Trending now

ប្រទេសក្រូអាស៊ីមានប្រៀបខ្លាំង និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមស្តីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព

14:54 | 15/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១២ ខែមីនា នៅរដ្ឋធានី Zagreb ប្រទេសក្រូអាស៊ី លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Frano Matusic រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃប្រទេសក្រូអាស៊ី បានជាសហអធិបតីនៃកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ វៀតណាម-ក្រូអាស៊ី ដើម្បីពិនិត្យស្ថានភាពសហប្រតិបត្តិការនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ឯកភាពលើវិធានការជំរុញទំនាក់ទំនងក្នុងដំណាក់កាលបន្ទាប់ ក៏ដូចជាការផ្លាស់ប្តូរលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតភាពជាដៃគូធនាគារអភិវឌ្ឍន៍អាស៊ី - វៀតណាម នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការបង្កើតភាពជាដៃគូធនាគារអភិវឌ្ឍន៍អាស៊ី - វៀតណាម
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំសមាគមអតីតនិស្សិតកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំសមាគមអតីតនិស្សិតកម្ពុជា
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Frano Matusic រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃប្រទេសក្រូអាស៊ី
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Frano Matusic រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចការអឺរ៉ុបនៃប្រទេសក្រូអាស៊ី

លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានអះអាងថា វៀតណាមជានិច្ចកាលមានគោលបំណងចង់ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបណ្តាប្រទេសនៅតំបន់បាល់កង់ ក្នុងនោះក្រូអាស៊ីជាអាទិភាពមួយ។

លោករដ្ឋលេខាធិការ Frano Matusic បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម។ លោករដ្ឋលេខាធិការ Frano Matusic បានអះអាងនូវគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីជាមួយវៀតណាមដូចជា ពាណិជ្ជកម្ម ការវិនិយោគ ... ព្រមទាំងពង្រីកវិសាលភាពទៅវិស័យថ្មីៗដូចជាការតភ្ជាប់កំពង់ផែសមុទ្រ logistics សេដ្ឋកិច្ចឌីជីថល ថាមពលថ្មី ការអប់រំ-បណ្តុះបណ្តាល និងពលកម្ម។ល។ លោក Frano Matusic បានឲ្យដឹងថា ប្រទេសក្រូអាស៊ីមានប្រៀបខ្លាំង និងត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមស្តីការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ដោយហេតុនោះពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងបង្កើតសន្ទុះជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; ពិចារណាបង្កើតយន្តការសហប្រតិបត្តិការថ្មី ដើម្បីទាញយកប្រសិទ្ធភាពបន្ថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល។ល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី