នាថ្ងៃទី ២៧ ខែមករា នៅទីក្រុង Buon Ma Thuot ដោយទទួលការផ្ទេរសិទ្ធិពីលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម លោក Bui Van Cuong អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា បានជូនអំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២៤ ដល់ជនរួមជាតិចំនួន ៣០០ នាក់ក្នុងខេត្ត Dak Lak វៀតណាម។
![]() |
![]() |
![]() |
ប្រធានរដ្ឋសភាវៀតណាមជូនអំណោយបុណ្យចូលឆ្នាំថ្មីដល់ប្រជាជនចំនួន ៣០០ នាក់នៅខេត្ត Dak Lak |
អំណោយនេះគឺជាមនោសញ្ចេតនារបស់លោក Vuong Dinh Hue ដែលបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដោយទាន់ពេលវេលាពីថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាចំពោះប្រជាជនខេត្ត Dak Lak ជាពិសេសប្រជាជននៅតំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះក៏ជាការលើកទឹកចិត្តសម្រាប់បក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Dak Lak ក្នុងការខិតខំប្រឹងប្រែងជំនះការលំបាក និងពង្រីកសមិទ្ធផល ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមចំណែកកសាងស្រុកកំណើតកាន់តែសម្បូរសប្បាយ និងស្រស់ស្អាត។ ក្នុងឱកាសនេះ លោក Bui Van Cuong ក៏បានពាំនាំនូវសារជូនពរពីប្រធានរដ្ឋសភា ជូនពរបក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Dak Lak សម្បូរណ៍សប្បាយ វិបុលភាព ហើយមានក្ដីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
លោក Nguyen Dinh Trung លេខាគណៈកម្មាធិការបក្សខេត្ត Dak Lak តាងនាមបក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងរដ្ឋសភា ដែលយកចិត្តទុកដាក់ និងជួយគាំទ្រចំពោះប្រជាជនខេត្ត Dak Lak។ ទន្ទឹមនឹងនោះ លោកបានឲ្យដឹងថា ខេត្ត Dak Lak បានចំណាយថវិកាជិត ៨០ ពាន់លានដុង ដើម្បីឧបត្ថម្ភប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ស្នើឲ្យគណៈកម្មាធិការគណបក្ស អង្គការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការសង្គម-នយោបាយទូទាំងខេត្ត អនុវត្តគោលនយោបាយសុខុមាលភាពសង្គមឲ្យបានល្អ និងថែរក្សាជីវភាពរស់របស់ប្រជាជន ជាពិសេសគឺអ្នកមានគុណបំណាច់ គ្រួសារទទួលរបបពីរដ្ឋ ប្រជាជនមានស្ថានភាពលំបាក គ្រួសារក្រីក្រ ជនរួមជាតិភាគតិចនៅតំបន់ដាច់ស្រយាល... តាមស្មារតី “ជួយគ្នាទៅវិញទៅមក” របស់ប្រជាជាតិ៕
មតិពីមិត្តអ្នកអាន