Trending now

ខេត្ត Dong Tháp៖ បើកវគ្គសិក្សាភាសាវៀតណាមសម្រាប់និស្សិតកម្ពុជា

11:11 | 08/01/2024 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ៦ ខែមករា អនុមហាវិទ្យាល័យវេជ្ជសាស្ត្រ Dong Thap (ខេត្ត Dong Thap ប្រទេសវៀតណាម) បានរៀបចំពិធីបើកវគ្គសិក្សាភាសាវៀតណាមសម្រាប់និស្សិតកម្ពុជាចំនួន ៧៥ នាក់ ដែលកំពុងសិក្សានៅសាលា។ អញ្ជើញចូលរួមពិធីបើកមានវត្តមានលោក Nguyen Cong Cuu សាកលវិទ្យាធិការនៃសាលា។

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប:នៃព្រះរាជាណាចក្រកម្ពុជា
បំណងផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា បំណងផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា
និស្សិតកម្ពុជាថតរូបទុកជាអនុស្សាវរីយ៍ក្នុងពិធីបើក
និស្សិតកម្ពុជាថតរូបទុកជាអនុស្សាវរីយ៍ក្នុងពិធីបើក

វគ្គសិក្សាភាសាវៀតណាមក្នុងគោលបំណងផ្ដល់ចំណេះដឹងជាមូលដ្ឋានដើម្បីបម្រើឲ្យការសិក្សាជំនាញវិជ្ជាជីវៈ។ រយៈពេលបណ្តុះបណ្តាលគឺ ១ ឆ្នាំ ដែលបែងចែកជា ៣ ដំណាក់កាល ជាមួយការសិក្សា ៦ កម្រិត។ នៅពេលមានលទ្ធផលនៃការប្រឡងសម្រាប់កម្រិតទាំង ៦ និស្សិតនឹងធ្វើការប្រឡង ហើយទទួលបានវិញ្ញាបនបត្រនៃការបញ្ចប់វគ្គសិក្សា។

ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Cong Cuu សង្ឃឹមថា និស្សិតកម្ពុជានឹងខិតខំសិក្សា ដើម្បីបញ្ចប់វគ្គសិក្សាប្រកបដោយជោគជ័យ។ ទន្ទឹមនឹងនោះ សាលាតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតកម្ពុជាក្នុងរយៈពេលសិក្សានៅសាលា។ វគ្គសិក្សានេះ ក៏មានបំណងជួយឲ្យនិស្សិតកម្ពុជាយល់កាន់តែច្បាស់អំពីភាសា និងវប្បធម៌វៀតណាម៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អបអរសាទរមហាពិធីពិសាខបូជាឆ្នាំ២០២៤
លោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភាវៀតណាមសម្រាប់អាណត្តិ ២០២១ - ២០២៦
សកម្មភាពអបអរសាទរខួបកំណើតលោកប្រធានហូជីមិញនៅឯ​បរទេស
SIAL កាណាដា ២០២៤ បើកឱកាសនាំចេញអាហារកែច្នៃសម្រាប់អាជីវកម្មវៀតណាម
ផ្សព្វផ្សាយអំពី​ប្រទេសជាតិ​ ប្រជាជន និងវប្បធម៌វៀតណាមទៅកាន់មិត្ត​ភក្តិ​អន្តរជាតិ