នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Gia Lai លោក Truong Hai Long ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai វៀតណាម បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ខេត្តមណ្ឌលគិរី ដែលដឹកនាំដោយលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី។
![]() |
គណៈប្រតិភូខេត្តមណ្ឌលគិរី មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Gia Lai (វៀតណាម) |
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម លោក ថង សាវុន បានជូនពរថ្នាក់ដឹកនាំខេត្ត Gia Lai លោក Truong Hai Long កងកម្លាំងប្រដាប់អាវុធខេត្ត Gia Lai និងប្រជាជនខេត្ត ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ សុភមង្គល។
លោក ថង សាវុន បានបញ្ជាក់ថា ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវជំនួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំង សង្ឃឹមថា ទំនាក់ទំនងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ និងរវាងប្រជាជននៃប្រទេសទាំងពីរនឹងបន្តត្រូវបានពូនជ្រំ និងរឹតបន្តឹងថែមទៀត។ លោក ថង សាវុន សង្ឃឹមថា ខេត្តទាំងពីរនឹងបន្តកសាង និងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ចូលរួមចំណែកអភិវឌ្ឍន៍រួមក្នុងតំបន់។
ថ្លែងមតិក្នុងជំនួប តាងនាមគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្ត Gia Lai លោក Truong Hai Long ថ្លែងអំណរគុណចំពោះគណៈប្រតិភូជាន់ខ្ពស់ខេត្តមណ្ឌលគិរី ដែលបានចំណាយពេលវេលាបំពេញទស្សនកិច្ច និងជូនពរឆ្នាំថ្មី។ លោក Truong Hai Long សង្ឃឹមថា នាពេលខាងមុខ ខេត្ត Gia Lai និងខេត្តមណ្ឌលគិរី នឹងកសាងកម្មវិធីតភ្ជាប់ ផ្លាស់ប្តូរ និងសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍរួម។ លោក Truong Hai Long បានជូនពរដល់អាជ្ញាធរ និងប្រជាជនខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២៤ បន្តអនុវត្តប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានកំណត់ ធ្វើឲ្យខេត្តកាន់តែអភិវឌ្ឍ និងរីកចម្រើន៕
មតិពីមិត្តអ្នកអាន