ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ នៅទីក្រុងហាណូយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការជាមួយក្រសួងហិរញ្ញវត្ថុវៀតណាម។
![]() |
![]() |
![]() |
លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើការជាមួយក្រសួងហិរញ្ញវត្ថុវៀតណាម |
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងរវាងប្រទេសទាំងពីរ លោក Vo Thanh Hung អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមសង្ឃឹមថា នាពេលខាងមុខ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើន។
លោក Vo Thanh Hung បានជូនដំណឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ ២០២២ នឹងសម្រេចបាន ១០ ពាន់លានដុល្លារអាមេរិក។ ក្រសួងហិរញ្ញវត្ថុវៀតណាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការគយ បង្កើតលក្ខណៈងាយស្រួលសម្រាប់មូលដ្ឋាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធក្នុងទំនាក់ទំនងពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន។
លោក ឡេង ប៉េងឡុង ជឿជាក់ថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាព មិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង។ ពីនោះ ធ្វើឲ្យប្រសើរឡើងនូវជីវភាពនៃប្រជាជន និងនាំមកនូវសន្តិភាព និងស្ថិរភាពសម្រាប់ប្រទេសទាំងពីរ និងតំបន់។
ដោយអរគុណបក្ស រដ្ឋ និងប្រជាជនវៀតណាមដែលបានផ្ដល់ថវិកាចំនួន ២៥ ពាន់លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីសាងសង់អគាររដ្ឋបាលថ្មីនៅឆ្នាំ២០១៧ លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា នេះគឺជាអំណោយដែលមិនអាចកាត់ថ្លៃបាន ដែលជានិមិត្តសញ្ញាពិសេសនៃមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ព្រមទាំង ជឿជាក់ថា នាពេលខាងមុខ បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងបន្តជួយគាំទ្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ៕
មតិពីមិត្តអ្នកអាន