Trending now

រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam អញ្ជើញទទួលជួបលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

17:16 | 08/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ២០២៤) លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានទទួលជួប និងពិភាក្សា​ការ​ងារ​ជាមួយលោក នេត សាវឿន។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក នេត សាវឿន ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong អញ្ជើញទទួលជួបឧបនាយករដ្ឋមន្ត្រីកម្ពុជាលោក នេត សាវឿន
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារម លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារម
លោករដ្ឋមន្ត្រី To Lam និងលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
លោករដ្ឋមន្ត្រី To Lam និងលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងជំនួប លោករដ្ឋមន្ត្រី To Lam បានអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ព្រមទាំងអបអរសាទរកម្ពុជាចំពោះសមិទ្ធផលសំខាន់ៗដែលខ្លួនសម្រេចបានក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោករដ្ឋមន្ត្រី To Lam ជឿជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រាកដជាទទួលបានសមិទ្ធផលសំខាន់ៗក្នុងការងារកសាង និងអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើន និងវិបុលភាព នាពេលខាងមុខ។

លោករដ្ឋមន្ត្រី To Lam មានគោលបំណងថា ក្នុងតួនាទីថ្មីជាឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន នឹងបន្តយកចិត្តទុកដាក់ និងដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ និងផែនការសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បន្តរក្សា និងពង្រីកទំនាក់ទំនងជិតស្និទ្ធលើវិស័យការពារជាតិ និងសន្តិសុខ សម្របសម្រួលក្នុងការទប់ស្កាត់ឧបាយកល និងល្បិចកលរបស់កងកម្លាំងអរិភាព និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ឧក្រិដ្ឋកម្មជួញដូរមនុស្ស ឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ឧក្រិដ្ឋកម្មសេដ្ឋកិច្ច និងឧក្រិដ្ឋកម្មព្រហ្មទណ្ឌ...

លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះប្រទេសវៀតណាម ដែលបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតី និងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ - ៧ មករា ២០២៤) ដែលមានអត្ថន័យសំខាន់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ លោកវាយតំលៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដែលវៀតណាមនិយាយរួម និងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក បានផ្តល់ជូនចំពោះកម្ពុជារហូតមកដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ លោកជឿជាក់ថា ពិធីរំលឹកអនុស្សាវរីយ៍នេះនឹងជួយឲ្យមនុស្សជំនាន់ក្រោយបានយល់ដឹង និងបន្តពង្រីកប្រពៃណីនៃទំនាក់ទំនងល្អ សាមគ្គីភាព ដែលជំនាន់មុនៗបានខិតខំកសាងឡើង។ លោកឧបនាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា ក្នុងតួនាទីបច្ចុប្បន្ន លោកនឹងបន្តពង្រឹង និងជំរុញទំនាក់ទំនងរវាងណគបក្សទាំងពីរ និងរដ្ឋាភិបាលទាំងពីរលើគ្រប់វិស័យ ជាពិសេសវិស័យសន្តិសុខ និងការពារជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម