Trending now

ធនាគារ UOB បង្កើនការព្យាករណ៍ GDP របស់វៀតណាមឆ្នាំ ២០២២ ឡើដល់ ៨,២%

15:34 | 06/10/2022

ជាមួយនឹងការស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លានៃខឿនសេដ្ឋកិច្ច ក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ ធនាគារ UOB (United Overseas Bank ដែលមានទីស្នាក់ការនៅសិង្ហបុរី) ទើបបានបង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឡើងដល់ ៨,២% ក្នុងឆ្នាំ ២០២២ ច្រើនជាងការប្រកាស ៧% កាលពីមុន។

GDP របស់វៀតណាមនៅ ឆ្នាំ ២០២២ ប្រហែល​មានកំណើនពី ៧,៥-៨,៥% GDP របស់វៀតណាមនៅ ឆ្នាំ ២០២២ ប្រហែល​មានកំណើនពី ៧,៥-៨,៥%
ចំណាប់អារម្មណ៍កំពូលទាំង ៧ របស់វៀតណាមឆ្នាំ ២០២២៖ គយគន់សម្រស់ដ៏ចម្លែករបស់ Hue ពីជ្រុងខាងលើ ចំណាប់អារម្មណ៍កំពូលទាំង ៧ របស់វៀតណាមឆ្នាំ ២០២២៖ គយគន់សម្រស់ដ៏ចម្លែករបស់ Hue ពីជ្រុងខាងលើ
ធនាគារ UOB បង្កើនការព្យាករណ៍ GDP របស់វៀតណាមឆ្នាំ ២០២២ ឡើដល់ ៨,២%
ធនាគារ UOB បង្កើនការព្យាករណ៍ GDP របស់វៀតណាមឆ្នាំ ២០២២ ឡើដល់ ៨,២%

យោងតាមការវិភាគរបស់ UOB កំណើន GDP ១៣,៧% របស់វៀតណាមក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ជាការកើនឡើងប្រចាំត្រីមាស ខ្ពស់កំណត់ត្រា ចំពោះវៀតណាម ហើយលើសពីកំណើន ១៣,៥% របស់ឥណ្ឌា ដើម្បីក្លាយជាលទ្ធផលកំណើនខ្ពស់បំផុតនៅទ្វីបអាស៊ីក្នុងត្រីមាសទី៣។

ក្នុងរយៈពេល ៣ត្រីមាសកន្លងទៅ GDP របស់វៀតណាមបានកើនឡើង ៨,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សកម្មភាពជាច្រើនត្រូវបានលើកកម្ពស់នៅក្នុងវិស័យសំខាន់ៗជាច្រើន ក្នុងអំឡុងពេលចាប់ពីត្រីមាសទី១ដល់ត្រីមាសទី៣។ ក្រុមឧស្សាហកម្មមួយចំនួនបានកត់ត្រាការកើនឡើងជាវិជ្ជមានដូចជា៖ សំណង់ ផលិតកម្ម សេវាកម្មជាដើម។ ទិន្នន័យដែលបានប្រកាសប្រចាំខែក៏បានបង្ហាញថា សកម្មភាពអាជីវកម្មទូទៅបានវិលត្រឡប់មកស្ថានភាពធម្មតាវិញ ជាមួយនឹងការបន្ធូរបន្ថយវិធានការបង្ការជំងឺកូវីដ-១៩ និងការបើកទ្វាព្រំដែនឡើងវិញ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការរីករាលដាលនៃជនជាតិវៀតណាមនៅក្នុងទឹកដីនៃព្រះអាទិត្យរះ
ខេត្ត Quang Tri រឹតបន្តឹងការគ្រប់គ្រងនាវានេសាទ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ឆ្មាំសមុទ្រតំបន់ ៤ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និង IUU បង្កើនការយល់ដឹងរបស់អ្នកនេសាទ
សហភាពអឺរ៉ុបទទួលស្គាល់វឌ្ឍនភាពរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ និងខុសច្បាប់ (IUU)
ពន្លឿនការបញ្ចប់ប្រព័ន្ធទិន្នន័យនេសាទជាតិមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥