Trending now

ធនាគារ UOB ព្យាករណ៍ថា GDP របស់វៀតណាមនឹងកើនឡើង ៦,៦% នៅឆ្នាំ ២០២៣

10:27 | 05/01/2023

ធនាគារ UOB (សិង្ហបុរី) នាថ្ងៃទី ៣ ខែមករា បានប្រកាសរបាយការណ៍កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០២២ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០២៣ ជាមួយនឹងការព្យាករណ៍គួរឱ្យកត់សម្គាល់មួយចំនួន។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តឲ្យអស់ពីសមត្ថភាពដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តឲ្យអស់ពីសមត្ថភាពដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣
គោលដៅទេសចរណ៍ចំនួន ៥ សម្រាប់បុណ្យចូលឆ្នាំសកល ឆ្នាំ ២០២៣ ដែលមានតម្លៃថោកនិងរីក រាយនៅភាគខាងជើង គោលដៅទេសចរណ៍ចំនួន ៥ សម្រាប់បុណ្យចូលឆ្នាំសកល ឆ្នាំ ២០២៣ ដែលមានតម្លៃថោកនិងរីក រាយនៅភាគខាងជើង
រូបភាព៖ Vietnam+
រូបភាព៖ Vietnam+

ក្នុងនោះ UOB បានរក្សាការព្យាករណ៍របស់ខ្លួនសម្រាប់កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៣ នៅកម្រិត ៦,៦% ស្របតាមការព្យាករណ៍ផ្លូវការ គឺ ៦,៥%។

យោងតាម UOB កំណើន GDP របស់វៀតណាមក្នុងត្រីមាសទី ៤ ឆ្នាំ ២០២២ ត្រឹមតែស្ថិតក្នុងកម្រិត ៥,៩២% ដោយសារតែមានសញ្ញាធ្លាក់ចុះនៃតម្រូវការពីខាងក្រៅ។ នៅឆ្នាំ ២០២២ នេះ GDP របស់វៀតណាមបានកើនឡើង ៨,០២% ដែលជាកំណើនលឿនបំផុតក្នុងឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៧មក។

អ្នកជំនាញ UOB ជឿជាក់ថា កំណើនដ៏រឹងមាំដែលសម្រេចបានក្នុងឆ្នាំ ២០២២ បង្ហាញពីភាពធន់ និងលទ្ធភាពស្តារឡើងវិញរបស់វៀតណាម បន្ទាប់ពីការខូចខាតដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩។ ទោះជាយ៉ាងណាក៏ដោយ សន្ទុះកំណើនសរុបទំនងជានឹងធ្លាក់ចុះនៅឆ្នាំ ២០២៣ ដោយសារការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុពីធនាគារកណ្តាលសំខាន់ៗ ប៉ះពាល់ដល់តម្រូវការខាងក្រៅ។

ទាក់ទងនឹងអតិផរណា UOB ជឿជាក់ថា អត្រាអតិផរណាទំនងជានៅតែមានស្ថិរភាព ជាពិសេសនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ដោយសារតែធនាគាររដ្ឋត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានតុល្យភាពគោលនយោបាយរូបិយវត្ថុដើម្បីគាំទ្រកំណើនខណៈពេលដែលរក្សាស្ថិរភាពតម្លៃ និងធានាសុវត្ថិភាពនៃប្រតិបត្តិការធនាគារ៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស
អ្នកប្រាជ្ញកម្ពុជាមានការរំពឹងទុកខ្ពស់ចំពោះមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តវៀតណាម
ស្វ័យភាពជាយុទ្ធសាស្ត្រ៖ ភាពធន់របស់វៀតណាមក្នុងយុគសម័យថ្មី
លោកអគ្គលេខាបក្ស តូ ឡឹម៖ ប្រទេសជាតិបានប្រមូលផ្តុំឋានៈនិងកម្លាំងគ្រប់គ្រាន់ដើម្បីចូលទៅក្នុងយុគសម័យនៃការអភិវឌ្ឍដ៏ខ្លាំងមាំមួននិងរុងរឿង
ខេត្តអានយ៉ាងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ដោយបន្តរំលោភបំពានឥតឈប់ឈរដោយ