Trending now
ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅខេត្ត Dong Thap និងខេត្ត Soc Trang៖

បំណងផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា

22:32 | 06/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ២០២៣ នារសៀលថ្ងៃទី៥ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនខេត្ត Dong Thap វៀតណាម លោក Huynh Minh Tuan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានទទួលជួបគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដែលមកជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap។

បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា បើកដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែន​វៀតណាម-កម្ពុជា
ពេទ្យយោធាវៀតណាម-កម្ពុជា ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនៅស្រុក Duc Co ពេទ្យយោធាវៀតណាម-កម្ពុជា ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនៅស្រុក Duc Co
ថ្នាក់ដឹកនាំខេត្ត Dong Thap ថតរូបទុកជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំខេត្ត Dong Thap ថតរូបទុកជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៃព្រះរាជាណាចក្រកម្ពុជា

ថ្លែងមតិក្នុងជំនួប លោក Huynh Minh Tuan បានចែករំលែកថា ព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅនៅខេត្ត Dong Thap និងខេត្ត Soc Trang។ នេះជាខេត្តទាំងពីរដែលមានលទ្ធផលគួរឲ្យចាប់អារម្មណ៍ក្នុងទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះក្នុងបំណងផ្លាស់ប្តូរវប្បធម៌ ពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា។

លោកជំទាវ នេត្រ ភូម៉ារី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសទាំងពីរផ្លាស់ប្តូរក្រុមសិល្បៈវប្បធម៌រៀងរាល់មួយឆ្នាំម្ដង ចូលរួមចំណែកលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងកម្ពុជា ឡើងដល់កម្រិតថ្មីមួយ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា