Trending now

ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម)

15:48 | 05/02/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី៣ ខែកុម្ភៈ គណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានមកសួរសុខទុក្ខ និងជូនពរបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak វៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម២០២៤។

ប្រធានរដ្ឋសភាវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនចំនួន ៣០០ នាក់នៅខេត្ត Dak Lak ប្រធានរដ្ឋសភាវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនចំនួន ៣០០ នាក់នៅខេត្ត Dak Lak
Dak Lak ណែនាំរូបថតចំនួន ៩៧ សន្លឹក; ៥ ភាពយន្ត; ២១ គំរូនៃប្រជុំកោះ Truong Sa Dak Lak ណែនាំរូបថតចំនួន ៩៧ សន្លឹក; ៥ ភាពយន្ត; ២១ គំរូនៃប្រជុំកោះ Truong Sa
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម)
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak (វៀតណាម)

តាងនាមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានជូនពរកម្មាភិបាល យុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ត Dak Lak និងប្រជាជនវៀតណាម ជួបតែសេចក្តីសុខ សុភមង្គល និងវិបុលភាព ហើយជូនពរឲ្យចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសជិតខាងទាំងពីរ កាន់តែជិតស្និទ្ធ និងរឹងមាំក្នុងឆ្នាំថ្មី។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលដែលកងកម្លាំងទាំងពីរសម្រេចបាននាពេលកន្លងមកនេះ ព្រមទាំង ថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការជួយគាំទ្រដែលបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak ផ្ដល់ដល់នាយទាហាន នាយទាហានរង ពលទាហាន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលកំពុងបំពេញភារកិច្ចនៅតាមព្រំដែនទល់នឹងខេត្ត Dak Lak។

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏សង្ឃឹមដែរថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មាន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងបន្តទទួលបានការគាំទ្រពីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dak Lak។

តាងនាមអង្គភាព លោកវរសេនីយ៍ឯក Dao Viet Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាននៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដែលមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងទ័ពការពារព្រំដែនខេត្ត Dak Lak។

លោកមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Dak Lak ក៏សង្ឃឹមផងដែរថា ក្នុងឆ្នាំ២០២៤ កងកម្លាំងការពារព្រំដែននៃភាគីទាំងពីរនឹងបន្តសហការយ៉ាងជិតស្និទ្ធ ធ្វើបានល្អនូវការគ្រប់គ្រង និងការពារព្រំដែនរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ