Trending now

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

17:11 | 25/01/2024

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តទទួលមរតក និងលើកតម្កើងសមិទ្ធិផលនានារបស់ជំនាន់មុន ដឹកនាំជួរថ្នាក់ដឹកនាំវ័យក្មេង បន្តពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណី ទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទទួលជួបលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទទួលជួបលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam  អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា

បន្តសកម្មភាពក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៤ មករា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានចូលជួបសម្តែងការគួរសមជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។

ក្នុងជំនួបនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ហើយមានគោលបំណងថា ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងបទល្មើសជាពិសេសគឺបទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យាខ្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្ដូរឌីជីថល និងគាំទ្រក្នុងការលើកកម្ពស់សមត្ថភាពអនុវត្តន៍ច្បាប់ ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam បានសម្តែងនូវជំនឿជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបន្តទទួលមរតក និងលើកតម្កើងសមិទ្ធិផលនានារបស់ជំនាន់មុន ដឹកនាំជួរថ្នាក់ដឹកនាំវ័យក្មេង បន្តពូនជ្រុំទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រពៃណី ទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងវៀតណាម។ លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចពិភាក្សារវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ភាគីទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពខ្ពស់បំផុតក្នុងការធានាសន្តិសុខជាតិ និងការថែរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមរបស់ប្រទេសទាំងពីរ ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីកសាងតំបន់ព្រំដែនសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម