Trending now

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

08:57 | 26/10/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងកម្មវិធីការងារនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែតុលា គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vu Hai San សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ អញ្ជើញចូលរួមជាមួយគណៈ​ប្រតិភូ​មានលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញទទួលជួបគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញទទួលជួបគណៈប្រតិភូស្ថានទូតវៀតណាមប្រចាំកម្ពុជា
ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបឯកអគ្គរដ្ឋទូតចិនប្រចាំវៀតណាម
លោកឧត្តមសេនីយ៍ឯក Vu Hai San ប្រគល់​វត្ថុអនុស្សាវរីយ៍​ ជូនលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា
លោកឧត្តមសេនីយ៍ឯក Vu Hai San ប្រគល់​វត្ថុអនុស្សាវរីយ៍​ ជូនលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា

តាងនាមគណៈប្រតិភូ លោកឧត្តមសេនីយ៍ឯក Vu Hai San បានអបអរសាទរជូនចំពោះកម្ពុជា ដែលសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧។ លោកឧត្តមសេនីយ៍ឯក Vu Hai San ជឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងការដឹកនាំ និងគ្រប់គ្រងប្រទេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងសម្រេចបានសមិទ្ធផលកាន់តែច្រើនថែមទៀត នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ឯក Vu Hai San សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសសវៀតណាម ជូនចំពោះលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។ លោកឧត្តមសេនីយ៍ឯក Vu Hai San ក៏បានស្នើឲ្យលោកនាយឧត្តមសេនីយ៍ ទៀ សីហា បន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីសហគ្រាសវៀតណាមនិយាយរួម និងសហគ្រាសកងទ័ពវៀតណាម និយាយដោយឡែក មកបណ្តាក់ទុននៅកម្ពុជា នាពេលខាងមុខ។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋ និងក្រសួងការពារប្រទេសវៀតណាម ដែលតែងតែជួយឧបត្ថម្ភ និងគាំទ្រដល់ប្រទេសកម្ពុជាក្នុងសម័យសង្គ្រាម ក៏ដូចជាក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងទ័ពប្រជាជនវៀតណាមបានអនុវត្តកម្មវិធីសហប្រតិបត្តិការជាច្រើន ជួយកម្ពុជាបណ្តុះបណ្តាលនាយទាហានប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកសង្ឃឹមថា នាពេលខាងមុខ ទំនាក់ទំនងវៀតណាម-កម្ពុជានិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិយាយដោយឡែក នឹងបន្តត្រូវបានពូនជ្រំ និងអភិវឌ្ឍយ៉ាងល្អលើវិស័យជាច្រើន។

លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ខ្លួនលោកផ្ទាល់ នឹងបន្តគាំទ្រចំពោះសកម្មភាពរបស់វៀតណាមនៅកម្ពុជា ដូចជាការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ចការពារជាតិ ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែតុលា។ នាពេលថ្មីៗនេះ សហគ្រាសវៀតណាមបានវិនិយោគនៅកម្ពុជាយ៉ាងមានប្រសិទ្ធភាព និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមសម្រាប់កម្ពុជា។ លោកនាយឧត្តមសេនីយ៍ ទៀ សីហា សង្ឃឹមថា នាពេលខាងមុខ ក្រសួងការពារប្រទេសវៀតណាមនឹងបន្តជួយឧបត្ថម្ភ និងជួយកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពថែម​ទៀត​លើគ្រប់វិស័យ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី