Trending now

ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស

09:00 | 14/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាយប់ថ្ងៃទី ១២ មីនា កម្មវិធីសិល្បៈ “សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម” បានប្រព្រឹត្តទៅនៅរោងមហោស្រពធំហាណូយ។

ទីក្រុងហាណូយ៖ ពិព័រណ៍ “គ្រាប់ពូជក្រហម” ឧទ្ទេសនាមយុទ្ធជន​កុម្មុយនិស្ត​ជំនាន់​ដំបូងនៃបដិវត្តន៍វៀតណាម ទីក្រុងហាណូយ៖ ពិព័រណ៍ “គ្រាប់ពូជក្រហម” ឧទ្ទេសនាមយុទ្ធជន​កុម្មុយនិស្ត​ជំនាន់​ដំបូងនៃបដិវត្តន៍វៀតណាម
ទីក្រុងហាណូយ៖ កម្មវិធី «ស្វែងយល់អំពីវៀតណាមឆ្នាំ២០២៤» ទីក្រុងហាណូយ៖ កម្មវិធី «ស្វែងយល់អំពីវៀតណាមឆ្នាំ២០២៤»
ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស
ទីក្រុងហាណូយ៖ កម្មវិធីសិល្បៈ«សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម» - ទំនួលខុសត្រូវក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេស

នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយសមាគមអ្នកកាសែតវៀតណាមដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ស្តីពីភារកិច្ច “ការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី សមុទ្រ កោះ និងដែនអាកាស រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ" លើកកំពស់កម្លាំងមហាសាមគ្គីជាតិ បង្កើនការងារឃោសនាផ្សព្វផ្សាយអំពីការការពារអធិបតេយ្យភាពសមុទ្រ និងកោះ។

កម្មវិធីសិល្បៈ “សមុទ្រកោះដ៏ពិសិដ្ឋនៃមាតុភូមិវៀតណាម” ឆ្នាំ២០២៤ មានអត្ថន័យនយោបាយ-សង្គមយ៉ាងជ្រាលជ្រៅ សំដៅលើកកំពស់ការយល់ដឹងអំពីតួនាទី សក្តានុពល និងឧត្តមភាពនៃសមុទ្រ និងកោះរបស់វៀតណាម ចំពោះបុព្វហេតុកសាង និងការពារមាតុភូមិ។ អាស្រ័យហេតុនេះ បង្ហាញសារអំពីមោទនភាពជាតិ សេចក្តីស្រឡាញ់មាតុភូមិ និងសាមគ្គីភាពរបស់ប្រជាជនវៀតណាមទាំងក្នុង និងក្រៅប្រទេស។

នេះក៏ជាឱកាសមួយដើម្បីសម្តែងនូវការដឹងគុណចំពោះវីរជននិងយុទ្ធជនដែលបានលះបង់និងពលីកម្មក្នុងការការពាអធិបតេយ្យភាពសមុទ្រ និងកោះ ហើយនិងផ្ញើក្តីស្រលាញ់ ការលើកទឹកចិត្តដល់យុទ្ធជននៅលើកោះដាច់ស្រយាល និងប្រជានេសាទដែលកំពុងប្រកបរបបនៅសមុទ្រ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា