ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៤ នាថ្ងៃទី១៦ ខែមករា គណៈប្រតិភូនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំខេត្ត Ca Mau។ លោក Nguyen Minh Luan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទទួលជួបគណៈប្រតិភូ។
![]() |
លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ (ខាងឆ្វេងដៃ) ផ្តល់អំណោយឆ្នាំថ្មីដល់លោក Nguyen Minh Luan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ca Mau |
លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ព្រមទាំងណែនាំអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានយោធសេវា។ លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ សង្ឃឹមថា នាពេលខាងមុខ នឹងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយខេត្ត Ca Mau ដើម្បីផ្លាស់ប្តូរព័ត៌មានយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងត្រឹមត្រូវ។ លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ ក៏សង្ឃឹមផងដែរថា គណៈកម្មាធិការប្រជាជនខេត្តនឹងជំរុញទំនាក់ទំនងជាមួយខេត្តមួយចំនួន ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងធុរកិច្ចមកពីខេត្ត Ca Mau ដើម្បីជួបប្រាស្រ័យ និងផ្លាស់ប្តូរឱកាសសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍន៍។
លោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ បានជូនពរថ្នាក់ដឹកនាំ និងប្រជាជនខេត្ត Ca Mau ជួបតែសេចក្តីសុខ សុភមង្គល សុខសន្តិភាព និងវិបុលភាពក្នុងឆ្នាំថ្មី។
តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Ca Mau លោក Nguyen Minh Luan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ និងគណៈប្រតិភូដែលមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំខេត្ត។ លោក Nguyen Minh Luan បានសម្តែងនូវការចាប់អារម្មណ៍ចំពោះលិខិតជូនពរឆ្នាំថ្មី ដែលជាអំណោយដ៏កក់ក្តៅ បង្ហាញពីការយកចិត្តទុកដាក់ដែលអគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ និងប្រជាជនខេត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី រួមចំណែករឹតបន្តឹងទំនាក់ទំនងប្រពៃណី សាមគ្គីភាព និងមិត្តភាពយូរអង្វែងរវាងភាគីទាំងពីរ។
លោក Nguyen Minh Luan បានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្តក្នុងឆ្នាំ ២០២៣។ លោកបានចាត់ទុកថា ខេត្ត Ca Mau និងខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា មានសក្តានុពល និងគុណសម្បត្តិស្រដៀងគ្នា។ ទោះជាយ៉ាងណារហូតមកដល់ពេលនេះមិនទាន់មានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដូចការរំពឹងទុកនោះទេ។
តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Minh Luan បានថ្លែងអំណរគុណចំពោះអគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា និងជូនពរលោកឧត្តមសេនីយ៍ទោ យ៉ង់ ម៉ៅ និងគណៈប្រតិភូមានសុខភាពល្អ សុភមង្គល និងសម្រេចជោគជ័យគ្រប់កិច្ចការ៕
មតិពីមិត្តអ្នកអាន