Trending now

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំសមាគមអតីតនិស្សិតកម្ពុជា

18:00 | 26/07/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៣ ខែមីនា នៅរាជធានីភ្នំពេញ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូថ្នាក់ដឹកនាំសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសម។

ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ខេត្ត Kien Giang (វៀតណាម)៖ កិច្ចប្រជុំបូកសរុបរយៈពេលមួយឆ្នាំនៃការអនុវត្តកិច្ចសន្យាប្រឡងប្រណាំងកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសមលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសំដែងការគួរសមលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងមតិក្នុងជំនួប
លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang ថ្លែងមតិក្នុងជំនួប

ថ្លែងមតិក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Huy Tang បានអបអរសាទរចំពោះសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា។ លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងនូវសេចក្តីរីករាយដោយបានឃើញអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម ជាច្រើននាក់ឥឡូវនេះបានកាន់មុខតំណែងសំខាន់ៗក្នុងស្ថាប័ន អង្គការ និងធុរកិច្ចនៅកម្ពុជា រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមចំណែកពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

ចំណែកលោកអនុបណ្ឌិត អ៊ុច លាង អនុប្រធាននាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាមបានឲ្យដឹងថា ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះសមាគមអតីតនិស្សិតកម្ពុជា មកពីប្រទេសវៀតណាម ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ សមាគមមានគោលបំណងផ្លាស់ប្តូរ សហប្រតិបត្តិការ និងគាំទ្រ និងជួយដល់និស្សិតដែលបាន និងកំពុងសិក្សានៅប្រទេសវៀតណាម ក៏ដូចជាបន្តជំរុញទំនាក់ទំនងល្អរវាងប្រជាជនកម្ពុជា និងវៀតណាម ក្រោមពាក្យស្លោកថា “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែង”។

បន្ទាប់ពីការបើកដំណើរការអស់រយៈពេលជាងមួយខែមក សមាគមមានសមាជិកជាង ៦០០ នាក់និងកំពុងខិតខំប្រឹងប្រែងពង្រីកចំនួនសមាជិក។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ ចំនួនអតីតនិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសវៀតណាមតាមរយៈកម្មវិធីអាហារូបករណ៍របស់ក្រសួងអប់រំនៃប្រទេសទាំងពីរត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៤០០០ នាក់ដោយមិនរាប់បញ្ចូលនិស្សិតដែលសិក្សានៅតាមក្របខ័ណ្ឌ និងបណ្តាញផ្សេងៗ។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh