Trending now

ថ្នាក់ដឹកនាំវៀតណាមអញ្ជើញទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀ

10:22 | 15/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាមបានទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
លោក Vo Van Thuong អញ្ជើញទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា
លោក Vo Van Thuong អញ្ជើញទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា

លោក Vo Van Thuong បានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា នឹងរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រពៃរវាងវៀតណាម និងកម្ពុជានិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនិយាយដោយឡែក។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែផ្តល់ការគាំទ្រ និងជំនួយដល់កម្ពុជា។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានជម្រាបជូនលោក Vo Van Thuong អំពីលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាម គឺជាដៃគូសំខាន់របស់ក្រសួងការពារជាតិកម្ពុជា។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានចែករំលែកថា បច្ចុប្បន្ន សមាជិកនៃរដ្ឋាភិបាលថ្មីរបស់កម្ពុជាកំពុងទទួលបន្ត និងពង្រីកសមិទ្ធផលនានាដែលត្រូវបានបង្កើតដោយជំនាន់មុនៗ និងបន្តពូនជ្រំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរ និងអះអាងថា បក្ស និងរដ្ឋវៀតណាមជានិច្ចកាលលើកទឹកចិត្ត គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឲ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងបរិបទស្ថានភាពក្នុងតំបន់ និងលើពិភពលោកមានការវិវឌ្ឍដ៏ស្មុគ្រស្មាញ និងមិនអាចទាយទុកជាមុនបាន លោក Vo Van Thuong សង្ឃឹមថា ក្រសួងការពារជាតិទាំងពីរនឹងពង្រឹងកិច្ចសហការក្នុងការចែករំលែកព័ត៌មាន និងផ្លាស់ប្ដូរអំពីបញ្ហាក្នុងតំបន់ និងពិភពលោក ដើម្បីជម្រុញឲ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។ ភាគីទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល។ ភាគីទាំងពីរសហការយ៉ាងជិតស្និទ្ធដើម្បីគ្រប់គ្រងព្រំដែនឲ្យបានល្អ កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ...

លោក Pham Minh Chinh និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា
លោក Pham Minh Chinh និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា

*នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកនាយឧត្តមសេនីយ៍ ទៀ សីហា។

លោក Pham Minh Chinh និងលោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍយ៉ាងទូលំទូលាយនៃទំនាក់ទំនងវៀតណាម-កម្ពុជា។ លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ការពង្រឹង និងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរជាយូរអង្វែងជាមួយកម្ពុជា គាំទ្រប្រទេសកម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព ដែលបញ្ជាក់ពីតួនាទីរបស់ខ្លួននៅក្នុងតំបន់ និងពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Pham Minh Chinh សង្ឃឹមថា ភាគីកម្ពុជានឹងសហការជាមួយវៀតណាម ដើម្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ បន្តជំរុញសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ បង្កើនការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ ការបណ្តុះបណ្តាលធនធានមនុស្ស កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ភាគីកម្ពុជាបន្តបង្កើតលក្ខខណ្ឌអំណោយផល និងគាំទ្រសហគមន៍ជនជាតិវៀតណាម និងធុរកិច្ចវៀតណាមនៅកម្ពុជា រួមទាំងសិទ្ធិស្របច្បាប់របស់ជនខ្មែរដើមកំណើតវៀតណាមនៅកម្ពុជា រួមចំណែកយ៉ាងសកម្មថែមទៀតក្នុងបុព្វហេតុអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលបានជួយកម្ពុជាក្នុងការរំដោះប្រជាជនឲ្យរួចផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត ទទួលបានឯករាជ្យជាតិ ក៏ដូចជាក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេស។ ជម្រាបជូនលោក Pham Minh Chinh អំពីលទ្ធផលនៃជំនួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា ក្រសួងការពារជាតិកម្ពុជានឹងបន្តពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរជាយូរអង្វែងជាមួយប្រទេសវៀតណាម។

លោក Pham Minh Chinh បានអបអរសាទរចំពោះលទ្ធផលនៃកិច្ចពិភាក្សា និងសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតែងតែជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងវៀតណាម-កម្ពុជា។ លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កងទ័ពនៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងចែករំលែកអំពីបញ្ហាយុទ្ធសាស្ត្រដែលប៉ះពាល់ដល់ការការពារជាតិ និងសន្តិសុខរបស់ប្រទេសនីមួយៗ ដោះស្រាយឲ្យទាន់ពេលរាល់បញ្ហាដែលកើតឡើង ចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ហើយសហការ និងផ្ដល់យោបល់ប្រកបដោយប្រសិទ្ធភាពជូន​ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើបញ្ហាយោធា និងការពារជាតិ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងការពារជាតិ រួមចំណែកពូនជ្រំទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរក្នុងស្មារតីស្មោះត្រង់ និងជាក់ស្ដែង៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤