Trending now

វៀតណាមនិងកាណាដាបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងបេសកកម្មរួម

09:29 | 13/03/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ១១ ខែមីនា លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងលោក Shawn Steil ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម បានធ្វើជាសហអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការអង្គការសហប្រជាជាតិ ឆ្នាំ ២០២៤ ដែលរៀបចំដោយវៀតណាម និងកាណាដា នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម។

វៀតណាមនិងកម្ពុជាចែករំលែកបទពិសោធន៍ក្នុងការរៀបចំសកម្មភាព និងកសាងច្បាប់អធិការកិច្ច វៀតណាមនិងកម្ពុជាចែករំលែកបទពិសោធន៍ក្នុងការរៀបចំសកម្មភាព និងកសាងច្បាប់អធិការកិច្ច
លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងផ្នែកអយ្យការវៀតណាម និងផ្នែកអយ្យការម៉ុងហ្គោលី លើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងផ្នែកអយ្យការវៀតណាម និងផ្នែកអយ្យការម៉ុងហ្គោលី
ពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការអង្គការសហប្រជាជាតិ ឆ្នាំ ២០២៤
ពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានសេនាធិការអង្គការសហប្រជាជាតិ ឆ្នាំ ២០២៤

វគ្គបណ្តុះបណ្តាលដែលមានរយៈពេលរហូតដល់ថ្ងៃទី ២៩ ខែមីនា មានការចូលរួមពីគ្រូបង្រៀន អ្នកសម្របសម្រួល និងសិក្ខាកាមចំនួន ៦៤ នាក់មកពីបណ្តាប្រទេសក្នុងក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការបណ្តុះបណ្តាលយោធា (MTCP) របស់កាណាដា។ វគ្គបណ្ដុះបណ្ដាលនេះក្នុងបំណងជួយនាយទាហានវៀតណាម និងប្រទេសជាដៃគូក្នុងក្របខ័ណ្ឌកម្មវិធី MTCP មានជំនាញវិជ្ជាជីវៈជាមូលដ្ឋានអំពីការផ្ដល់យោបល់យោធាអង្គការសហប្រជាជាតិនៅកម្រិតបញ្ជាការដ្ឋាន ដើម្បីត្រៀមជាស្រេចបំពេញភារកិច្ចនៅស្ថានបេសកកម្ម។

ថ្លែងក្នុងពិធីបើក លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានឲ្យដឹងថា ក្នុងដំណើរការត្រៀមរៀបចំ និងបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមតែងតែទទួលបានការជួយគាំទ្រដ៏ថ្លៃថ្លាពីកាណាដា ជាពិសេសក្នុងការបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាព។ វគ្គបណ្តុះបណ្តាលនេះបង្ហាញសារជាថ្មីម្ដងទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលកាន់តែអភិវឌ្ឍរវាងប្រទេសទាំងពីរក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយមានបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីរួមចំណែកកាន់តែមានប្រសិទ្ធភាពក្នុងបេសកកម្មរួម។

លោក Shawn Steil ឯកអគ្គរដ្ឋទូត បានឲ្យដឹងថា កាណាដា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកម្មវិធីសហប្រតិបត្តិការនិងបណ្ដុះបណ្ដាលយោធាឆ្នាំ ២០១៨ ដោយសង្កត់ធ្ងន់លើវិសាលភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរលើវិស័យបណ្តុះបណ្តាលអំពីភាសាបរទេស និងការរៀបចំផែនការ ការបណ្ដុះបណ្ដាលនាយទាហាន និងការសិក្សាស្រាវជ្រាវសន្តិសុខ។ ក្នុងវគ្គបណ្តុះបណ្តាល សិក្ខាកាមទទួលចំណេះដឹងជាមូលដ្ឋានអំពីអង្គការសហប្រជាជាតិ និងសកម្មភាពរក្សាសន្តិភាព ការវិភាគ និងវាយតម្លៃស្ថានភាព និងបង្កើតផែនការប្រយុទ្ធដោយផ្អែកលើស្ថានភាពជាក់ស្តែងនៅឯបេសកកម្ម។ល៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស