណវត្ថុវិទូបានរកឃើញវត្ថុបុរាណដ៏គំរូជាច្រើនរបស់​ប្រជាជន​បុរេប្រវត្តិ ដូចជា ឧបករណ៍កាត់កាប់​ដ៏សាមញ្ញ និងគ្រឿងស្មូន ដែលបង្ហាញថាតំបន់ ជីឡាំង (Chi Lang) ជាកន្លែង​រស់នៅរបស់ប្រជាជនបុរេប្រវត្តិ។ លោកបណ្ឌិត ង្វៀន​​ យ៉ាដូយ (Nguyen Gia Doi) នាយកវិទ្យាស្ថានបុរាណវិទ្យាបានឲ្យ​ដឹងថា បច្ចុប្បន្ននេះ នៅក្នុង​ភូមិសាស្ត្រស្រុក ជីឡាំង (Chi Lang) ទីតាំង​បុរាណវិទ្យាបុរេប្រវត្តិជាច្រើន ដែលត្រូវបានរកឃើញក្នុងសម័យកាលផ្សេងៗគ្នា។ យើង​អាច​និយាយ​អំពីកេរដំណែល​​រូង​ភ្នំ បណាម​ (Bo Nam) រូង​ភ្នំ ឡាយ​តា (Lai Ta) រូង​ភ្នំ បាំងម៉ាក់ (Bang Mac) រូង​ភ្នំ បឡឹម (Bo Lam) (មាន​អាយុកាល​ពី ១០.០០០ - ៨០០០ ឆ្នាំ)៕

យោងតាមកាសែតរូបថតវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ