Trending now

ទីក្រុងហាណូយ៖ ពិព័រណ៍ “គ្រាប់ពូជក្រហម” ឧទ្ទេសនាមយុទ្ធជន​កុម្មុយនិស្ត​ជំនាន់​ដំបូងនៃបដិវត្តន៍វៀតណាម

21:00 | 13/02/2024 យោងតាមវិទ្យុសំលេងវៀតណាម

សំដៅលើកតម្កើងនិងចងចាំនូវគុណូបការៈរបស់ជនកុម្មុយនិស្តជំនាន់ដំបូងនៃបដិវត្តន៍វៀតណាម សារមន្ទីរប្រវត្តិសាស្ត្រជាតិសហការជាមួយបណ្ណសារដ្ឋាន នៃការិយាល័យមជ្ឈឹមបក្ស បានរៀបចំការតាំងពិព័រណ៍ក្រោមប្រធានបទ “គ្រាប់ពូជក្រហម”។ ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តទៅនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ លេខ ២៥ Tong Dan ខណ្ឌ Hoan Kiem ទីក្រុងហាណូយ។

ពិព័រណ៍ ពិព័រណ៍ "និទាយរដូវពណ៌ផ្កាឈូក", លក្ខណៈសុទិដ្ឋិនិយមស្រស់
ទីក្រុងហាណូយ ទទួលវ៉ាកសាំង Vero Cell ចំនួន ១,៣ លានដូស ទីក្រុងហាណូយ ទទួលវ៉ាកសាំង Vero Cell ចំនួន ១,៣ លានដូស
គណៈប្រតិភូទស្សនាការតាំងពិព័រណ៍។
គណៈប្រតិភូទស្សនាការតាំងពិព័រណ៍។

ការចាប់បដិសន្ធិរបស់បក្សកុម្មុយនិស្តវៀតណាមផ្សាភ្ជាប់ជាមួយតួនាទីនិងបុព្វហេតុបដិវត្តន៍របស់អគ្គមគ្គុទេសក៍ Nguyen Ai Quoc (លោកប្រធានហូជីមិញ) ស្ថាបនិក និងជាអ្នកបណ្តុះបណ្តាលបក្សកុម្មុយនិស្តវៀតណាម។ អ្នកដែលបានជ្រើសរើស ដាំដុះ "គ្រាប់ពូជក្រហម" ជាជនកុម្មុយនិស្តជំនាន់ដំបូងសម្រាប់បដិវត្តន៍វៀតណាម បង្កើតបុព្វបទសម្រាប់ការចាប់បដិសន្ធិរបស់បក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០)។

ពិព័រណ៍ “គ្រាប់ពូជពណ៌ក្រហម” បានឧទ្ទេសនាមឯកសារ វត្ថុបុរាណ រូបភាព និងឯកសារដ៏មានតម្លៃជាង១០០ ដែលត្រូវបានរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ បណ្ណសារដ្ឋាន នៃការិយាល័យមជ្ឈឹមបក្ស និងសារមន្ទីរយុទ្ធជនបដិវត្តន៍ដែលត្រូវសត្រូវចាប់ឃុំខ្លួន។ លោកស្រី Nguyen Thi Thu Hoan នាយករងសារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាមបានឲ្យដឹងថា៖ “ក្នុងពិព័រណ៍នេះ យើងបានឧទ្ទេសនាមប្រធានបទសំខាន់ៗចំនួន ២ ទីមួយគឺការដាំដុះគ្រាប់ពូជក្រហម យុទ្ធជនកុម្មុយនិស្តជំនាន់ដំបូងដែលរួមចំណែកដល់ការបង្កើតបក្សកុម្មុយនិស្តវៀតណាម ដឹកនាំបក្សនិងប្រជាជនដណ្ដើមបានឯករាជ្យនាឆ្នាំ ១៩៤៥ ។ ប្រធានបទទី ២ គឺជាភាពក្លាហានរបស់ជនកុម្មុយនិស្ត ដែលសង្កត់ធ្ងន់លើគំរូយុទ្ធជនកុម្មុយនិស្តឆ្នើមនៅជំនាន់ដំបូង។ ជាមួយគ្នានោះ គឺជាឯកសារនានាស្តីពីសកម្មភាពរបស់យុទ្ធជនកុម្មុយនិស្តនៅដំណាក់កាលដំបូង និងវត្ថុអនុស្សាវរីយ៍របស់គ្រាប់ពូជក្រហមទាំងនោះ។ ក្នុងអំឡុងឆ្នាំ ១៩៣០-១៩៤៥ គឺវត្ថុបែបនេះពិតជាកម្រណាស់”។

គ្រាប់ពូជក្រហមជំនាន់ដំបូងនៃបដិវត្តន៍វៀតណាមត្រូវបានដាំដុះដោយ លោក Nguyen Ai Quoc ។ ការតាំងពិព័រណ៍នេះក៏បានឧទ្ទេសនាមស្នាដៃ និងឯកសារដ៏មានតម្លៃដែលផ្សាភ្ជាប់ជាមួយ អគ្គមគ្គុទេសក៍ Nguyen Ai Quoc ក៏ដូចជាព្រឹត្តិការណ៍បង្កើតបក្សកុម្មុយនិស្តវៀតណាម ដូចជាស្នាដៃ “Đường Kách mệnh - មាគ៌ាបដិវត្តន៍” (រតនវត្ថុជាតិ)” “Nhat ky trong tu - ទិនានុលេខន៍ក្នុងពន្ធនាគារ” និង “កម្មវិធីនយោបាយ” របស់បក្សកុម្មុយនិស្តឥណ្ឌូចិន ដែលបានតាក់តែងឡើងដោយលោក Tran Phu ត្រូវបានអនុម័តនៅសន្និសីទមជ្ឈឹមបក្សលើកទី១ នាខែតុលាឆ្នាំ១៩៣០។ រំភើបចិត្តនៅពេលមើលឃើញរូបភាពទាំងនេះ លោក Nguyen Tien Mu អនុប្រធានសារមន្ទីរយុទ្ធជនបដិវត្តន៍ដែលត្រូវសត្រូវចាប់ឃុំខ្លួន នៅស្រុក Phu Xuyen ទីក្រុងហាណូយ ចែករំលែកថា៖ “យើងខ្ញុំគឺជាយុទ្ធជនបដិវត្តន៍ដែលត្រូវសត្រូវចាប់ឃុំខ្លួន នៅសារមន្ទីរ Phu Xuyen។ នៅពេលក្រឡេកមើលរូបភាពទាំងនេះខ្ញុំរំជួលចិត្តខ្លាំងណាស់។ ពិព័រណ៍នេះបាននិទានប្រាប់ជំនាន់ក្រោយឲ្យដឹងពីអំឡុងឆ្នាំប្រយុទ្ធដ៏អង់អាចក្លាហានរបស់ប្រជាជាតិទាំងមូល ហើយដឹងថាជំនាន់មុនត្រូវលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីទទួលបានឯករាជ្យដូចសព្វថ្ងៃនេះ”។

ស្នាដៃ “Đường Kách mệnh - មាគ៌ាបដិវត្តន៍”  របស់ អគ្គមគ្គុទេសក៍ Nguyen Ai Quoc ។
ស្នាដៃ “Đường Kách mệnh - មាគ៌ាបដិវត្តន៍” របស់ អគ្គមគ្គុទេសក៍ Nguyen Ai Quoc ។

ពិព័រណ៍ “គ្រាប់ពូជក្រហម” បានសរឲ្យឃើញថា បើទោះបីស្ថិតក្នុងលក្ខខណ្ឌឃុំឃាំង រងការទារុណកម្មយ៉ាងឃោរឃៅក៏ដោយ ប៉ុន្តែដោយពាក្យស្លោកថា “ប្រែក្លាយពន្ធនាគារទៅជាសាលាបដិវត្តន៍” បក្ខជននានាបានបង្កើតសាខាបក្សដោយសម្ងាត់ រួមគ្នាពូនជ្រុំ ចងក្រងឯកសារទ្រឹស្តីនយោបាយ រៀបចំថ្នាក់រៀនវប្បធម៌ ទ្រឹស្តី រួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុនៃការតស៊ូដណ្តើមឯករាជ្យជាតិ។ មកទស្សនាការតាំងពិព័រណ៍ មិត្ត Nguyen Viet Trung និស្សិតនៃសាកលវិទ្យាល័យច្បាប់ហាណូយបានសម្តែងថា៖ “ខ្ញុំរំជួលចិត្តខ្លាំងណាស់។ រាល់រឿងរ៉ាវប្រវត្តិសាស្ត្រ វត្ថុបុរាណទាំងនេះ ទំនងជារូបខ្ញុំផ្ទាល់និងយុវជនជាច្រើនបានដឹងហើយ ប៉ុន្តែឥឡូវនេះតាមរយៈការតាំងពិព័រណ៍ ទើបខ្ញុំបានយល់ដឹងយ៉ាងស៊ីជំរៅអំពីការលះបង់ ហាត់ពត់លត់ដំខ្លួន និងបណ្តុះបណ្តាលសីលធម៌បដិវត្តន៍ ឧត្តមគតិបដិវត្តន៍របស់ថ្នាក់ដឹកនាំបក្សកុម្មុយនិស្តវៀតណាមជាច្រើនជំនាន់ ចាប់តាំងពីថ្ងៃបង្កើតរហូតមកដល់បច្ចុប្បន្ន។ ក្នុងនាមជាមនុស្សយុវវ័យម្នាក់ ខ្ញុំឃើញថាត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីសក្តិសមនឹងការលះបង់របស់ដូនតាជំនាន់មុនៗ ដើម្បីប្រជាជាតិ និងប្រទេសវៀតណាមកាន់តែមានភាពសម្បូររុងរឿង និងអភិវឌ្ឍន៍ថែមទៀត”។

ជាមួយនឹងវត្ថុបុរាណ ឯកសារដើម និងរូបភាពដ៏មានតម្លៃដែលកំពុងត្រូវបានរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ និងបណ្ណសារដ្ឋាននៃការិយាល័យមជ្ឈិមបក្ស ការតាំងពិព័រណ៍ "គ្រាប់ពូជក្រហម" ជួយឱ្យសាធារណជនយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ និងបង្ហាញយ៉ាងច្បាស់ពីការលះបង់របស់យុវជនជាច្រើនជំនាន់ នាប៉ុន្មានឆ្នាំដំបូងនៃបដិវត្តនៅវៀតណាម។ តាមនោះ បំផុសស្មារតីស្នេហាជាតិ មោទនភាពចំពោះប្រវត្តិសាស្ត្រជាតិ របស់ប្រជាជន ជាពិសេសជំនាន់វ័យក្មេង ឲ្យបន្តមរតកដូនតាជំនាន់មុនៗ រួមចំណែកទាំងកម្លាំងកាយចិត្តក្នុងបុព្វហេតុការពារនិងកសាងប្រទេសជាតិ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR