Trending now

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារម

09:12 | 15/12/2023 យោងតាមវិទ្យុសំលេងវៀតណាម

នាថ្ងៃទី១៣ ខែធ្នូ នៅខេត្តរតនគិរី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមិត្តភាពកម្ពុជា-វៀតណាម។

អគ្គលេខាធិការរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការជាមួយក្រសួងហិរញ្ញវត្ថុវៀតណាម អគ្គលេខាធិការរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការជាមួយក្រសួងហិរញ្ញវត្ថុវៀតណាម
ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀ ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀ
គណៈប្រតិភូកាត់ខ្សែបូសម្ពោធ
គណៈប្រតិភូកាត់ខ្សែបូសម្ពោធ

នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - ឡាវ - កម្ពុជា នៅថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិលើកដំបូងក្នុងឆ្នាំ ២០២៣។

មានការអនុញ្ញាតពីក្រសួងការពារប្រទេសវៀតណាម គណៈប្រតិភូយោធភូមិភាគទី៥ ដឹកនាំដោយលោក​ឧត្តមសេនីយ៍ត្រី Hua Van Tuong មេបញ្ជាការរងយោធភូមិភាគទី៥ បានអញ្ជើញ​ចូលរួមក្នុងពិធីនេះ។ អញ្ជើញចូលរួមក៏មានលោកវរសេនីយ៍ឯក Nguyen Thanh Xuan អនុប្រធានស្នងការដ្ឋាននយោបាយយោធភូមិភាគទី៥ផងដែរ។

អគារមិត្តភាពកម្ពុជា-វៀតណាម នៅវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី ឧបត្ថម្ភដោយក្រសួងការពារជាតិវៀតណាមដែលមានថវិកាចំនួន ១៥ ពាន់លានដុង

ថ្លែងមតិក្នុងពិធីសម្ពោធនោះ លោកឧត្តមសេនីយ៍ត្រី Hua Van Tuong បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍ​ដោយឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសវៀតណាម និងកម្ពុជា។ ការរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម - ឡាវ - កម្ពុជា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមិត្តភាពកម្ពុជា-វៀតណាមនេះបង្ហាញថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិបន្តជាសសរស្តម្ភក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម - កម្ពុជា រួមចំណែកយ៉ាងសំខាន់ក្នុងការរឹតបន្តឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា និយាយរួម និងរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ និយាយដោយឡែក។

ថ្លែងក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម និងបញ្ជាការដ្ឋានយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម ដែលបានជួយឧបត្ថម្ភ​ជាប្រចាំ ដើម្បីជួយកម្ពុជាកសាងកងទ័ពឱ្យកាន់តែរឹងមាំ រួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀត ទន្ទឹមនឹងនោះ លោកសង្ឃឹមថា នាពេលខាងមុខ កងទ័ពទាំងពីរនឹងប្រកៀកស្នាគ្នាជានិច្ច បន្តជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង ...

ក្នុងឱកាសនេះ បញ្ជាការយោធភូមិភាគទី៥ កងទ័ពប្រជាជនវៀតណាម ប្រគល់កុំព្យូទ័រចំនួន ៥ គ្រឿង ជូននៅវរសេនាតូចលេខ២ តំបន់ប្រតិបត្តិការសឹករងខេត្តរតនគិរី៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤