Trending now

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

09:04 | 19/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី ១៧ មករា (តាមម៉ោងក្នុងតំបន់) នៅទីក្រុង Davos (ប្រទេសស្វីស) ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF Davos 2024) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី៖ បង្កើនទំនាក់ទំនងរវាងវៀតណាម និងដៃគូអឺរ៉ុប នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅហុងគ្រី និងរូម៉ានី៖ បង្កើនទំនាក់ទំនងរវាងវៀតណាម និងដៃគូអឺរ៉ុប
បញ្ញវន្តវៀតណាមនៅប្រទេសស្វីសទន្ទឹងរង់ចាំដំណើរធុរកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ញវន្តវៀតណាមនៅប្រទេសស្វីសទន្ទឹងរង់ចាំដំណើរធុរកិច្ចរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរមានសេចក្តីសោមនស្សរីករាយដែលបានជួបគ្នាម្តងទៀតបន្ទាប់ពីដំណើរទស្សនកិច្ចដ៏ជោគជ័យ​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាមកាលពីខែធ្នូ ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចែករំលែកថា វៀតណាមទើបតែប្រារព្ធខួបលើកទី ៤៥ នៃជ័យជំនះក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាផ្ដួលរំលំរបបប្រល័យពូជសាសន៍ ហើយជាឱកាសដើម្បីផ្សព្វផ្សាយដល់ប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយអំពីប្រពៃណីជាប្រវត្តិសាស្ត្រនៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។

នាយករដ្ឋមន្ត្រីទាំងពីរមានបំណងចង់បង្កើនការតភ្ជាប់ចរាចរណ៍រវាងប្រទេសទាំងពីរ រួមទាំងការតភ្ជាប់ផ្លូវល្បឿនលឿន ជាពិសេសតភ្ជាប់រាជធានីភ្នំពេញជាមួយទីក្រុងហូជីមិញ។ សម្របសម្រួលជាមួយប្រទេសឡាវ ដើម្បីជំរុញកញ្ចប់ទេសចរណ៍ "ប្រទេស​បីគោលដៅតែមួយ"។ រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម នឹងជួបប្រជុំ និងពិភាក្សាអំពីវិធានការជាក់លាក់សម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ ភាគរយទៀតឱ្យបានឆាប់​ចប់៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម