Trending now

តំបន់ Abyei៖ បន្ទាយឆ្លាតរបស់ក្រុមទ័ពជាងវៀតណាមនៅអាហ្វ្រិកជិតរួចរាល់ហើយ

10:28 | 20/02/2024

នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ក្រុមទ័ពជាងលេខ ២ របស់វៀតណាមដែលកំពុងបំពេញសកម្មភាពរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅតំបន់ Abyei (UNISFA) អាហ្វ្រិកបានឲ្យដឹងថា៖ ក្រុមនឹងបញ្ចប់ module ចំនួន ៣ គឺលំនៅដ្ឋាន ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត ប្រព័ន្ធប្រព្រឹត្តិកម្មសំរាម; ប្រព័ន្ធភ្លើងបំភ្លឺ; ប្រព័ន្ធកាមេរ៉ា និងរៀបចំសោភ័ណ្ឌភាពបរិស្ថាន... ដើម្បីដាក់ឱ្យប្រើប្រាស់បន្ទាយឆ្លាត (Smart Camp) នាពេលឆាប់ៗនេះ ។

តំបន់ Abyei៖ កងកម្លាំងរក្សាសន្តិភាពវៀតណាមប្រារព្ធទិវាបង្កើតកងទ័ពប្រជាជនវៀតណាមដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន តំបន់ Abyei៖ កងកម្លាំងរក្សាសន្តិភាពវៀតណាមប្រារព្ធទិវាបង្កើតកងទ័ពប្រជាជនវៀតណាមដោយមានសកម្មភាពដ៏មានអត្ថន័យជាច្រើន
កងកម្លាំងមួកខៀវវៀតណាម ពិនិត្យជំងឺសម្រាប់គ្រូបង្រៀននៅតំបន់ Abyei កងកម្លាំងមួកខៀវវៀតណាម ពិនិត្យជំងឺសម្រាប់គ្រូបង្រៀននៅតំបន់ Abyei
តំបន់ Abyei៖ បន្ទាយឆ្លាតរបស់ក្រុមទ័ពជាងវៀតណាមនៅអាហ្វ្រិកជិតរួចរាល់ហើយ
តំបន់ Abyei៖ បន្ទាយឆ្លាតរបស់ក្រុមទ័ពជាងវៀតណាមនៅអាហ្វ្រិកជិតរួចរាល់ហើយ

គម្រោង Smart Camp ត្រូវបានដំណើរការក្នុងខែមេសា ឆ្នាំទៅ ហើយបានបែងចែកជា ៣ ដំណាក់កាលដោយមានបណ្ដុំសំណង់ចំនួន ៣០។ លោកវរសេនីយ៍ឯក Mac Duc Trong ប្រធានក្រុមទ័ពជាងលេខ ១ បានឲ្យដឹងថា នេះគឺជាគំរូបន្ទាយថ្មី និងទំនើបបំផុតរបស់អង្គការសហប្រជាជាតិនាពេលបច្ចុប្បន្ននេះ។

បច្ចុប្បន្ន ក្រុមទ័ពជាងលេខ ២ របស់វៀតណាមកំពុងសាងសង់បន្ទាយឆ្លាតសម្រាប់អង្គភាពនេប៉ាល់នៅស្ថានបេសកកម្ម UNISFA ។ ក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ ក្រុមគ្រោងនឹងបើកការដ្ឋានសាងសង់បន្ទាយឆ្លាតសម្រាប់អង្គភាពប្រតិកម្មរហ័សរបស់ចិន។

Abyei ជាតំបន់ជម្លោះរវាងស៊ូដង់ និងស៊ូដង់ខាងត្បូង។ ស្ថានបេសកកម្ម UNISFA ត្រូវបានបង្កើតឡើងដើម្បីរក្សា និងធានាសន្តិសុខ និងសុវត្ថិភាព និងទប់ស្កាត់ជម្លោះរវាងប្រទេសទាំងពីរនេះ។ កាលពីខែឧសភា ឆ្នាំ ២០២២ វៀតណាមបានបញ្ជូនក្រុមទ័ពជាងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្ម UNISFA ជាលើកដំបូង។ ក្រុមទ័ពជាងលេខ ១ ដែលមានបុគ្គលិកចំនួន ១៨៤ នាក់ ទទួលខុសត្រូវលើការពិនិត្យ ថែទាំ ជួសជុល និងកែលម្អផ្លូវដឹកជញ្ជូននៅទីនេះ... ក្រុមទ័ពជាងលេខ ២ មកដល់ Abyei ដើម្បីទទួលភារកិច្ចរបស់ក្រុមទ័ពជាងលេខ ១ ចាប់ពីខែសីហា ឆ្នាំមុន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា