នាថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម បានទទួលជួបលោកស្រី Michele Wee អគ្គនាយិកាទទួលបន្ទុកទីផ្សារវៀតណាមនៃធនាគារ Standard Chartered។
![]() |
![]() |
![]() |
ធនាគារ Stardard Chartered ជួយវៀតណាមក្នុងការអនុវត្តកិច្ចសន្យាស្តីពីការប្រែប្រួលអាកាសធាតុ |
នៅក្នុងជំនួបនេះ លោកស្រី Michele Wee បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម និងធនាគារ Standard Chartered ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយបង្ហាញពីបំណងចង់បន្តអនុវត្តទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយសមភាព (JETP) បន្ទាប់ពីសន្និសីទលើកទី ២៨ នៃភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) និងការជម្រុញទីផ្សារឥណទានកាបូននៅវៀតណាម។
យោងតាមលោកស្រី Michele Wee ក្នុងការអនុវត្ត JETP គោលបំណងសំខាន់គឺប្រមូលថវិកាពីបរទេសសម្រាប់គម្រោងថាមពលកកើតឡើងវិញនៅវៀតណាម។ ទាក់ទងនឹងការជម្រុញទីផ្សារឥណទានកាបូន លោកស្រី Michele Wee សង្ឃឹមថានឹងតភ្ជាប់ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាម ជាមួយនឹងទីផ្សារកាបូនស្ម័គ្រចិត្តសកល CIX ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី។ ក្នុងនោះ CIX បានបញ្ជូនគណៈប្រតិភូទៅធ្វើការជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមនៅខែមេសាខាងមុខ ដើម្បីពិភាក្សាបន្ថែមអំពីបញ្ហាឥណទានកាបូនព្រៃឈើ និងកិច្ចសហការអភិវឌ្ឍទីផ្សារឥណទានកាបូននៅប្រទេសវៀតណាម ព្រមទាំងខ្លឹមសារទាក់ទងនឹងការគ្រប់គ្រងទីផ្សារកាបូន។
លោក Le Cong Thanh បានឲ្យដឹងថា ក្រសួងធនធានធម្មជាតិ និងបរិស្ថានវៀតណាមកំពុងសិក្សាដើម្បីកែសម្រួលអនុក្រឹត្យលេខ ០៦/ND-CP ស្តីពីការគ្រប់គ្រងឥណទានកាបូន ហើយគ្រោងនឹងដាក់ជូនរដ្ឋាភិបាលនៅពាក់កណ្តាលឆ្នាំនេះ។ ក្រសួងធនធានធម្មជាតិ និងបរិស្ថានមានបំណងសហការជាមួយធនាគារ Standard Chartered និង CIX ដើម្បីបន្តផ្លាស់ប្តូរព័ត៌មាន និងជំនាញ ដែលជួយគាំទ្រវៀតណាមក្នុងការកសាង និងគ្រប់គ្រងទីផ្សារឥណទានកាបូន ព្រមទាំង តភ្ជាប់ទីផ្សារឥណទានកាបូនរបស់វៀតណាមជាមួយទីផ្សារឥណទានកាបូនក្នុងតំបន់ និងជុំវិញពិភពលោក៕
មតិពីមិត្តអ្នកអាន